ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់លាក់ពស់រស់​ជាង​១០០​ក្បាលក្នុងខោ ត្រូវអាជ្ញាធរគយចិនឆែកឃើញ

5 ខែ មុន

(ចិន)៖ កាលពីថ្ងៃទី១០ ខែកក្កដា រដ្ឋបាលគយចិនបានឱ្យដឹងថា មានភ្ញៀវទេសចរប្រុសម្នាក់ដែលមានអាកប្បកិរិយាគួរឱ្យសង្ស័យត្រូវបានឃាត់ខ្លួនដោយមន្ត្រីគយ នៅច្រកព្រំដែន កំពង់ផែ Futian ខេត្ត Shenzhen…

(ចិន)៖ កាលពីថ្ងៃទី១០ ខែកក្កដា រដ្ឋបាលគយចិនបានឱ្យដឹងថា មានភ្ញៀវទេសចរប្រុសម្នាក់ដែលមានអាកប្បកិរិយាគួរឱ្យសង្ស័យត្រូវបានឃាត់ខ្លួនដោយមន្ត្រីគយ នៅច្រកព្រំដែន កំពង់ផែ Futian ខេត្ត Shenzhen ប្រទេសចិន ដែលជាច្រកត្រួតពិនិត្យរវាងតំបន់រដ្ឋបាលពិសេសហុងកុង និងចិនដីគោក។

សេចក្តី​ថ្លែងការណ៍​បាន​បន្ត​ថា​៖ នៅពេល​មន្ត្រី​គយធ្វើការត្រួតពិនិត្យ​ គេបាន​រក​ឃើញ​ថា ​នៅក្នុងហោប៉ៅបុរសម្នាក់នោះ មានថង់ក្រណាត់ចងមាត់ចំនួន ៦ ហើយមានបិតស្កុតពីលើ។ បន្ទាប់មកមន្ត្រីគយបានបើកច្រកថង់បានរកឃើញថា ថង់ក្រណាត់នីមួយៗមានសត្វពស់រស់ជាច្រើនក្បាល។  

នៅក្នុងវីដេអូដែលមន្ត្រីគយបានបង្ហាញ សត្វពស់តូចៗត្រូវបានមន្ត្រីយកច្រកក្នុងថង់ផ្លាស្ទិក ជាប្រភេទពស់មិនមានពិសដែលមានរូបរាង និងពណ៌ខុសៗគ្នា សរុប១០៤ក្បាល។

គេ​ដឹង​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អាជ្ញាធរ​ចិន​បាន​និង​កំពុង​រឹតបន្តឹង​សកម្មភាព​ជួញដូរ​សត្វព្រៃ​ខុសច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ