នាវាទេសចរណ៍មួយគ្រឿង នាំភ្ញៀវទេសចរជិត៥០០នាក់ ចូលមកទស្សនានៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង៧ព្រឹក ថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៤ នាវាទេសចរណ៍ឈ្មោះ SEVEN SEAS…
ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង៧ព្រឹក ថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៤ នាវាទេសចរណ៍ឈ្មោះ SEVEN SEAS…
ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង៧ព្រឹក ថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៤ នាវាទេសចរណ៍ឈ្មោះ SEVEN SEAS NAVIGATOR សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ១៧២,៥៣ម៉ែត្រ ប្រវែងទទឹង ២៤,៨០ម៉ែត្រ ជម្រៅ ៧,៥០ម៉ែត្រ បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល០១ថ្ងៃ ។
បើតាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអោយដឹងថា បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៣៦២នាក់ (ស្រី៨៣នាក់) មាន៣៨សញ្ជាតិ និងមានភ្ញៀវទេសចរសរុបចំនួន ៤៦០នាក់ (ស្រី២៤៨នាក់) មាន១៦សញ្ជាតិ។ ចំនួនសញ្ជាតិ ដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៣៤០នាក់) និងជនជាតិអង់គ្លេស (៥២នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៧:០០នាទីល្ងាច នៅថ្ងៃដដែលនេះ ៕
ចែករំលែកព័តមាននេះ