ភាពកតញ្ញូចំពោះអ្នកមានគុណ គឺជាចំនុចដែលមនុស្សគ្រប់រូបត្រូវតែប្រតិបត្តិ ព្រោះនៅពេលដែលអ្នកជាកូន ដែលមានកតញ្ញូនោះអ្នកនឹងមានសំណាងល្អ ក្នុងឆាកជីវិតអ្នក ។ ប៉ុន្តែមានឆ្នាំទាំង៣ ដែលរឹតតែកតញ្ញូកាន់តែមានជីវិតល្អ ។ តើមានឆ្នាំណាខ្លះទៅ ?
ឆ្នាំខាល
អ្នកដែលកើតនៅឆ្នាំនេះ តែងតែមានឪពុកម្តាយនៅពីក្រោយ ដើម្បីគាំទ្រ និងលើកទឹកចិត្តជានិច្ច នៅក្នុងផ្លូវជោគជ័យរបស់គេ ។ គេជាមនុស្សដែលមានភាពកតញ្ញូដោយមិនភ្លេច ពីការគាំទ្ររបស់ឪពុកម្តាយនោះទេ ។ អ្នកដែលកើតនៅឆ្នាំនេះ គឺជាមនុស្សដែលដឹងពីទុក្ខលំបាករបស់ឪពុកម្តាយ តាំងពីពួកគេនៅតូច ដែលធ្វើឲ្យគេមានភាពស្និទ្ធស្នាលជាមួយមាតាបិតាជាខ្លាំង ហើយគេមានភាពកតញ្ញូខ្លាំងដែរ ។ ដូចនេះផ្លូវគេនឹងដើរទៅមុខ ដោយជោគជ័យ ហើយពុំសូវមានឧបសគ្គនោះទេ ។ នៅពាក់កណ្តាលជីវិតក្រោយ អ្នកនឹងអាចរស់នៅដោយសុខស្រួល ។

ឆ្នាំឆ្លូវ
បុគ្គលដែលកើតនៅឆ្នាំនេះ មើលសំខាន់ចំពោះគ្រួសាររបស់គេណាស់ ថែមទាំងមានភាពកតញ្ញូចំពោះឪពុកម្តាយទៀតផង ។ ដោយសារតែចំនុចនេះហើយ ដែលធ្វើឲ្យគេអាចទទួលបានភាពជោគជ័យ នៅពេលដែលគេប្រឡូកក្នុងក្នុងសង្គម ។
ឆ្នាំមមី
អ្នកដែលកើតនៅឆ្នាំនេះ គឺមានភាពអត់ធ្មត់ ចំពោះការកតញ្ញូចំពោះមាតាបិតាណាស់ ដោយពួកគេតែងតែចង់ចាំនូវគុណបំណាច់របស់អ្នកមានគុណទាំងពីរជានិច្ច ។ នៅពេលដែលពួកគេរកបានប្រាក់ច្រើន អ្នកទីមួយ ដែលគេនឹកឃើញ គឺឪពុកម្តាយ ។ នៅពេលដែលគេកាន់តែមានភាពកតញ្ញូចំពោះមាតាបិតា នោះលាភសំណាងផ្សេងៗនឹងរត់មករកគេ ថែមទាំងអាចធ្វើឲ្យគេមានគ្រួសារដែលមានសុភមង្គល និងមិនសូវឈ្លោះគ្នាទេ ៕
ចែករំលែកព័តមាននេះ