អ្នកណាធ្វើចិត្តបាន! តារាចម្រៀង Mariah Carey បា.ត់បង់ម្តាយ និងបងស្រីក្នុងថ្ងៃតែមួយ
សហរដ្ឋអាមេរិក ៖ តារាចម្រៀងដ៏ល្បីរបស់សហរដ្ឋអាមេរិក អ្នកស្រី ម៉ារីយ៉ា ខារី (Mariah Carey) កំពុងមានទុក្ខជាទម្ងន់ បន្ទាប់ពីបាត់បង់ទាំងម្ដាយ…
សហរដ្ឋអាមេរិក ៖ តារាចម្រៀងដ៏ល្បីរបស់សហរដ្ឋអាមេរិក អ្នកស្រី ម៉ារីយ៉ា ខារី (Mariah Carey) កំពុងមានទុក្ខជាទម្ងន់ បន្ទាប់ពីបាត់បង់ទាំងម្ដាយ…
សហរដ្ឋអាមេរិក ៖ តារាចម្រៀងដ៏ល្បីរបស់សហរដ្ឋអាមេរិក អ្នកស្រី ម៉ារីយ៉ា ខារី (Mariah Carey) កំពុងមានទុក្ខជាទម្ងន់ បន្ទាប់ពីបាត់បង់ទាំងម្ដាយ និងបងស្រីក្នុងថ្ងៃតែមួយ។ នេះបើយោងតាមប្រភពពីសារព័ត៌មានធំៗនៅសហរដ្ឋអាមេរិក ដែលចេញផ្សាយកាលពីថ្ងៃទី២៧ សីហា កន្លងទៅ ដោយរួមទាំង The People, CNN និង NBC News ផងដែរ។
តារាចម្រៀងដ៏ឆ្នើម Mariah Carey ម្ចាស់បទ «Hero» បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដល់ទស្សនាវដ្តី The People និងសារព័ត៌មាន CNN ថា «ខ្ញុំក្រៀមក្រំខ្លាំងណាស់ ដែលបានបាត់បង់ម្តាយរបស់ខ្ញុំ កាលពីចុងសប្តាហ៍មុន។ កាន់តែសោកស្ដាយជានេះទៅទៀត នៅក្នុងសោកនាដកម្មមួយ បងស្រីរបស់ខ្ញុំ ក៏បាត់បង់ជីវិតនៅក្នុងថ្ងៃតែមួយផងដែរ»។
ម្ចាស់ពានរង្វាន់ Grammy វ័យ៥៥ឆ្នាំរូបនេះ បានបន្ថែមថា «ខ្ញុំមានអារម្មណ៍ថាទទួលបានពរពីព្រះ ដែលខ្ញុំអាចចំណាយពេល១សប្តាហ៍ចុងក្រោយជាមួយម្តាយរបស់ខ្ញុំ មុនពេលគាត់ស្លាប់។ ខ្ញុំក៏សូមអរគុណចំពោះសេចក្តីស្រឡាញ់ និងការគាំទ្ររបស់មនុស្សគ្រប់គ្នា និងការគោរពចំពោះឯកជនភាពរបស់ខ្ញុំ អំឡុងពេលនេះ»។
ប្រភពពី The People បានឱ្យដឹងថា មិនមានព័ត៌មានលម្អិតផ្សេងទៀត រួមទាំងមូលហេតុនៃការស្លាប់របស់លោកស្រី Patricia Carey អាយុ៨៧ឆ្នាំ ដែលត្រូវជាម្តាយ និងអ្នកស្រី Alison Carey អាយុ៦៣ឆ្នាំ ដែលត្រូវជាបងស្រីរបស់អ្នកស្រី Mariah Carey មិនត្រូវបានផ្តល់ដោយតារាចម្រៀងប៉ុបរូបនេះឡើយ។
លោកស្រី Patricia ដែលពីមុនបានរៀបការជាមួយលោក Alfred Roy Carey នោះ គឺជាអ្នកចម្រៀងអូប៉េរ៉ាដែលទទួលបានការបណ្តុះបណ្តាលដោយសាលា Juilliard លោកស្រីក៏ជាគ្រូបង្វឹកផ្នែកច្រៀងផងដែរ មុនពេលគូស្នេហ៍ទាំងពីររូបនេះ ទទួលបានចំណងដៃកូនស្រី Alison និង Mariah រួមទាំងកូនប្រុស Morgan ។ ក្រោយមកឪពុកម្តាយអ្នកទាំង ៣ បានលែងលះគ្នានៅពេលដែល Mariah មានអាយុត្រឹម៣ឆ្នាំ។
ទោះយ៉ាងណាគ៨ដោយ ទំនាក់ទំនងរបស់ Mariah ជាមួយម្តាយ ពោរពេញទៅដោយភាពមិនចុះសម្រុងគ្នា និងភាពស្មុគស្មាញពេញមួយជីវិតរបស់តារាចម្រៀងរូបនេះ។ ប៉ុន្តែ Mariah នៅតែរក្សាទំនាក់ទំនងជាមួយម្ដាយជានិច្ច។ ចំណែកទំនាក់ទំនងរបស់ Mariah ជាមួយនឹងបងស្រី ក៏កាន់តែឃ្លាតឆ្ងាយ និងមានភាពស្មុគស្មាញផងដែរ៕
ចែករំលែកព័តមាននេះ