ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត​ឆ្នាំជូត ថោះ និង​ម្សាញ់ ជា​មិត្ត​ដែល​នាំ​លាភ​ខ្ពស់​ខ្លាំង​មក​ឱ្យ​អ្នក

1 នាទី មុន

ប្រសិនជា​អ្នក អាច​រាប់អាន​ជាមួយ​បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង​៣​ខាងលើ អ្នក​នឹង​អាច​ទទួល​បាន​លាភ​តាម​រយៈ​គេ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំជូត អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ ជា​មនុស្ស​ដែល​មានចិត្ត​ល្អ ថែម​ទាំង​ធ្វើ​អ្វី​ក៏​អាច​ជោគជ័យ​ផង​ដែរ​។ ជា​ពិសេស គេ​ជា​មនុស្ស​ដែល​មាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​ដទៃ​ច្រើន​។…

ប្រសិនជា​អ្នក អាច​រាប់អាន​ជាមួយ​បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង​៣​ខាងលើ អ្នក​នឹង​អាច​ទទួល​បាន​លាភ​តាម​រយៈ​គេ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំជូត

អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ ជា​មនុស្ស​ដែល​មានចិត្ត​ល្អ ថែម​ទាំង​ធ្វើ​អ្វី​ក៏​អាច​ជោគជ័យ​ផង​ដែរ​។ ជា​ពិសេស គេ​ជា​មនុស្ស​ដែល​មាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​ដទៃ​ច្រើន​។ ដូចនេះ នៅ​ពេល​ដែល​អ្នកមាន​បញ្ហា អ្នក​អាច​រក​គេ​បាន ព្រោះ​គេ​អាច​ផ្តល់​យោបល់​ល្អ​ៗ​ជា​ច្រើន ដោយ​អាច​នាំ​លាភ​ដល់​អ្នក​បាន​ច្រើន​ទៀត​ផង​។

ឆ្នាំថោះ

អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ ជា​បុគ្គល​ដែល​មាន​លាភ​ខ្ពស់ ដោយ​ការងារ​ដែល​អ្នក​ដទៃ​មិន​អាច​ជោគជ័យ គេ​អាច​ធ្វើ​បាន​ទាំងអស់​។​មិន​ថា​អ្នក​ផ្ទះ ឬ​មិត្តភក្តិ​ទេ គេ​សុទ្ធតែ​អាច​ចុះសម្រុង​នឹង​គ្នា ថែម​ទាំង​អាច​ប្រមូល​លាភ​មក​ឲ្យ​ទៀត​ផង​។

ឆ្នាំម្សាញ់

លាភ​ល្អ​តែងតែ​ចូល​ចិត្ត​មក​ជិត​អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ​។ ដូចនេះ នៅ​ពេល​ដែល​អ្នក​ដើរ​ជាមួយ​គេ​ច្រើន អ្នក​នឹង​អាច​ទទួល​បាន​លាភ​ដូច​គ្នា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ