ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនចិនមួយប្រកាសមិនទទួលអ្នកដែលកើតឆ្នាំច ឱ្យធ្វើការក្នុងក្រុមហ៊ុនខ្លួន

1 ខែ មុន

ក្រុមហ៊ុនដឹកជញ្ជូន Sanxing ដែលមានទីស្នាក់ការនៅខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន រងការរិះគន់ ក្រោយចេញគោលការណ៍ហាមឃាត់មនុស្សដែលកើតក្នុងឆ្នាំច មិនអោយដាក់ពាក្យធ្វើការក្នុងក្រុមហ៊ុនរបស់។ នេះបើយោងតាមការចុះផ្សាយរបស់ South…

ក្រុមហ៊ុនដឹកជញ្ជូន Sanxing ដែលមានទីស្នាក់ការនៅខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន រងការរិះគន់ ក្រោយចេញគោលការណ៍ហាមឃាត់មនុស្សដែលកើតក្នុងឆ្នាំច មិនអោយដាក់ពាក្យធ្វើការក្នុងក្រុមហ៊ុនរបស់។ នេះបើយោងតាមការចុះផ្សាយរបស់ South China Morning Post

រឿងនេះបានសាយភាយពេញបណ្ដាញសង្គម ធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតជាច្រើន មានការមិនពេញចិត្ត ដោយនិយាយថា តម្រូវការរបស់ក្រុមហ៊ុននេះគឺហួសសម័យ។

កាលពីថ្ងៃទី០២ ខែសីហា បុគ្គលិកនៃក្រុមហ៊ុន Sanxing Transportation បានប្រាប់ទូរទស្សន៍ Hubei ថា មូលហេតុដែលបដិសេធមិនជ្រើសយកបុគ្គលោកដែលកើតក្នុងឆ្នាំច ដោយសារថៅកែក្រុមហ៊ុនកើតក្នុងឆ្នាំរោង។ ពួកគេជឿថា រោងនិងចមិនអាចនៅជាមួយគ្នាបានទេ ព្រោះក្នុង​វប្បធម៌​ចិន រោងមាន​ធាតុ​ទឹក ខណៈ​ឆ្នាំច​មាន​ធាតុ​ភ្លើង ជាលទ្ធផលប្រសិនបើ ធ្វើការជាមួយ នោះពួកគេនឹងមិនចុះសម្រុងនឹងគ្នា មិននាំលាភសំណាងដល់ក្រុមហ៊ុនឡើយ។

នៅ​លើ​បណ្ដាញ​សង្គម​មនុស្ស​ជា​ច្រើន​រិះគន់​ក្រុមហ៊ុន​នេះ​ថា​ជា​អបិយជំនឿ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនបាននិយាយថា គំនិតនៃការជ្រើសរើសមនុស្សដោយផ្អែកលើរឿងឆុងឆ្នាំ ឬហុងស៊ុយមិនមែនជារឿងចម្លែកទេនៅក្នុងអាជីវកម្មរបស់ចិន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ