ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញស្ត្រីម្នាក់ស្លា.ប់តាមផ្លូវថៃហ្គ័រ ខណៈអ្នកដំណើរសង្ស័យករណីមួយ​

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​សង្ស័យ​ជិះ​ម៉ូតូ​ធ្លាក់​ផ្លូវ​ជ្រុល​ទៅ​បុក​នឹង​បង្គោល​ភ្លើង បណ្ដាល​ឲ្យ​បោក​

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​សង្ស័យ​ជិះ​ម៉ូតូ​ធ្លាក់​ផ្លូវ​ជ្រុល​ទៅ​បុក​នឹង​បង្គោល​ភ្លើង បណ្ដាល​ឲ្យ​បោក​ក្បាល​ហូរឈា.ម​ស្លា.ប់​នៅ​វេលា​ម៉ោង​៣និង​៣០នាទីទៀបភ្លឺថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ តាម​បណ្ដោយ​ផ្លូវ​ថៃហ្គ័រ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជ​ធានី​ភ្នំពេញ ។

ស.ពស្ត្រីជនរងគ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយទេ គ្រាន់តែ​ដឹង​ថា វ័យ​ជាង​២០ឆ្នាំ ជិះ​ម៉ូតូម៉ាក ZOOMER X ពណ៌ស ពាក់​ស្លាក​លេខ តាកែវ 1N-7027 ជាមធ្យោបាយ ។

តាម​ប្រភព​ពី​​ប្រជា​ពលរដ្ឋ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេមិន​បាន​ឃើញ​ហេតុការណ៍​ច្បាស់ និង​ភ្នែក​នោះ​ទេ គ្រាន់តែ​គាត់​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ ក៍ប្រទះ​ឃើញ​មាន​ភ្លើង​ម៉ូតូ នៅ​ចិញ្ចើម​ផ្លូវ ដោយ​មាន​ការ​សង្ស័យ ពួកគាត់បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​មើល​វិញ ក៍ស្រាប់ឃើញ​ស្ត្រី​រងគ្រោះ​រួម​ជាមួយ និង​ម៉ូតូ នៅ​ជាប់ និង​បង្គោល​ភ្លើង​ហូរឈាម​ផ្ទៃ​មុខ មិន​ដឹង​ថា ស្លាប់​តាំង​ពី​ពេល​ណា​នោះ​ទេ ។

​តាម​ប្រភព​បន្ត​ទៀត​ថា បន្ទាប់​ពី​ឃើញ​ហេតុការណ៍​បែបនេះ ហើយ​ពួក​គាត់​បាន​ជិះ​ម៉ូតូ​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ថ្មី ដើម្បី​រាយការណ៍​ជូន​កម្លាំង​សមត្ថកិច្ច​តែ​ម្ដង ។

ពាក់​ព័ន្ធ​ករណី​នេះ​ដែរ សមត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់​ពី​​មូលហេតុបាន​នៅ​ឡើយទេ គឺ​រង់ចាំ​ផ្នែក​ជំនាញ​កោសល្យ​វិច័យ​បច្ចេកទេស មក​ពិនិត្យ​បន្ថែម​ទៀត​ផង​ដែរ ព្រោះ​នៅ​ជិត​ខ្លួន​ជនរងគ្រោះ​មាន​សំភារៈ​ឧបករណ៍​ញញួរ២នៅ​ជិត​ជនរងគ្រោះ ។

ដោយ​ឡែក ប្រភព​​ប្រជា​ពលរដ្ឋ​សង្ស័យ​ថា ជនរងគ្រោះ​ជិះ​ម៉ូតូ​ធ្លាក់​ផ្លូវ​បុក និង​បង្គោល​ភ្លើង​ស្លាប់​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ