ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាសម្តែង Hugh Jackman ​ ត្រឡប់មកថត​រឿង​ Deadpool & Wolverine តម្លៃ​ខ្លួន​ឡើង​​កប់​ពពក

5 ខែ មុន

(អាមេរិក)៖ យោងតាម ​​Showbiz លោក Hugh Jackman បានទទួលបានប្រាក់ចំនួន ២០លានដុល្លារអាមេរិក ក្នុងការត្រឡប់មកសម្តែងជា Wolverine…

(អាមេរិក)៖ យោងតាម ​​Showbiz លោក Hugh Jackman បានទទួលបានប្រាក់ចំនួន ២០លានដុល្លារអាមេរិក ក្នុងការត្រឡប់មកសម្តែងជា Wolverine ក្នុងខ្សែភាពយន្តរឿង Deadpool & Wolverine ។ ទោះយ៉ាងណាក៏ដោយ នេះមិនមែនជាលេខចុងក្រោយទេ។ តារា​សម្ដែង​រូប​នេះ​នឹង​ទទួល​ប្រាក់​កម្រៃ​បន្ថែម​រាប់​លាន​ដុល្លារ​ប្រសិន​បើភាពយន្តនេះឈាន​ដល់​ការ​បញ្ចប់​ដោយ​លទ្ធផល​ដ៏​លេចធ្លោ។

បច្ចុប្បន្ន Deadpool & Wolverine កំពុងតែផ្ទុះខ្លាំងនៅ Box Office វាជាភាពយន្ត Marvel តែមួយគត់ក្នុងឆ្នាំ២០២៤ រកចំណូលបានជិត៤៤០លានដុល្លារអាមេរិក ដែលជាចំនួនដែលមិននឹកស្មានដល់។ ជាមួយនឹងសន្ទុះនេះ គោលដៅរាប់ពាន់លានដុល្លាប្រហែលជាអាចទៅដល់បាន។

ពីគ្រូបង្រៀនកាយសម្ព័ន្ធ លោក Hugh Jackman បានក្លាយជាតារាហូលីវូដកំពូល ដោយរកចំណូលបានរាប់លានដុល្លារ។ Celebrity Net Worth ប៉ាន់ប្រមាណថា Jackman បច្ចុប្បន្នមានទ្រព្យសម្បត្តិ ១០០លានដុល្លារ ។ ទោះ​ជា​យ៉ាង​ណា របាយការណ៍​ផ្សេង​ទៀត​អះអាង​ថា​ទ្រព្យ​សម្បត្តិ​សុទ្ធ​របស់​លោក​មាន​រហូត​ដល់ ១៨០ លាន​ដុល្លារ៕ ប្រភព៖ wegotthiscovered

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ