ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lisa សមាជិកវ័យក្មេងបំផុតរបស់ BlackPink កាន់កា.ប់វីឡាតម្លៃជិត៦លានដុល្លារ និងរថយន្ត Mercedes-Benz តម្លៃជាង២០ម៉ឺនដុល្លារ

4 អាទិត្យ មុន

(សេអ៊ូល)៖ ក្នុង​វីដេអូ​ដែល​បាន​បង្ហោះ​ក្នុង​ថ្ងៃ​ខួប​កំណើត Lisa បង្ហាញ​​វីឡា និង​រថយន្ត​ទំនើប​របស់​នាង។ សមាជិកវ័យក្មេងបំផុតរបស់ BlackPink បច្ចុប្បន្នគឺជាតារាកំពូលរបស់ពិភពលោកដែលមានប្រាក់ចំណូលយ៉ាងច្រើន។ Wikitree បានរាយការណ៍ថានៅថ្ងៃទី២៧…

(សេអ៊ូល)៖ ក្នុង​វីដេអូ​ដែល​បាន​បង្ហោះ​ក្នុង​ថ្ងៃ​ខួប​កំណើត Lisa បង្ហាញ​​វីឡា និង​រថយន្ត​ទំនើប​របស់​នាង។ សមាជិកវ័យក្មេងបំផុតរបស់ BlackPink បច្ចុប្បន្នគឺជាតារាកំពូលរបស់ពិភពលោកដែលមានប្រាក់ចំណូលយ៉ាងច្រើន។

Wikitree បានរាយការណ៍ថានៅថ្ងៃទី២៧ ខែមីនា Lisa បានបង្ហោះវីដេអូមួយដែលមានចំណងជើងថា “Special birthday Q&A with Lisa” នៅលើយូធូបផ្លូវការរបស់ក្រុមហ៊ុននាងគឺ LLOUD។

ក្នុងវីដេអូ គេឃើញ Lisa កំពុងឈរនៅមុខខ្លោងទ្វារវីឡា ក្នុងតំបន់អ្នកមាន Seongbuk-dong ទីក្រុងសេអ៊ូល បន្ទាប់មក តារាចម្រៀងស្រីរូបនេះ បានបង្ហាញវីឡាដ៏ធំទូលាយ និងទំនើបរបស់នាង។ យោងតាម ​​Sports Khan វីឡានេះត្រូវបានទិញដោយសមាជិកក្មេងជាងគេរបស់ BlackPink ក្នុងតម្លៃ ៧.៥ពាន់លានវ៉ុន (ប្រហែល៥លានដុល្លារ ) កាលពីឆ្នាំមុន។ វីឡាមានទំហំធំទូលាយ និងមាន២ជាន់។ Seongbuk-dong គឺជាតំបន់មួយដែលសម្បូរអ្នកមាននៅក្នុងប្រទេសកូរ៉េ។

នៅចុងបញ្ចប់នៃវីដេអូនេះ រថយន្ត Mercedes-Benz G-Class របស់ Lisa ដែលមានតម្លៃប្រហែល ៣០០លានវ៉ុន (ស្មើនឹង ២២៤,០០០ដុល្លារ ) ក៏បានបង្ហាញខ្លួន និងទាក់ទាញការចាប់អារម្មណ៍ផងដែរ។

សកម្មភាពក្នុងសិល្បៈនាពេលថ្មីៗនេះ Lisa បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនរបស់នាងដែលមានឈ្មោះថា Lloud ។ ហើយនាងក៏នឹងលេចមុខក្នុងភាពយន្តហូលីវូដ The White Lotus របស់ទូរទស្សន៍ HBO ផងដែរ៕

The White Lotus បានចាប់ផ្តើមថតនៅក្នុងខែកុម្ភៈ នៅកោះសាមុយ ភូកេត និងបាងកក (ប្រទេសថៃ)។ HBO សហការ​ជាមួយ​អាជ្ញាធរ​ទេសចរណ៍​នៃ​ប្រទេស​ថៃ​ដើម្បី​គាំទ្រ​ដល់​ការ​ថត​និង​ផ្សព្វផ្សាយ​រដូវកាល​ទី 3 ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ