ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្ទស្សន៍សន្តិភាពសាកលកម្ពុជាស្ថិតនៅក្នុងលំដាប់មធ្យម

1 អាទិត្យ មុន

ស​ន្ទ​ស្សន៍​សន្តិភាព​សាកល​របស់​កម្ពុជា ​ត្រូវ​បាន​វិទ្យាស្ថាន​សេដ្ឋកិច្ច និង​សន្តិភាព ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី បាន​អះអាង​ថា ស្ថិត​នៅ​ក្នុង​ស្ថានភាព​មធ្យមធៀប​នឹង​ប្រជាជាតិ​នានា​នៅ​ក្នុង​តំបន់ ។ តាម​របាយការណ៍​ដែល​កោះសន្តិភាព​ទទួល​បាន នៅ​ថ្ងៃ​ទី​១៧…

ស​ន្ទ​ស្សន៍​សន្តិភាព​សាកល​របស់​កម្ពុជា ​ត្រូវ​បាន​វិទ្យាស្ថាន​សេដ្ឋកិច្ច និង​សន្តិភាព ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី បាន​អះអាង​ថា ស្ថិត​នៅ​ក្នុង​ស្ថានភាព​មធ្យមធៀប​នឹង​ប្រជាជាតិ​នានា​នៅ​ក្នុង​តំបន់ ។

តាម​របាយការណ៍​ដែល​កោះសន្តិភាព​ទទួល​បាន នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ ​បាន​អះអាង​ថា នៅ​ក្នុង​ចំណោម​ប្រទេស​១៦៣ ដែល​គេ​បាន​ធ្វើការ​សិក្សា កម្ពុជា​មាន​ស​ន្ទ​ស្សន៍​សន្តិភាព​នេះ ​នៅ​ក្នុង​លំដាប់​ទី​៧០ នៅ​ពីក្រោម​ប្រទេស​លី​ប៊ី និង​លើ​តា​ហ្ស៊ី​គី​ស្ថាន ។

ប្រភព​ដដែល​បាន​បន្ត​ថា បើ​ធៀប​នឹង​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​ គឺ​កម្ពុជា​ប្រសើរ​ជាងប្រទេស​ថៃ ដែល​ឈរ​នៅ​លំដាប់​ទី៧៥ ប្រទេស​ហ្វី​លី​ពី​ន​ឈរ​នៅ​លំដាប់​ទី​១០៤ ស្រប​ពេល​ដែល​មី​យ៉ា​ន់​ម៉ា ​គឺ​នៅ​លំដាប់​ទី ១៤៨ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ស​ន្ទ​ស្សន៍​សន្តិភាព​សាកល​របស់​កម្ពុជា​ គឺ​ទាប​ជាង​សិង្ហ​បុរី ម៉ា​ឡេ​ស៊ី វៀតណាម ឥណ្ឌូ​នេ​ស៊ី និងឡាវ ។
ប្រភព​ដដែល​បញ្ជាក់​ថា ប្រទេស​សិង្ហ​បុរី​ ស្ថិត​នៅ​ក្នុង​លំដាប់​កំពូល​ថា​ ជា​ប្រជាជាតិ​ដែល​មាន​ស​ន្ទ​ស្សន៍​សន្តិភាព​ប្រសើរ​ជាងគេ ពោល​គឺ​ឈរ​នៅ​លើ​លំដាប់​លេង​៥ នៅ​ក្រោម​ប្រទេស​អ៊ី​ស្លង់ អៀ​ឡង់ អូ​ទ្រី​ស និង ណូ​វែ​ល​ហ្សេ​ឡង់ ។

ប្រទេស​ម៉ា​ឡេ​ស៊ី ឈរ​នៅ​លើ​លំដាប់​លេខ​១០​វៀតណាម​វិញ ស្ថិត​នៅ​ក្នុង​លំដាប់​ទី​៤១ ហើយ ឥណ្ឌូ​នេ​ស៊ី និងឡាវ​ក៏​មិន​អន់​ដែរ​ គឺ​នៅ​លំដាប់​ទី​៤៨ និង៤៩ រៀង​គ្នា លើកលែងតែ​ប្រុយ​ណេ​រដែ​ល​គេ​មិន​បាន​សិក្សា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ