ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មមែ​និង​មមី ខាល​និង​កុរ មមី​និង​វក ការ​រួច អាច​រាប់​លុយ​ធំ​ជាមួយ​គ្នា

1 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​អាច​ទទួល​បាន​ក្រោយ​រៀប​ការ​រួច​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំមមែ និង​មមី ឆ្នាំ​ពីរ​នេះ​បើ​រៀប​ការ​ជាមួយ​គ្នា ថ្វី​ត្បិត​តែ​មាន​ជម្លោះ ប៉ុន្តែ​មិនកើត​រឿង​ធំ​ទេ ថែម​ទាំង​អាច​រស់នៅ​ចុះសម្រុង​គ្នា​ច្រើន​ទៀត​ផង​។ ជា​ពិសេស…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​អាច​ទទួល​បាន​ក្រោយ​រៀប​ការ​រួច​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំមមែ និង​មមី

ឆ្នាំ​ពីរ​នេះ​បើ​រៀប​ការ​ជាមួយ​គ្នា ថ្វី​ត្បិត​តែ​មាន​ជម្លោះ ប៉ុន្តែ​មិនកើត​រឿង​ធំ​ទេ ថែម​ទាំង​អាច​រស់នៅ​ចុះសម្រុង​គ្នា​ច្រើន​ទៀត​ផង​។ ជា​ពិសេស ពេល​ដែល​មាន​លុយរាប់ នឹង​អាច​រាប់​ជាមួយ​គ្នា ហើយ​ពេល​លំបាក​ក៏​អាច​ពុះពារ​ជាមួយ​គ្នា​ដែរ​។

ឆ្នាំខាល និង​កុរ

ឆ្នាំ​ទាំង​ពីរ​នេះ បើ​រៀប​ការ​ជាមួយ​គ្នា​រួច មិន​ងាយ​បោះបង់​ចោល​គ្នា​ឡើយ​។ ជា​ពិសេស មានរឿង​ជា​ច្រើន​ទោះ​មិន​និយាយ​ចេញ​មក​ក៏​យល់​ពី​គ្នា​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​អាច​ចំណេញ​បាន​ប្រាក់​ធំ​ជាមួយ​គ្នា អង្គុយ​រាប់​ជាមួយ​គ្នា​តែ​ម្តង​។

ឆ្នាំមមី និង​វក

អ្នក​ទាំង​ពីរ​នេះ​រៀប​ការ​ជាមួយ​គ្នា​រួច នឹង​មានគំនិត​ប្រហាក់ប្រហែល​គ្នា ដោយ​អាច​រស់នៅ​ចុះសម្រុង​នឹង​គ្នា​បាន​។ ទោះបីជា​លំបាក ក៏​មិនសូវ​ឈ្លោះ​គ្នា​ដែរ​។ ជា​ពិសេស ពេល​រកបាន​លុយ នឹង​អាច​ចាយ​ជាមួយ​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ