ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ចុះ​ប្រមូល​សិស្ស​នៅ​តាម​ហាង​កាហ្វេ​បាន​៥១​នាក់ ដោយ​ដកហូត​​ឧ​បករ​ណ៏​បារី​អេ​ឡិច​ត្រូ​និ​ច ៩​ដើមដែរ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌទួលគោក​បាន​សហការ​ជាមួយ នាយក​សាលា​អនុវត្ត និង​លោក​ចៅសង្កាត​ទឹកល្អក់​៣ បាន​ចុះ​ប្រមូល​សិស្ស​រៀន​ក្នុង​សាលា ដែល​ជួប​ប្រមូលគ្នា​នៅ​តាម​ហាង​កាហ្វេ​បាន​សរុប​៥១​នាក់​(​ស្រី​០៧​នាក់​) ដែល​សង្ស័យ​ប្រើប្រាស​(​ជក់បារី​អេ​ឡិច​ត្រូ​និ​ច yooz) ។…

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌទួលគោក​បាន​សហការ​ជាមួយ នាយក​សាលា​អនុវត្ត និង​លោក​ចៅសង្កាត​ទឹកល្អក់​៣ បាន​ចុះ​ប្រមូល​សិស្ស​រៀន​ក្នុង​សាលា ដែល​ជួប​ប្រមូលគ្នា​នៅ​តាម​ហាង​កាហ្វេ​បាន​សរុប​៥១​នាក់​(​ស្រី​០៧​នាក់​) ដែល​សង្ស័យ​ប្រើប្រាស​(​ជក់បារី​អេ​ឡិច​ត្រូ​និ​ច yooz) ។

ការ​ចុះ​ប្រមូល​សិស្សសាលា​នេះ បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ទឹកល្អក់​ទី​៣ ក្បែរ​សាលា​បឋម​សិ​ស្សា​អនុ​រត្តន៍ ដោយ​អនុវត្ត​តាម​កា​ណែនាំ​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។

បន្ទាប់​ពី​ការ​សាកសួរ​សមត្ថកិច្ច​បាន រក​ឃើញ​សិស្ស​ចំនួន​០៨​នាក់ ស្រី​០១​នាក់ (​អាយុ​ក្រោម​១៤​ឆ្នាំ​) ដែល​មាន​ឧបករណ៍​ជក់បារី​អេ​ឡិច​ត្រូ​និ​ច ហើយ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ដកហូត​ឧបករណ៍​បារី​អេ​ឡិច​ត្រូ​និ​ច​បាន​ចំនួន​០៩​ដើម និង​បាន​ធ្វើកា​អប់រំ ពី​ផល​ប៉ះពាល់​ចំពោះ​ការ​ប្រើប្រាស់​គ្រឿង​ញៀ​.​ន ក៏​ដូច​ជា ការ​ជក់បារី​អេ​ឡិច​ត្រូ​និ​ច ដោយ​បានឱ្យ​អាណាព្យាបាល​សិស្ស​ទាំងនោះ​ចូលរួម​ស្តាប់​ផង​ដែរ​។

លោក​វរសេនីយ៍ឯក ស៊ឹ​ម ពិសិដ្ឋ អធិការ​នគរបាល​ខណ្ឌ​ក៏​បាន​ណែនាំ​ដល់​សិស្សានុសិស្ស​ពី​ផល​ប៉ះពាល់​នៃ​គ្រឿង​ញៀ​.​ន និង​បញ្ហា​ក្មេង​ទំនើ​.​ង សូម​កូនក្មួយ​ត្រូវ​ឆ្លើយ​ថា​ទេ ចំពោះ​គ្រឿង​ញៀ​.​ន ។

ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ធ្វើការ​អប់រំ​រួច​អាណាព្យាបាល​សិស្ស​ទាំង​៥១​នាក់ បាន​ធ្វើការ​ថ្លែង​អំណរ​អរគុណ​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​ព្រមទាំង​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​យកចិត្តទុកដាក់​ដល់​កូន​ៗ​របស់​ពួក​គាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ