ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពៃណាស់ ! តារាសម្តែងរូបនេះមើលថែថ្នាក់ថ្នមម្តាយជរាដែលមានជំងឺ ដោយពោ​​​លពាក្យចាក់ដោតបេះដូងមហាជនជាខ្លាំង

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​និយាយ​ដល់​ឈ្មោះ តារា​ស្រី អ្នក​នាង ង៉ែត សុវណ្ណ​លី​តា ប្រិ​យ​មិត្ត​ទូរទស្សនិកជន​អាច​នឹង​ស្គាល់​រូប​អ្នក​នាង​ហើយ​តាម​រយៈ​ការ​សម្តែង​រឿង ថត​កំប្លែង​ខ្លី​ៗ និង​សម្មភាព​សិល្បៈ​ជា​ច្រើន​នា​ពេល​កន្លង​ទៅ…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​និយាយ​ដល់​ឈ្មោះ តារា​ស្រី អ្នក​នាង ង៉ែត សុវណ្ណ​លី​តា ប្រិ​យ​មិត្ត​ទូរទស្សនិកជន​អាច​នឹង​ស្គាល់​រូប​អ្នក​នាង​ហើយ​តាម​រយៈ​ការ​សម្តែង​រឿង ថត​កំប្លែង​ខ្លី​ៗ និង​សម្មភាព​សិល្បៈ​ជា​ច្រើន​នា​ពេល​កន្លង​ទៅ ។

ជា​ការ​ពិត កាលពី​ពេល​ថ្មី​ៗ​អ្នក​នាង ង៉ែត សុវណ្ណ​លី​តា បាន​បង្ហោះ​រូបភាព​ក្នុង​បណ្តាញ​សង្គម​យក្ស​បង្ហាញ​ទិដ្ឋភាព ដែល​អ្នក​នាង​មើលថែ​ទាំ​អ្នក​មានគុណ​ដែល​មាន​វ័យ​ជរា និង​មាន​ជំងឺ​ប្រចាំ​កាយ​ផង ។ ពាក្យចាស់​តែង​ពោល​ថា «​ធ្វើបុណ្យ​ទាន់​ខែភ្លឺ​» ដូច្នេះ​ការ​តបស្នង​សងគុណ​ដល់​ឪពុក​ម្តាយ​ជា​រឿង​ចាំបាច់ ។

ជាក់ស្តែង​តារា​ស្រី​រូប​នេះ បាន​បង្ហាញ​នូវ​រូបភាព​គម្រូ​មួយ​ដល់​មហាជន ដោយ​អ្នក​នាង​បាន និង​កំពុង​មើលថែ​កូន​របស់​ខ្លួន​ផង​មើលថែ​រក្សា​ម្តាយ​ឈឺ​ផង ។ បន្ថែម​ពីលើ​នេះ អ្នក​នាង​បាន​ថ្លែង​ថា «​ធ្វើបុណ្យ​ទាន់​ខែភ្លឺ មាន​អ្វី​ឆ្ងាញ់​ត្រូវ​ជូន​អ្នក​មានគុណ​ពិសា​នោះ​» ។

ក្រោយ​ការ​បង្ហោះ​ចែកចាយ​ក្នុង​បណ្តាញ​សង្គម​ពី​ភាព​កត្តញ្ញូ​របស់​អ្នក​នាង ង៉ែត សុវណ្ណ​លី​តា នោះ​ឃើញ​ថា មាន​មហាជន​ជា​ច្រើន​បាន​លើកទឹកចិត្ត​ដល់​រូប​អ្នក​នាង ក្រោយ​ម្តាយ​តារា​ស្រី​ស្រស់​រូប​នេះ​ធ្លាក់ខ្លួន​ប្រមាណ​ជា​២​ខែ​មក តែ​រូប​នាង​មិន​បោះបង់ ឬ​ទុក​ម្តាយ​ចោល ពោល​តារា​ស្រី​រូប​នេះ​ថា​« ពេល​ខ្លួន​នៅ​តូច​ម្តាយ​មើលថែ​អ្នក​នាង​ដិត​ដល់​បែប​ណា រូប​ខ្លួន​ផ្ទាល់​មើលថែ​អ្នក​មានគុណ​បែប​នោះ »​។

ទន្ទឹម​គ្នា​នេះ មហាជន​ក្នុង​បណ្តាញ​សង្គម​បាន​លើក​ឡើង​ថា «​អ្នក​ម្តាយ​គាត់​មានសំណាង មានបុណ្យ​ល្អ ដែល​មានកូន​ល្អ​តប​ព្រះ​គុណ​ដោយ​ការ​មើលថែ »​។ និង​មហាជន​ខ្លះ​ទៀត​លើក​ឡើង​ថា «​កតញ្ញូ​ត​ឪពុក​ម្ដាយ បាន​បាន​បុណ្យ​ធំ​ណាស់ » ។ ចំណែក​មហាជន​ខ្លះ​ទៀត​ថា​«​សូម​ជូនពរ​កូនស្រី ដែល​កំពុង​បម្រើ​ព្រះ​មាន​សុខភាព​ល្អ ដើម្បី​នឹង​បម្រើ​អ្នក​មានគុណ​រហូត​ដល់ទី​បំផុត​ណា កូនស្រី​ណា ស៊ូ​ជោគជ័យ​» ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព តារា​ស្រី​ស្រស់ អ្នក​នាង ង៉ែត សុវណ្ណ​លី​តា និយាយ​ថា ឆ្នាំ​នេះ​ម្តាយ​អ្នក​នាង​មាន​ព្រះ​ជន្ម​៨០​ឆ្នាំ ដោយ​កាលពី​កន្លង​ទៅ ម្តាយ​អ្នក​នាង​មាន​សុខភាព​ល្អ តែ​ប្រមាណ​ជា​២​ខែ​មកនេះ គាត់​មាន​ជម្ងឺលើសឈាម ដូច្នេះ​ទើប​បណ្តាល​អោយ​គាត់​មាន​បញ្ហា​មួយ​ចំហៀង​ខ្លួន​ដូច្នេះ ។ អ្នក​នាង ង៉ែត សុវណ្ណ​លី​តា ដែល​ជា​កូនស្រី​ទី​៣ ក្នុង​ចំណោម​បងប្អូន​៥​នាក់​និយាយ​ថា កាល​នៅ​តូច​ម្តាយ​អ្នក​នាង​មើលថែ​ថ្នាក់ថ្នម​រូប​នាង​បែប​ណា​នោះ អ្នក​នាង​នឹង​ព្យាម​យាម​អោយ​អស់ពី​លទ្ធភាព​កម្លាំងកាយ​ចិត្ត ដើម្បី​មើលថែ​ម្តាយ​វិញ​នោះ ។

ស្ថិត​ក្នុង​គ្រា​លំបាក​នេះ អ្នក​នាង​ថា កាល​មើលថែ​ព្រះ​រស់ គឺ​រូប​អ្នក​នាង​ជួប​ការ​លំបាក ដោយ​ត្រូវ​មើលថែ​ម្តាយ​ផង​រក​ចំណូល​ពី​ការ​ថត ដើម្បី​ដោះស្រាយ​ជីវភាព ។ បើ​ងាក​មក​ជីវិត​សិល្បៈ​វិញ ស្រី​ស្រស់ ង៉ែត សុវណ្ណ​លី​តា ថា ក្នុង​រដូវវស្សា​នេះ​ខ្លួន​ពុំ​មាន​ផលិតករ​ហៅ​ថត​រឿង​វែង​នោះ​ទេ តែ​ក៏​ពុំ​អត់​សោះ​នោះ​ដែរ ពោល​មានការ​ថត​រឿង​ខ្លី​មួយ​ចំនួន​ផង​នោះ ។

ជា​ចុង​ក្រោយ អ្នក​នាង សុវណ្ណ​លី​តា ពិតជា​អរគុណ​ខ្លាំង​សម្រាប់​បងប្អូន​ប្រិ​យ​មិត្ត​ទស្សនិកជន ដែល​តែងតែ​លើកទឹកចិត្ត​រូប​អ្នក​នាង ក្នុង​គ្រា​ដ៏​លំបាក​ពេល​មាន​ម្តាយ​ចាស់​ក្នុង​ការ​មើលថែ​ទាំ​ដូច្នេះ ៕​ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ