ពូណុយ ចេញមុខសុំទោសមហាជន ក្រោយរងការរិះគន់ក្លែងបន្លំរឿងរៀបការជាមួយ យ៉ែម ស្រីពេជ្រ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅទីបំផុត ! តារាសម្តែងលោក បាន សំណាង ហៅ ពូណុយ បានចេញមុខសុំទោសជាសាធារណៈដល់មហាជន…
រាជធានីភ្នំពេញ ៖ នៅទីបំផុត ! តារាសម្តែងលោក បាន សំណាង ហៅ ពូណុយ បានចេញមុខសុំទោសជាសាធារណៈដល់មហាជន…
រាជធានីភ្នំពេញ ៖ នៅទីបំផុត ! តារាសម្តែងលោក បាន សំណាង ហៅ ពូណុយ បានចេញមុខសុំទោសជាសាធារណៈដល់មហាជន បន្ទាប់ពីរងការរិះគន់យ៉ាងខ្លាំង ជុំវិញការក្លែងបន្លំរៀបការក្លែងក្លាយជាមួយតារាស្រីនាង យ៉ែម ស្រីពេជ្រ ដែលបានធ្វើឡើង កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ។
មហាជនបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគេបានឃើញធៀបការនៃការអញ្ជើញភ្ញៀវ ជាពិសេសអ្នកសិល្បៈដូចគ្នា ដើម្បីចូលរួមពធីមង្គលការរបស់ ពូ ណុយ និងយ៉ែម ស្រីពេជ្រ ដែលប្រារព្ធធ្វើឡើងនៅស្ថានីយ៍ទូរទស្សន៍ភីអិនអិន ។
ក្រោយដឹងដំណឹងខាងលើនេះ ទស្សនិកជនគាំទ្រ និងអ្នកសិល្បៈបាននាំគ្នាចូលរួមអបអរសាទរ និងជូនពរពួកគេទាំងពីរយ៉ាងព្រោងព្រាត ក្នុងពេលដែលពួកគេបានឃើញអ្នកទាំងពីរអាចដឹកដៃគ្នាចូលរោងការតាមប្រពៃណីនាពេលនេះ ។
យ៉ាងណានៅទីបំផុត វាំងននខ្មៅត្រូវបានបើកយ៉ាងច្បាស់ ដោយពិធីមង្គលការរបស់អ្នកទាំងពីរមិនមែនជាការពិតឡើយ ពោល គឺគ្រាន់តែជាការសម្តែងនៅក្នុងកម្មវិធីអ្នកជិតខាងរបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិនតែប៉ុណ្ណោះ ។ បញ្ហានេះបានធ្វើអោយមហាជនមួយចំនួនបានសម្តែងការខកចិត្ត ហើយនាំគ្នារិះគន់ចំពោះតារាទាំងពីរខាងលើថា មិនគួរភូតភរកុហកដោយយករឿងរៀបការក្លែងក្លាយមកលេងសើច និងបន្លំភ្នែកមហាជនបែបនេះឡើយ ។
ទោះជាយ៉ាងណា ក្រោយរងការរិះគន់ខាងលើនេះ នៅទីបំផុតតារាសម្តែងលោក បាន សំណាង ហៅពូណុយ ក៏បានចេញមុខលើកដៃសំពះសុំទោសមហាជនចំពោះរឿងរ៉ាវដែលបានកើតឡើងខាងលើនេះ ។
ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះ ពូណុយ បានលើកឡើងថា លោកបានឃើញពីការរិះគន់ និងការអន់ចិត្តចំពោះលោកជុំវិញរឿងខាងលើនេះ ។ លោកថា ទាំងអស់នេះជាការសម្តែងថតកម្មវិធីប៉ុណ្ណោះ ប៉ុន្តែមានបងប្អូនយើង និងអ្នកសិល្បៈក៏បាននាំគ្នាលេងសើច ដោយបានជូនពរលោកជាបន្តបន្ទាប់តាមបណ្តាញសង្គម ដោយនឹកស្មានថាមែនទែន ។
លោកបញ្ជាក់ថា កន្លងមកលោកមិនដែលមានរឿងអាស្រូវណាមួយ ក្រៅពីការលេងកំប្លែងឡើយ ហើយរឿងនេះវាប្រៀបបានដូចទៅនឹងការថត MV បែបរៀបការដែរ ដោយគេទម្លាយធៀបការមុន ដើម្បីអោយបងប្អូនចាប់អារម្មណ៍បទនឹង ហើយដូចរូបលោកអញ្ចឹង មុនចាក់ផ្សាយកម្មវិធីនឹងក៏មានការទម្លាយរូបភាពផ្សេងៗដូចគ្នា ។
យ៉ាងណា លោកក៏សូមទោសដល់ទស្សនិកជនចំពោះរឿងនេះ ដែលធ្វើអោយប៉ះពាល់អារម្មណ៍ ប៉ុន្តែទស្សនិកជនជាច្រើនក៏បានដឹងច្បាស់ថាជាការសម្តែង បន្ទាប់ពីបានទស្សនាកម្មវិធីនេះរួច ។ លោកក៏បានសន្យានឹងមិនអោយមានរឿងភាន់ច្រឡំចំពោះរឿងនេះម្តងទៀតទេ ខណៈពេលដែលលោកក៏បានព្យាយាមមិនធ្វើការតបតណាមួយទៅលើរាល់ការខំមិនរិះគន់មកលើរូបលោកដែរ ៕
ចែករំលែកព័តមាននេះ