ត្បូងពេជ្រ Tiffany yellow diamond មានពេជ្រ ១២៨ការ៉ាត់ ដ៏មានតម្លៃ លេចចេញជាសាធារណក្នុងឆ្នាំ១៨៧៨ បានមកទល់ពេលនេះជាង១៥០ឆ្នាំមកហើយ Tiffany yellow diamond មានស្ត្រីល្បីឈ្មោះ៤រូបប៉ុណ្ណោះមានវាសនាបានគ្រងគ្រឿងអលង្ការនេះ។

១. Mary Whitehouse

ជាលើកដំបូងដែលត្បូងពេជ្ររបស់ Tiffany & Co មួយនេះបង្ហាញខ្លួនជាសាធារណៈ ក្នុងឆ្នាំ ១៩៥៧ Lady Mary Whitehouse ដែលជាសកម្មជនសង្គមរបស់ចក្រភពអង់គ្លេសបានទទួលមេដាយរាជជាមនុស្សដំបូងគេក្នុងប្រវត្តិសាស្ត្រដែលបានពាក់ខ្សែកពេជ្រដ៏មានតម្លៃនេះ។
២. តារាសម្តែង Audrey Helpburn

នៅឆ្នាំ១៩៦១ ខ្សែកពេជ្រ Tiffany yellow diamond ត្រូវបានពាក់ដោយតារាភាពយន្ត Audrey Helpburn ។
៣. តារាចម្រៀងនិងសម្តែង Lady Gaga

២៤ឆ្នាំក្រោយមក ត្បូងពេជ្រនេះបានបង្ហាញជាមួយ Lady Gaga ក្នុងកម្មវិធី Oscars ឆ្នាំ២០១៩ តារាចម្រៀងរូបនេះពាក់ខ្សែកពេជ្រ ជាមួយនឹងរូបខ្មៅប្រណិត។
៤. តារាចម្រៀង Beyonce


តារាចម្រៀងប៉ុបអាមេរិក Beyoncé ក៏បានបង្ហាញវត្តមានជាមួយនឹងខ្សែកនេះនៅក្នុងយុទ្ធនាការផ្សព្វផ្សាយឆ្នាំ២០២១ របស់ Tiffany & Co. ដែលមានឈ្មោះថា “About Love”។ ក្រៅពីខ្សែដៃពេជ្រ ដ៏ល្បី តារាចម្រៀងស្រីរូបនេះក៏ពាក់គ្រឿងអលង្ការប្រណីតជាច្រើនទៀត៕ ប្រភព៖ womanandhome
ចែករំលែកព័តមាននេះ