ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រៀង១បទ២លានដុល្លារ! ម្ចាស់​បទ My Heart Will Go On នឹងលេចមុខសម្តែងក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិក

1 ខែ មុន

(ប៉ារីស)៖ ប្រភពពី TMZ បាននិយាយថា Celine Dion ទទួលបានប្រាក់ចំនួន ២លានដុល្លារក្នុងការច្រៀងមួយបទ នៅពេលសម្តែងនៅឯពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤។ យោងតាម…

(ប៉ារីស)៖ ប្រភពពី TMZ បាននិយាយថា Celine Dion ទទួលបានប្រាក់ចំនួន ២លានដុល្លារក្នុងការច្រៀងមួយបទ នៅពេលសម្តែងនៅឯពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤។

យោងតាម ​​Variety Celine Dion នឹងសម្តែងក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ (Olympic Paris 2024) នៅថ្ងៃទី២៦ ខែកក្កដា ម៉ោងនៅប្រទេសបារាំង។ នេះ​នឹង​ជា​ការ​សម្តែង​លើក​ដំបូង​របស់ Celine Dion ចាប់​តាំង​ពី​ការ​បញ្ឈប់​កាលវិភាគ​ធួរខនសឺតរបស់​នាង ក្រោយធ្លាក់ខ្លួនឈឺធ្ងន់ក្នុងឆ្នាំ២០២២។

តារាចម្រៀង My Heart Will Go On កំពុថស្ថិតនៅក្នុងទីក្រុងប៉ារីស ដោយស្នាក់នៅសណ្ឋាគារ Royal Monceau ក្បែរ Champs-Élysées ជាកន្លែងដែល Lady Gaga ដែលជាសិល្បករម្នាក់ទៀត ដែលពាក្យចចាមអារ៉ាមថានឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍អូឡាំពិក កំពុងស្នាក់នៅ។ ព័ត៌មានលម្អិតជាក់លាក់អំពីការសម្តែងរបស់ Dion កំពុងត្រូវបានរក្សាទុកជាសម្ងាត់។

ប្រភព TMZ បានបង្ហាញថា Dion ស៊ីថ្លៃ ២លានដុល្លារ សម្រាប់បទចម្រៀងមួយ។ គេ​មិន​ដឹង​ថា​នាង​នឹង​សម្តែង​ប៉ុន្មាន​បទ​នោះ​ទេ ។ បន្ថែមពីលើថ្លៃសម្តែង អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសក៏បានចំណាយសម្រាប់ការធ្វើដំណើរតាមយន្តហោះ ទូកកប៉ាល់ និងការចំណាយផ្សេងៗទៀតនៅពេលលោក Dion មកដល់ប្រទេសបារាំង៕ ប្រភព៖ en-xl

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ