ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស២នាក់ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ករណីជួញគ្រឿងញៀ.នជាង១គីឡូឆ្លងដែន

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោកស្រី សាយ ស្រីលក្ខណ៍ ប្រធានក្រុម

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោកស្រី សាយ ស្រីលក្ខណ៍ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនបរទេស២ នាក់ ម្នាក់ឈ្មោះ KNIGTHS JOEL ISIAH ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិទ្រីនីដាត តូបាហ្គោ និងម្នាក់ទៀត​ឈ្មោះ ARTHAN THATSANEE ភេទស្រី អាយុ៣៥ឆ្នាំ ជាជនជាតិថៃ ដាក់ពន្ធនាគារក្នុង​ម្នាក់ៗ​អស់មួយជីវិត និងពិន័យជាប្រាក់ម្នាក់៦០​លានរៀល បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន​ជាង១គីឡូក្រាម ។

សូម​រំលឹក​ថា ដោយអនុវត្តតាមបញ្ជានាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១) ដឹកនាំដោយវរសេនិយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ សហការជាមួយមន្ត្រីគយ និងរដ្ឋាករ និងកម្លាំងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រចាំព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអជ្ញារងសាលាដំបូងភ្នំពេញ បានឃាត់ឆែកឆេរអ្នក ដំណើរ និងវ៉ាលី របស់សង្ស័យ ដែលធ្វើដំណើរចេញពីប្រទេសប្រេស៊ីល ទីក្រុងសៅប៉ូឡូ កាត់ឌុយបៃ ម៉ាឡេស៊ី ចូលមកភ្នំពេញកម្ពុជា ។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ គឺឈ្មោះ KNIGTHS JOEL ISIAH ភេទប្រុស ជនជាតិទ្រីនី ដាត តូបាហ្គោ ដែលជាម្ចាស់វ៉ាលីស និងជាអ្នកដឹកជញ្ជូនគ្រឿង ញៀន ឆ្លងដែនពីប្រេស៊ីលមកកម្ពុជា និងឈ្មោះ ARTHAN THATSANEE ភេទស្រី ជនជាតិថៃ ដែលជាអ្នកទទួលយកគ្រឿងញៀននោះ ដើម្បីនិងដឹកជញ្ជូនបន្តទៅប្រទេសថៃ ។

វត្ថុតាងដែលចាប់យករួមមាន សារធាតុញៀន ប្រភេទកូកាអ៊ីន ទម្ងន់១៥៩៤.៣៨ក្រាម (១គីឡូ ៥៩៤.៣៨ក្រាម) ។

ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ