ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញគេវែកញែករឿងរូបរាង ឈិន ឡុង ច្រើនពេក, តួអង្គអាម៉ាប់ជាដៃគូសម្តែង ចេញមុខនិយាយការពារបែបនេះ

1 ខែ មុន

(ចិន)៖ តារាសម្ដែងជើងចាស់ លោក Sammo Hung ដែលមហាជនអ្នកនិយមរឿងហុងកុង ច្រើនស្គាល់ថាជា អាម៉ាប់ បានចេញមុខនិយាយចំៗឆ្លើយតបទៅនឹងពាក្យ​រិះគន់​ និងវែកញែកបែបមិនសមហេតុផល…

(ចិន)៖ តារាសម្ដែងជើងចាស់ លោក Sammo Hung ដែលមហាជនអ្នកនិយមរឿងហុងកុង ច្រើនស្គាល់ថាជា អាម៉ាប់ បានចេញមុខនិយាយចំៗឆ្លើយតបទៅនឹងពាក្យ​រិះគន់​ និងវែកញែកបែបមិនសមហេតុផល ចំពោះរូបរាង លោក Jackie Chan (ឈិន ឡុង)  គ្រាន់តែលោកផ្លាស់ប្តូររូបរាង មានសភាព​ចាស់​ជរា។

រូបថតជាច្រើនសន្លឹករបស់ Jackie Chan ដែលបង្ហាញខ្លួនជាសាធារណៈក្នុងព្រឹត្តិការណ៍វប្បធម៌មួយនៅទីក្រុង Luzhou ខេត្ត Sichuan ប្រទេសចិន អ្វីដែលគេភ្ញាក់ផ្អើលនោះគឺ ឈិន ឡុង កាន់តែចាស់ សក់ស្កូវ និងមុខជ្រីវជ្រួញ។ ជាហេតុធ្វើឱ្យមានការពិភាក្សាវែកញែកយ៉ាងក្តៅគគុក។ មនុស្ស​ជា​ច្រើន​ព្រួយ​បារម្ភ​ពី​សុខភាព​របស់​តារា​ក្បាច់​គុន​ដ៏​ល្បី​រូប​នេះ ខណៈ​លោក​ឈាន​ចូល​វ័យ ៧០ ឆ្នាំ។

HK01 បានចុះផ្សាយថាលោក Sammo Hung ​វ័យ​៧២​ឆ្នាំ ក្នុងនាមជាមិត្តជិតស្និទ្ធជាមួយ Jackie Chan បាននិយាយការពារមិត្តរួមការងាររបស់គាត់ថា៖ «មនុស្សជាច្រើននិយាយថា Jackie Chan ចាស់ហើយ តើអ្នកណាទៅដែលមិនចាស់? មនុស្សគ្រប់គ្នានឹងចាស់។ Jackie Chan ក្នុងវ័យចំណាស់របស់គាត់មានសុខភាពល្អ និងសប្បាយរីករាយ។ ហេតុអ្វីត្រូវនិយាយបែបនេះ?»  

បើតាមលោក ទស្សនិកជនមានសិទ្ធិបញ្ចេញមតិដោយសេរី ប៉ុន្តែគួរគោរពអ្នកដទៃ។ សម្រាប់រូបលោកផ្ទាល់ភាពចាស់គឺជាផ្នែកធម្មតានៃជីវិតមនុស្សយើងមិនគួររិះគន់មនុស្សចាស់ទេព្រោះពួកគេទន់ខ្សោយឬមិនមានភាពរហ័សរហួនដូចកាលនៅក្មេងនោះទេ។

យោងតាម ​​HK01 រូបរាងរបស់ Jackie Chan មានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដោយសារតែតារារូបនេះអាចនឹងតែងឱ្យសមទៅនឹងរឿងថ្មី ដែលមានចំណងជើង Strange Family ដោយនៅក្នុងខ្សែភាពយន្ត គាត់ដើរតួជាបុរសចំណាស់ម្នាក់ដែលមានជំងឺភ្លេចភ្លាំង និងជាមនុស្សចាស់ជរា៕ ប្រភព៖ chineseheadlinenews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ