ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់៤នេះ! កូនក្នុងផ្ទៃខ្លា.ចអ្នកម្តាយធ្វើ​​ណាស់

10 ម៉ោង មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ទាំង៤ដែលកូនក្នុងផ្ទៃខ្លាចអ្នកម្តាយធ្វើ។ តើមានអ្វីខ្លះទៅ? ក្នុងរយៈពេល៣ខែដំបូងនៃការមានផ្ទៃពោះ អ្នកម្តាយមិនគួរខឹង និងមួលម៉ៅច្រើននោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូនក្នុងផ្ទៃខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យកូនអាចកើតចេញមកមានរូបរាងមិនគ្រប់ក៏មានដែរ។ ដូចនេះ មិនថាមានបញ្ហាអ្វីទេ…

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ទាំង៤ដែលកូនក្នុងផ្ទៃខ្លាចអ្នកម្តាយធ្វើ។ តើមានអ្វីខ្លះទៅ?

ក្នុងរយៈពេល៣ខែដំបូងនៃការមានផ្ទៃពោះ អ្នកម្តាយមិនគួរខឹង និងមួលម៉ៅច្រើននោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូនក្នុងផ្ទៃខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យកូនអាចកើតចេញមកមានរូបរាងមិនគ្រប់ក៏មានដែរ។ ដូចនេះ មិនថាមានបញ្ហាអ្វីទេ អ្នកម្តាយគួរតែរក្សាចិត្តឲ្យស្ងប់ មិនគួរឆាប់ឆេវឆាវឡើយ។

ការតែងលេងទូរស័ព្ទច្រើន និងចូលគេងយប់ជ្រៅ នឹងធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់យឺតខ្លាំងណាស់។ ជាពិសេស ក៏អាចធ្វើឲ្យកូនមិនអាចស្រូបយកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ផងដែរ។ ជាងនេះទៅទៀត កូនកើតចេញមកនឹងរករឿងច្រើនតែក្នុងពេលយប់តែប៉ុណ្ណោះ។

មិនថាអ្នកកើតជំងឺអ្វីឡើយ ឲ្យតែកើតក្នុងពេលមានផ្ទៃពោះ គួរតែទៅរកគ្រូពេទ្យពិនិត្យ មិនគួរចេះតែទិញថ្នាំញ៉ាំផ្តេសផ្តាសឡើយ។ ប្រសិនជាអ្នកញ៉ាំថ្នាំដោយមិនចេញពីពេទ្យ នឹងធ្វើឲ្យកូនក្នុងផ្ទៃមានរូបរាងមិនគ្រប់នោះទេ។

ក្នុងពេលដែលម៉ាក់ៗមានផ្ទៃពោះ គួរតែចៀសឲ្យឆ្ងាយពីអ្នកជក់បារី ព្រោះផ្សែងបារីនឹងធ្វើឲ្យកូនក្នុងផ្ទៃប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។ ដូចនេះ​កូននឹងកើតមកមានសុខភាពមិនល្អនោះឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ