ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រណាំង​រទេះសាឡី​គោ​លឿនឆ្នាំ​២០២៤ នឹង​​ធ្វើ​នៅក្នុង​​ខេត្តកំពង់ស្ពឺ

4 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចេញ​សេចក្តីជូនដំណឹង​ប្រកាស​ពី​ការ​រៀបចំ​ប្រណាំង​រទេះសាឡី​គោ​លឿន​ឆ្នាំ​២០២៤ នៅ​ថ្ងៃអាទិត្យ​ទី​៧ ខែមេសា ឆ្នាំ​២០២៤ ខាង​មុខ​នេះ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចេញ​សេចក្តីជូនដំណឹង​ប្រកាស​ពី​ការ​រៀបចំ​ប្រណាំង​រទេះសាឡី​គោ​លឿន​ឆ្នាំ​២០២៤ នៅ​ថ្ងៃអាទិត្យ​ទី​៧ ខែមេសា ឆ្នាំ​២០២៤ ខាង​មុខ​នេះ ។

យោង​តាម​សេចក្តីជូនដំណឹង នៅ​ថ្ងៃ​ទី​២៨ មីនា ឆ្នាំ​២០២៤ របស់​ក្រសួង​វប្បធម៌​បាន​បញ្ជាក់​ថា មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ស្ពឺ បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ស្ពឺ រដ្ឋបាល​ស្រុក​សំរោង​ទង និង​សមាគម​រទេះសាឡី​គោ​លឿន​ខេត្តកំពង់ស្ពឺ ប្រារព្ធ​ពិធី​ប្រណាំង​រទេះសាឡី​គោ​លឿន​ឆ្នាំ​២០២៤ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ​ទី​៧ ខែមេសា ឆ្នាំ​២០២៤ វេលា​ម៉ោង​៨:០០​នាទី​ព្រឹក ស្ថិត​ក្នុងភូមិ​ព្រៃ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ប្រភព​ខាងលើ​នេះ បាន​បញ្ជាក់​បន្ថែម​ថា ពិធី​នេះ​ប្រារព្ធ​ឡើង ក្នុង​គោលបំណង​ចូលរួម​អភិរក្ស​លើក​ស្ទួយ អភិវឌ្ឍ​និង​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ស្រប​តាម​បរិបទ​នៃ​សង្គម​បច្ចុប្បន្ន​នូវ​ប្រពៃណី​ប្រណាំង​រទេះសាឡី​គោ​លឿន​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ដែល​បុព្វបុរស​ខ្មែរ​បាន​បន្សល់​ទុកជា​យូរណាស់​មក​ហើយ ។ ជាមួយ​គ្នា​នេះ មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ស្ពឺ​សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​មាន​បងប្អូន​ចូលរួមទស្សនា​ពិធី​ប្រណាំង​រទេះសាឡី​គោ​លឿន ឆ្នាំ​២០២៤​នេះ ឱ្យ​បាន​ច្រើន​កុះករ ។

គួរ​បញ្ជាក់​ថា បើ​តាម​ការ​សិក្សា​អំពី​ប្រវត្តិ​នៃ​ពិធី​នេះ​គឺ​ដើម​ឡើយ​រទេះសាឡី​គោ ប្រើប្រាស់​សម្រាប់​តែ​ដឹក ជញ្ជូន​បណ្ណាការ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​ដឹក​ជញ្ជូន​លោកយាយ លោកតា ចូលរួម​ក្នុង​ពិធី​អា​អាពាហ៍ពិពាហ៍ ពី​ធី​បុណ្យប្រពៃណី និង​ពី​ធី​បុណ្យ​ផ្សេង​ៗ​ទៀត​ប៉ុណ្ណោះ លុះ​ក្រោយ​ៗ​មក​ទៀត អ្នក​ភូមិ​ក៏​បាន​ផ្តួចផ្តើម​គំនិត បង្កើត​ពិធី​ប្រណាំង​រទេះសាឡី​គោរ​នេះ​នៅ​តាម​ភូមិ​នៅ​តាម​សហគមន៍ រហូត​នៅ​តាម​ទីប្រជុំជន ដើម្បី​អបអរ​មុន ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នឹង​ឈាន​ចូល​មក​ដល់​៕

អត្ថបទសរសេរ ដោយ