ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​បារ.ម្ភ​ពី​ស្ថានភាព​ផ្លូវចិ.ត្ត​តារា​ស្រី Ice Preechaya ក្រោយ​ការ​ធ្លា.យ​វី​ដេ​អូ​នៅ​ក្នុង​បន្ទប់​ទឹក

4 ខែ មុន

ប្រទេស​ថៃ ៖ មហាជន ជា​ពិសេស​ស្នេហា​វិស័យ​ភាពយន្ត​ថៃ បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​ផ្លូវចិត្ត​តួឯក​ស្រី​ក្នុង​ខ្សែភាពយន្ត​ដ៏​ល្បី​របស់​ថៃ «I Fine..Thank You..Love You» កញ្ញា…

ប្រទេស​ថៃ ៖ មហាជន ជា​ពិសេស​ស្នេហា​វិស័យ​ភាពយន្ត​ថៃ បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​ផ្លូវចិត្ត​តួឯក​ស្រី​ក្នុង​ខ្សែភាពយន្ត​ដ៏​ល្បី​របស់​ថៃ «I Fine..Thank You..Love You» កញ្ញា Ice Preechaya បន្ទាប់​ពី​នាង​ភ្លេច​បិទ​ការ​ឡាយ​វី​ដ​អូ (Live) លើ​កម្មវិធី TikTok ពេល​កំពុង​ងូតទឹក​ក្នុងផ្ទះ​របស់​នាង​យ៉ាង​ភ្ញាក់ផ្អើល​នៅ​លើ​បណ្តាញ​អ៊ីនធឺណិត កាលពី​ពេល​ថ្មី​ៗ​នេះ​។

រឿងហេតុ​កើតឡើង កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៤ នៅ​ពេល​ដែល​តារា​ស្រី Ice Preechaya កំពុង​ឡាយ​វី​ដេ​អូ (​ផ្សាយ​ផ្ទាល់​) ជជែក​លេង​ជាមួយ​អ្នកគាំទ្រ​នៅ​លើ​កម្មវិធី TikTok មុន​ចូល​បន្ទប់ទឹក​។ ប៉ុន្តែ​តួឯក​ស្រី​រឿង I Fine..Thank You..Love You ដ៏​ល្បី​ក្នុង​ឆ្នាំ ២០១៤ វ័យ​៣១​ឆ្នាំ​រូប​នេះ ស្រាប់តែ​ភ្លេច​បិទ​ការ​ឡាយ ហើយ​ចូល​ត្រាំ​នៅ​ក្នុង​អាង​ទឹក និង​លើកជើង​ដុស​សាប៊ូ​ដោយ​មិន​បានដឹង​ថា សកម្មភាព​របស់​នាង​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​អស់​រយៈពេល​ជា​ច្រើន​នាទី មុន​ពេល​នាង​ដឹងខ្លួន ហើយ​លុប​វី​ដេ​អូ​នោះ​ចោល​។

ទោះ​យ៉ាងណា​ក៏​ដោយ សកម្មភាព​នៅ​ក្នុង​បន្ទប់ទឹក​របស់​តារា​ស្រី​រូប​នេះ ត្រូវ​បាន​អ្នកលេង​អ៊ីនធឺណិត​មួយ​ចំនួន ដែល​កំពុង​មើល​ការ​ឡាយ​នោះ​បាន​ថត​វី​ដេ​អូ​ឃ្លី​ប​ទុក ហើយ​បាន​បន្ត​ចែករំលែក​លើ​បណ្តាញ​សង្គម និង​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​នៅ​ក្នុង​ប្រទេស​ថៃ​។

តាម​ប្រភព​ពី​សារព័ត៌មាន​ថៃ Thairath កាលពី​ថ្ងៃ​ទី​១៩ ខែសីហា កន្លង​ទៅ បានឱ្យ​ដឹង​ថា ក្រោយ​កើត​មានរឿង​ហេតុ​ដ៏​ចៃដន្យ​រួច​មក បណ្តា​អ្នកគាំទ្រ Ice នាំ​គ្នា​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ស្ថានភាព​ផ្លូវចិត្ត​របស់​តារា​ស្រី​រូប​នេះ​។

ស្រប​ពេល​ដែល​ថ្មី​ៗ​នេះ អ្នកគ្រប់គ្រង​តារា​ស្រី​រូប​នេះ បាន​ប្រាប់​អ្នក​សារព័ត៌មាន Thairath ក៏​ដូច​ជា​ការ​បង្ហោះ​សេចក្តីថ្លែងការណ៍​មួយ ជុំវិញ​ហេតុការណ៍​នោះ​ថា «Ice សូម​អភ័យទោស​ដល់​អ្នក​ទាំងអស់​គ្នា និង​សុំ​សេចក្តី​សប្បុរស​របស់​បងប្អូន​ទាំងអស់​គ្នា បញ្ឈប់​ការ​ចែករំលែក ឬ​ផ្សព្វផ្សាយ​វី​ដេ​អូត​ទៅ​ទៀត ពេល​នេះ Ice មាន​អារម្មណ៍​សោកស្តាយ និង​អាម៉ាស់​ខ្លាំង​ណាស់ ហើយ​ទទួលយក​កំហុស​ដែល​បាន​កើតឡើង​។ ហើយ​នេះ​ជា​មេរៀន​សំខាន់​មួយ​សម្រាប់ Ice ក្នុង​ការ​ឡាយ​វី​ដេ​អូ និង​ការ​បង្ហោះ​ផ្សេង​ៗ​នៅ​លើ​បណ្តាញ​សង្គម​»​។

នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ផង​ដែរ មេធាវី​ថៃ​ម្នាក់ បាន​ចេញ​មុខ​ព្រមាន​អ្នកលេង​អ៊ីនធឺណិត​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បទឧក្រិដ្ឋ នៃ​ការ​ចែករំលែក​វី​ដេ​អូ​ឃ្លី​ប ដែល​បែកធ្លាយ​របស់​តារា​ស្រី អាយ ព្រី​ឆៃ​យ៉ា ដោយ​បាន​និយាយ​ថា វា​ជា​បទល្មើស​ក្រោម​ច្បាប់​ស្តី​ពី​ឧក្រិដ្ឋកម្ម​កុំព្យូទ័រ ដែល​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​មិន​លើស​ពី​៥​ឆ្នាំ និង​/​ឬ​ពិន័យ​ជា​សាច់ប្រាក់​លើស​ពី​១០​ម៉ឺន​បាត ដែល​ស្មើនឹង ៣​ពាន់​ដុល្លារ​អា​មេ​រិ​ក ពីព្រោះ​ការ​នាំ​យក​រូបភាព​អាសអាភាស ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាសអាភាស​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ បង្ក​ការ​ខូចខាត ឬ​ភាព​អាម៉ាស់​ដល់​អ្នក​ដទៃ​។

គួរ​ឱ្យ​ដឹង​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ កញ្ញា អាយ ព្រី​ឆៃ​យ៉ា ជួប​ប្រទះ​បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ទាំង​បញ្ហា​នៅ​ក្នុង​គ្រួសារ និង​បញ្ហា​ស្នេហា​ផង​ដែរ​។ ហើយ​នៅ​ក្នុង​នោះ​រួម​ទាំង​ករណី​ដែល​ឈ្មោះ​តារា​ស្រី​រូប​នេះ ត្រូវ​បាន​យក​ទៅ​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ជនសង្ស័យ​មានឈ្មោះ​ថា Am ដែល​ត្រូវ​បានដឹង​ថា​បាន​ស​ម្លា​.​ប់​មិត្តភក្តិ​របស់​ខ្លួន ដោយ​ការ​បំពុល​នឹង​ថ្នាំ Cyanide​។ ឆ្លងកាត់​រឿងរ៉ាវ​ខ្មៅ​ងងឹត​មិន​ចេះ​ចប់​មិន​ចេះ​ហើយ បាន​បន្ថែម​សម្ពាធ​ផ្លូវចិត្ត​លើ​តារា​ស្រី​រូប​នេះ រហូត​ដល់​នាង​ចង់​បញ្ចប់ជីវិត​របស់​ខ្លួន​ថែម​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ