(អន្តរជាតិ)៖ បច្ចុប្បន្ននេះចំនួនអ្នកជាវឆានែលរបស់ Ronaldo មានប្រមាណជា៤២.២លាននាក់ ក្នុងរយៈពេលតែ៣ថ្ងៃ និងបានបំបែកកំណត់ត្រាជាច្រើនរបស់ YouTubeដែលគ្មាននរណាម្នាក់ក្នុងប្រវត្តិសាស្ត្រអាចធ្វើបាន។
ជាក់ស្តែង Ronaldo បានវ៉ាដាច់ចំនួនអ្នកជាវ YouTube របស់ IShowSpeed រួចហើយ ហើយឥឡូវនេះកំពុងកំណត់គោលដៅបំបែកកំណត់ត្រារបស់ MrBeast សម្រាប់អ្នកជាវច្រើនជាងគេលើពិភពលោក។

កាលពីថ្ងៃទី២៣ ខែសីហា Streamer Darren “IShowSpeed” (Speed) ដែលមានអ្នកគាំទ្រជាវចំនួន២៨.៣លាននាក់ បានបង្ហោះវីដេអូខ្លីមួយនៅលើ YouTube ដោយដូចការរំពឹងទុក និមិត្តរូបរបស់គាត់ Cristiano Ronaldo អាចវ៉ាដាច់ចំនួនអ្នក subscribe ដោយនៅពេលនោះ Ronaldo មានអ្នក subscribe ច្រើនជាង Speed ដោយគ្រាន់តែប្រើពេលមិនដល់២ថ្ងៃផង។

Speed មានភាពល្បីល្បាញដោយសារការស្រលាញ់ចូលចិត្តរបស់តារាបាល់ទាត់ព័រទុយហ្គាល់Cristiano Ronaldo ។ គាត់តែងទៅលើកទឹកចិត្តដល់អាយដលរបស់គាត់ បង្ហាញការអបអរតាម Ronaldo គ្រប់ទីកន្លែង ហើយថែមទាំងមានឡាន Lamborghini ដែលមានរូប idol របស់គាត់នៅលើនោះ។

នៅពេលឮថា Ronaldo បានបង្កើត Channel YouTube មួយ Speed ក៏បង្ហាញពីបំណងចង់សហការដែរ។ បច្ចុប្បន្ន Speed មានអតិថិជន ២៨.៤ លាននាក់។ ចំនួនអ្នកជាវឆានែល UR Cristiano គឺ ៤២.២លាននាក់ ហើយចំនួននេះកំពុងកើនឡើងឥតឈប់ឈរយ៉ាងឆាប់រហ័ស៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ