ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានឈើ​កម្សត់​ស្ទើរតែ​បា​.​ក់​ធ្លាក់​ដី ខណៈ​​​ពលរដ្ឋ​ក៏​ខ្លាចរអារ​​​​ឆ្លងកាត់​​រាល់​ថ្ងៃ

1 ខែ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ មាន​ផ្លូវ​មានជីវិត មាន​ស្ពាន​មាន​សង្ឃឹម ។ ខណៈ​ផ្លូវ​ស្ពាន​ថ្នល់​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស ត្រូវ​រាជរដ្ឋាភិបាល​កសាង​ជា​បន្តបន្ទាប់ ដើម្បី​បម្រើ​ប្រយោជន៍​ដល់​ប្រជាជន​ក្នុង​ការ​ប្រើប្រាស់ និង​ដឹក​ជញ្ជូន​ទំនិញ ។…

ខេត្តឧត្តរមានជ័យ ៖ មាន​ផ្លូវ​មានជីវិត មាន​ស្ពាន​មាន​សង្ឃឹម ។ ខណៈ​ផ្លូវ​ស្ពាន​ថ្នល់​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស ត្រូវ​រាជរដ្ឋាភិបាល​កសាង​ជា​បន្តបន្ទាប់ ដើម្បី​បម្រើ​ប្រយោជន៍​ដល់​ប្រជាជន​ក្នុង​ការ​ប្រើប្រាស់ និង​ដឹក​ជញ្ជូន​ទំនិញ ។

យ៉ាងណាមិញ នៅ​តំបន់​មួយ​ក្នុង​ខេត្តឧត្តរមានជ័យ ពលរដ្ឋ​និង​ព្រះសង្ឃ​កំពុង​ដង្ហោយ​រក​ការ​ជួយ​សង្គ្រោះ​ដើម្បី​បាន​ស្ពាន​ថ្មី ខណៈ​ស្ពាន​ដែល​មាន​នា​ពេល​ប​ច្ចុ​ប្ប​ន្នេះ គឺ​មាន​សភាព​ចាស់​ទ្រុឌទ្រោម ដែល​ងាយ​បង្ក​ហានិភ័យ​ដល់​អ្នក​ប្រើប្រាស់ ។

ប្រាកដ​ណាស់ កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ ស្ពាន​កម្សត់​មួយ​កន្លង​ដែល​ពោល​ខាងលើ គឺ​មា​នទី​តាំងនៅទី​ជនបទ​ដាច់​ស្រយាល មាន​សភាព​ចាស់​ខ្លាំង ធ្វើ​អោយ​មហាជន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម ដែល​បានឃើញ​វី​ដេ​អូ​អំពី​ស្ពាន​កម្សត់​មួយ​នេះ សម្តែង​ការ​ព្រួយបារម្ភ​ជំនួស​បងប្អូន ដោយ​ស្ពាន​ធ្លាប់តែ​ឆ្លង​ទៅ​មក​រាល់ថ្ងៃ ពេល​នេះ ស្ពាន​បែរជា​ចាស់​ទ្រុឌទ្រោម ឆ្លង​ទៅ​មក​លែង​ចង់​កើត ឈើ​ក៏​ពុក​ជើង​សសរ​ក៏​មិន​មាំ ឆ្លង​ម្តងណា​ខ្លាច​ម្តងនោះ ។

មែនទែន​ទៅ តាម​រយៈ​រូបភាព​ឃើញ​ថា ស្ពាន​មួយ​នេះ​សភាព​ចាស់​ទ្រុឌទ្រោម​ណាស់​ទៅ​ហើយ ដោយ​ប្រជាជន​ក្នុងភូមិ​មានការ​ខ្វះខាត​ពិបាក​ក្នុង​ការ​ជុស​ជុល ។ នៅ​រដូវ​ទឹក​ឡើង គឺ​លិច​ស្ពាន ដូច្នេះ ស្ពាន​អូរ​ជីក ឬ​ស្ពាន​៩៧​នេះ តែង​លិចលង់​និង​ខូចខាត​យ៉ាង​ដំណាំ​ពេល​រដូវវស្សា ហើយ​ស្ពាន​ក៏​លិច​ផង​ដែរ ។

ស្ពាន​កម្សត់​ដែល​ពលរដ្ឋ​ដង្ហោយ​រក​ការ​ជួយ​សង្គ្រោះ គឺ​ស្ពាន​អូរ​ជីក​ស្ថិត​ក្នុងភូមិ​៩៧ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។ កន្លង​មក ស្ពាន​មួយ​នេះ បាន​ជួយ​ប្រជាពលរដ្ឋ​ឆ្លង​ទៅ​មក​រាល់ថ្ងៃ​ឥត​ជិនណាយ​នោះ​ឡើយ មិន​ថា ព្រះសង្ឃ សិស្សសាលា លោកគ្រូ អ្នកគ្រូ កសិករ ឬ​បងប្អូន​អ្នក​លក់ដូរ​ក្តី បាន​ពឹងពាក់​អាស្រ័យ​ឆ្លង​ទៅ​មក ។

គួរ​បញ្ជាក់​ដែរ​ថា ស្ពាន​៩៧​នេះ ជា​អាយុ​ច្រើន​ណាស់​ហើយ ស្ពាន​នេះ​ធ្វើ​ឡើង​ដោយ​ប្រជាពលរដ្ឋ​ក្នុងភូមិ​កាលពី​កន្លង​ទៅ ព្រះសង្ឃ​និមិត្ត​បិណ្ឌបាត​ក៏​ពិបាក អ្នកដំណើរ​ឆ្លងកាត់​ជិះ​មិន​ស្រួល​ចិត្ត ពោល​គឺ​ឆ្លងកាត់​ស្ពាន​ចាស់​ទាំង​ព្រលឹង​ចុង​សក់ ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​កម្មវិធី 60Buzz នៃ​សារព័ត៌មាន​កោះសន្តិភាព គុណ​ម្ចាស់​ព្រះ​នាម អាន អាន បាន​មាន​សង្ឃដីកា​ថា ស្ពាន​អូរ​ជីក ឬ​ស្ពាន​៩៧​នេះ បាន​កសាង​ឡើង​ក្នុង ១៩៩៩ មក​ម្ល៉េះ ដោយ​ប្រជាពលរដ្ឋ ។ គុណ​ម្ចាស់​បន្ត​ថា ដល់​ពេល​រដូវវស្សា​ចូល​មក​ដល់ ទឹក​ក៏​ឡើង ភ្លៀង​ក៏​ធ្លាក់ បាន​ធ្វើ​អោយ​ស្ពាន​នេះ​លិចលង់​ដូច្នេះ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ទឹក​តែង​ខាំ​ជាប់​នឹង​ស្ពាន ធ្វើ​អោយ​ស្ពាន​ពុក​ផុយ មិន​អាច​អោយ​មនុស្ស​ម្នា​ពឹងពាក់​អាស្រ័យ​ទៅ​មុខ​ស្ទើរ​មិន​បាន ។

ស្ថានភាព​បច្ចុប្បន្ន ស្ពាន​នេះ​ពិតជា​ចាស់​ខ្លាំង​ណាស់​ទៅ​ហើយ ដោយ​អាយុកាល​ដល់​ជាង​២៥​ឆ្នាំ ទើប​គុណ​ម្ចាស់ សូម​បិណ្ឌបាត​ពី​សប្បុរសជន ពិសេស​ថ្នាក់ដឹកនាំ​ប្រទេស ដើម្បី​អាច​មាន​លទ្ធភាព​សង់ស្ពានថ្មី ។ ព្រះ​អង្គ អាន អាន មាន​ថេរ​ដីកា​បន្ត​ថា ព្រោះ​សព្វ​ថ្ងៃនេះ គឺ​ស្ពាន​នេះ​ដើរតួ​នាទី​សំខាន់​ណាស់ ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ឧបាសក ឧបាសិកា កូនសិស្ស​ឆ្លង​ទៅ​រៀន និង​បម្រើ​ផលប្រយោជន៍​ជា​ច្រើន​ទៀត​ឥត​គណនា ។ ប្រសិនបើ​គ្មាន​ស្ពាន​នេះ​ទេ ក៏​មាន​ផ្លូវ​វាង​ដែរ តែ​ផ្លូវ​វាង​គឺ​ឆ្ងាយ អាច​ថា​ពិបាក​សម្រាប់​អ្នក​ធ្វើ​ដំណើរ ។

គុណ​ម្ចាស់​បន្ត​ថា ជា​រៀង​រាល់​ឆ្នាំ​ស្ពាន​មួយ​នេះ​តែង​ជុស​ជុល ដោយ​ប្រជាពលរដ្ឋ​ក្នុងភូមិ ហើយ​ស្ពាន​អូរ​ជីក​នេះ​មាន​កម្ពស់​ប្រមាណ​១០​ម៉ែត្រ បណ្តា​យ​៥០​ម៉ែត្រ ធ្វើ​ឡើង​ពី​ឈើ​សុទ្ធ​នោះ​។ ជា​ចុង​ក្រោយ គុណ​ម្ចាស់​សុំ​អោយ​បងប្អូន​មហាជន​ក្នុង​បណ្តាញ​សង្គម​ជួយ​ដល់​ស្ពាន​មួយ​នេះ​ផង ព្រោះ​ប្រជាជន​ក្នុង​តំបន់​នេះ​ពួក​គាត់​ភាគច្រើន​ខ្វះខាត សុទ្ធតែ​ជា​ប្រជា​កសិករ រក​មួយ​ថ្ងៃ​បាន​មួយ​ថ្ងៃ ដូច្នេះ​បាន​ជួស​ជួល​ស្ពាន គ្មាន​លទ្ធិ​ភាព​ធ្វើ​ស្ពាន​ថ្មី ដោយ​បច្ចុប្បន្ន​នេះ​ស្ពាន​នេះ​ពុក​ផុយ​ទៅ​ហើយ​៕ ដោយ​៖​លី​ហួ គី​ម​ឆាយ​.

អត្ថបទសរសេរ ដោយ