ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដា_ច់ចង្កេះ! អ្នកបង្កើត Hello Kitty ប្រាប់ថា តុក្កតាដ៏ល្បីនេះ មិនមែនជាសត្វឆ្មាទេ

1 ឆ្នាំ មុន

(អន្តរជាតិ)៖ ក្នុងឱកាសគម្រប់ខួប៥០ឆ្នាំនៃការបង្កើត Hello Kitty អ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលក្រុមហ៊ុនដែលផលិតបានប្រកាសថា តួអង្គ Hello Kitty នេះមិនមែនឆ្មាដូចដែលយើងហៅវានោះទេ។…

(អន្តរជាតិ)៖ ក្នុងឱកាសគម្រប់ខួប៥០ឆ្នាំនៃការបង្កើត Hello Kitty អ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលក្រុមហ៊ុនដែលផលិតបានប្រកាសថា តួអង្គ Hello Kitty នេះមិនមែនឆ្មាដូចដែលយើងហៅវានោះទេ។

«Hello Kitty មិនមែនជាឆ្មាទេ។ តាម​ពិត តួ​អង្គ​នេះ​គឺ​ជាកុមារី​ម្នាក់​ឈ្មោះពិត Kitty White » Jill Koch ដែលជាអនុប្រធាន​ជាន់​ខ្ពស់​ផ្នែក​ទីផ្សារ និង​គ្រប់​គ្រង​ម៉ាក​យីហោ​នៅ Sanrio បាន​ចែក​រំលែក។

Hello Kitty បានបង្កើតឡើងនៅឆ្នាំ ១៩៧៤ ដោយក្រុមហ៊ុន Sanrio នៅប្រទេសជប៉ុន ហើយក្រុមហ៊ុននេះរក្សាសិទ្ធិនៃតួអក្សរ Hello Kitty អស់ជាច្រើនទសវត្សរ៍មកហើយ។

យោងតាម ​​Sanrio ថា Hello Kitty ពិតជាកុមារីតូចមួយដែលមានទម្ងន់ស្រាលនឹកស្មានមិនដល់ ហើយមានកម្ពស់ទាប ត្រឹមផ្លែប៉ោម៥ផ្លែដែលដាក់គរលើគ្នា។ នាងធំធាត់នៅជាយក្រុងឡុងដ៍ ប្រទេសអង់គ្លេស ជាមួយនឹងឪពុកម្តាយ និងប្អូនស្រីភ្លោះ Mimmy ។ នាងក៏មានឆ្មាចិញ្ចឹមមួយក្បាលឈ្មោះ Charmmy Kitty ផងដែរ។

ច្បាស់ណាស់ វាមិនមែនជាលើកទីមួយទេដែលអត្តសញ្ញាណពិតរបស់ Hello Kitty ត្រូវបានបង្ហាញ។ យ៉ាង​ណា​ក៏​ដោយ អ្នក​គាំទ្រនៅតែមានភាពភ្ញាក់ផ្អើល និង​មិន​សូវ​មាន​ទំនុក​ចិត្ត​ចំពោះ​ព័ត៌មាន​ដែល​ក្រុមហ៊ុន​បាន​ប្រកាស​នោះ​ទេ។ មនុស្សជាច្រើនស្រឡាំងកាំងពេលដឹងថា Hello Kitty ជាមនុស្សហើយកើត និងធំធាត់នៅប្រទេសអង់គ្លេស។ មនុស្សជាច្រើនបានប្រតិកម្មហើយបានបញ្ចេញមតិថា «មានត្រចៀកដូចឆ្មា ពុកមាត់ដូចឆ្មា ប៉ុន្តែមិនមែនជាឆ្មាតែបែរជាមកប្រាប់ថាជាកុមារី»?

Hello Kitty បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ១៩៧៥ ក្នុងប៉ុន្មានទសវត្សរ៍បន្តបន្ទាប់ទៀត តួអង្គល្អបានក្លាយទៅជាតួអង្គដែលគេស្គាល់បំផុតនៅក្នុងវប្បធម៌ប៉ុប ជាមួយនឹងប្រដាប់ប្រដាក្មេងលេង តុក្កតា និងសំលៀកបំពាក់ដែលបង្កើតបានច្រើនជាង ៨៩ពាន់លានដុល្លាររហូតមកដល់បច្ចុប្បន្នសម្រាប់ក្រុមហ៊ុន Sanrio ហើយថែមទាំង Avril Lavigne យក Hello Kitty ទៅតែងជាចម្រៀងទៀតផង៕ ប្រភព៖ daily mail

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ