ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Facetaste ផលិតមាតិកាម្ហូបអាហារដ៏ពេញនិយមនៅកម្ពុជា ដោយបានណែនាំម្ហូបខ្មែរ និងបរទេស

11 ខែ មុន

រាជធានីភ្នំពេញ ៖ ពេលគិតដល់រឿងម្ហូបអាហារឆ្ងាញ់ៗ និងប្លែកៗ ទាំងខ្មែរ និងបរទេស លោកអ្នកពិតជានឹកឃើញដល់កម្មវិធីម្ហូបអាហារដ៏ល្បីឈ្មោះមួយនៅក្នុងប្រទេសកម្ពុជា គឺ Facetaste ដែលកម្មវិធីនេះបានណែនាំម្ហូបខ្មែរ…

រាជធានីភ្នំពេញ ៖ ពេលគិតដល់រឿងម្ហូបអាហារឆ្ងាញ់ៗ និងប្លែកៗ ទាំងខ្មែរ និងបរទេស លោកអ្នកពិតជានឹកឃើញដល់កម្មវិធីម្ហូបអាហារដ៏ល្បីឈ្មោះមួយនៅក្នុងប្រទេសកម្ពុជា គឺ Facetaste ដែលកម្មវិធីនេះបានណែនាំម្ហូបខ្មែរ និងបរទេស នៅតាមកន្លែង និងតំបន់ល្បី ឈ្មោះមួយចំនួនតាមរយៈការណែនាំពីក្រុមការងាររបស់ផេក Facetaste

គេដឹងយ៉ាងច្បាស់ថា Facetaste បានផលិតវីដេអូម្ហូបអាហារដ៏ពេញនិយម បំផុតនៅក្នុង ប្រទេសកម្ពុជា ហើយស្ទើរតែគ្រប់វីដេអូទាំងអស់សុទ្ធតែបានបង្ហាញពីមុខម្ហូបដែលមានអ្នក តាមដាន និងចូលមើលរាប់លាន Views នៅលើបណ្តាញសង្គម ។

Facetaste បានផលិតនូវអ្វីដែលថ្មី និងពិសេស តាំងពីដំបូងរហូតដល់បច្ចុប្បន្នដោយទទួល បានសន្ទុះនៃការគាំទ្រ ក៏ដូចជាប្រជាប្រិយភាពមានការកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយ ថ្ងៃ ហើយគ្រប់វីដេអូដែលបានបង្ហោះចូលក្នុងបណ្តាញសង្គម តែងមានអ្នកចូលមើល និងចែក រំលែកតៗគ្នាយ៉ាងច្រើនបំផុត ។ Facetaste ជឿជាក់ថា ការលើកកម្ពស់វិស័យម្ហូបអាហារ ក៏ នឹងអាចជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជាផងដែរ ព្រោះវិស័យ ម្ហូបអាហារដើរតួនាទីយ៉ាង សំខាន់ក្នុងការជំរុញវិស័យទេសចរណ៍ជាតិ ។

សូមបញ្ជាក់ផងដែរថា Facetaste គឺជាកម្មវិធីបង្ហាញពីម្ហូបអាហារដ៏ពេញនិយមដែលត្រូវបាន បង្កើតឡើងដោយសារព័ត៌មាន កោះសន្តិភាព តាំងពីឆ្នាំ 2014 មកម្លេះ ដោយទទួលបាន បានការតាមដាននៅលើផេក Facebook រហូតដល់ នឹង Tiktok 1.2M followers ដោយសារតែការផលិត វីដេអូម្ហូបអាហារដ៏គួរឱ្យទាក់ទាញរាប់ម៉ឺនមុខម្ហូប ទាំងម្ហូបខ្មែរ និងម្ហូបបរទេស ជូនអ្នកតាម ដានទស្សនា ជាពិសេសថែមទាំងបានជួយលើកស្ទួយវិស័យម្ហូបអាហារ និងទេសចរណ៍នៅ ក្នុងប្រទេសកម្ពុជា ថែមទៀតផង ៕