ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចន ច័ន្ទលក្ខិណា បោះពាក្យឆ្លើយតបទៅអ្នកសិល្បៈជើងចាស់មួយរូបក្រោយបន្តរិះគន់នាងក្នុងតំណែងជាប្រធានសមាគមសិល្បករខ្មែរ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បោះពាក្យ​សម្តី​ជា​ការ​ឆ្លើយ​តប​ទៅ​កាន់​តារា​ជើង​ចាស់​មួយ​រូប​ដែល​នៅ​តែ​បន្ត​ធ្វើការ​រិះគន់​មក​លើ​រូប​នាង ក្នុង​តំណែង​ជា​ប្រធាន​សមាគម​សិល្បៈករ​ខ្មែរ ដែល​នាង​នឹង​ត្រូវ​បញ្ចប់​អាណត្តិ​នា​ពេល​ខាង​មុខ​នេះ ។ ដោយ​មិន​បញ្ចេញ​ឈ្មោះ​ជា​អ្នកសិល្បៈ​ជើង​ចាស់​ណា​ឲ្យ​ច្បាស់​នោះ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បោះពាក្យ​សម្តី​ជា​ការ​ឆ្លើយ​តប​ទៅ​កាន់​តារា​ជើង​ចាស់​មួយ​រូប​ដែល​នៅ​តែ​បន្ត​ធ្វើការ​រិះគន់​មក​លើ​រូប​នាង ក្នុង​តំណែង​ជា​ប្រធាន​សមាគម​សិល្បៈករ​ខ្មែរ ដែល​នាង​នឹង​ត្រូវ​បញ្ចប់​អាណត្តិ​នា​ពេល​ខាង​មុខ​នេះ ។ ដោយ​មិន​បញ្ចេញ​ឈ្មោះ​ជា​អ្នកសិល្បៈ​ជើង​ចាស់​ណា​ឲ្យ​ច្បាស់​នោះ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​សម្តែង​ការ​មិន​សប្បាយចិត្ត ត្បិត​អ្នកសិល្បៈ​រូប​នោះ​នៅ​តែ​បន្ត​ការ​រិះគន់​ចោទប្រកាន់​គ្រប់​បែប​យ៉ាង​ក្នុង​តំណែង​ជា​ប្រធាន​សមាគម បើ​ទោះបីជា​អ្នក​នាង​បាន​ប្រកាន់​គោល​ជំហរ​ថា​នឹង​មិន​បន្ត​ឈរឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ជា​ប្រធាន​សមាគម​សម្រាប់​អាណត្តិ​ថ្មី​នា​ពេល​នេះ​ក៏​ដោយ ។

អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​លើក​ឡើង​ថា សិល្បករ​រៀមច្បង​ខ្លះ​នៅ​តែ​ព្យាយាម​និយាយ​ប៉ះពាល់​ដល់​តួនាទី​ប្រធាន​សមាគម​សិល្បៈ​ដដែល​ៗ​សឹង​គ្រប់ការ Live របស់​គាត់ កន្លង​មក​រៀមច្បង​តែង​និយាយ​ក្នុង​ការ Live ជា​រៀង​រាល់ពេល គឺ​តែង​រិះគន់​ខ្ញុំ​ផង​ចោទប្រកាន់​ខ្ញុំ​ផង មើលងាយ​ខ្ញុំ​ផង ជាន់ឈ្លី​កិត្តិយស​តួនាទី​ការងារ​ខ្ញុំ​គ្រប់​បែប​យ៉ាង ទាំង​នាង​ខ្ញុំ​មិន​តបត​អ្វី​សោះ ហើយ​នាង​ខ្ញុំ​ក៏​បាន​បកស្រាយ​ដោយ​សុជីវធម៌​រួច​មក​ហើយ តែ​រៀមច្បង​នៅ​តែ​មិន​ស្តាប់ ឬ​ធ្វើ​ពើ និង​នៅ​តែ​បំពាន​បំផ្លើស មុសា​នាង​ខ្ញុំ​គ្រប់​បែប​យ៉ាង នេះ ឬ​ទ​ង្វើ​គំរូ​ដ៏​ល្អ​របស់​សិល្បករ​សិល្បការ​នី​រៀមច្បង​ដែល​ចង់អោយ​ក្មេង​ៗ​គោរព​យក​គំរូ​តាម? ។

អ្នក​នាង​បញ្ជាក់​ថា បើ​ចង់អោយ​ខ្ញុំ​ឆាប់​ចុះ​ចេញពី​តំណែង​នេះ​តាម​ចិត្ត​រៀមច្បង សូម​រៀមច្បង​ប្រើ​ការ​អត់ធ្មត់​បែប​មនុស្ស​ដែល​មាន​ចរិត​ចាស់ទុំ​ខ្លះទៅ ព្រោះ​នាង​ខ្ញុំ​បាន​ប្រកាស​ហើយ​ថា នឹង​មិន​ឈរឈ្មោះ​បោះ​ឆ្នោត​ទៀត​ទេ ទោះបីជា​មានការ​ជំរុញ​លើកទឹកចិត្ត​ពី​សិល្បករ​ចាស់ជរា និង​បងប្អូន​សិល្បៈ​ជា​ច្រើន​ក្ដី ហើយ​ខ្ញុំ​ចង់​បញ្ជាក់​ប្រាប់​រៀមច្បង​ថា មិនមែន​ខ្ញុំ​មិន​អាច​ត្រឡប់​មក​ឈរឈ្មោះ​អោយ​គេ​បោះ​ឆ្នោត​បាន​ដោយ​យោង​តាម​ការ​ខ​មិន​រិះគន់​របស់​មហាជន​ដូច​រៀមច្បង​ចោទ​នោះ​ទេ ។

អ្នក​នាង​បន្ត​ថា បើ​រៀមច្បង​ចង់​យក​ប្រជាប្រិយភាព តាម​រយៈ​ការ​ខ​មិន​របស់​មហាជន​មក​រើស​ប្រធាន​សមាគម​សិល្បៈ​ក្នុង​អាណត្តិ​ថ្មី ក្នុង​នោះ​ក៏​មាន​បេក្ខភាព​រៀមច្បង​ម្នាក់​ដែរ ដែល​មហាជន​មិន​គាំទ្រ ។ នាង​ខ្ញុំ​គ្រាន់តែ​ចង់​យក​ពេល​ដែល​នៅ​សេសសល់​ខិតខំ​បំពេញ​តួនាទី​ក្នុង​នាម​ជា​ប្រធាន​សមាគម​ឱ្យ​បាន​ល្អ​តែ​ប៉ុណ្ណោះ ជា​ពិសេស គឺ​រៀបចំ​ឱ្យ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​សម្រាប់​អាណត្តិ​ថ្មី​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​ឆន្ទៈ​សិល្បករ​ម្ចាស់​សន្លឹក​ឆ្នោត ដូច្នេះ​សូម​រៀមច្បង​ទុក​ឱកាស​អោយ​ខ្ញុំ​បំពេញ​តួនាទី​អោយ​បាន​ចប់​ចុង​ចប់​ដើម​ផង ខ្ញុំ​មិន​ដើរ​ចេញ​មុន​កំណត់​ដូច​រៀមច្បង​និយាយ​បំពាន​ការ​ពិត​ពី​ខ្ញុំ​នោះ​ទេ ។

ដោយឡែក​ចំពោះ​បញ្ហា​ស្វែងរក​ទីផ្សារ​ជូន​ដល់​សិល្បករ គឺ​សមាគម​មិន​មាន​អំណាច ឬ​បុព្វ​សិទ្ធ​ពិសេស​អ្វី​ក្នុង​ការ​ស្វែងរក​ការងារ​ជូន​សិល្បករ​បាន​គ្រប់​គ្នា​នោះ​ទេ ប៉ុន្តែ​សមាគម​គ្រាន់តែ​មាន​លទ្ធភាព​ត្រឹម​ការ​អំពាវនាវ​ដល់​សិល្បករ​គ្រប់​ៗ​រូប​អោយ​ពង្រឹង​បន្ថែម​នូវ​សមត្ថភាព បង្កើត​ការ​ទំនាក់ទំនង​ល្អ និង​បង្កើន​ប្រជាប្រិយភាព​អោយ​កាន់តែ​ខ្លាំង ព្រោះថា ស្ថានភាព​ការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​សិល្បៈ គឺ​មាន​ទំ​ហ៊ំ​ធំ​ទូលំ​ទំលាយ សិល្បករ​ថ្មី​ៗ​រះ​មក​ច្រើន ឯ​តម្រូវការ​ការងារ គឺ​នៅ​មាន​កម្រិត​ចាំបាច់​ម្នាក់​ៗ​ត្រូវ​ខិតខំ​ខ្លួនឯង​ផង​ដែរ ហើយ​ក៏​អាស្រ័យ​ទៅ​លើ​អត្ត​ចរិត​បុគ្គល​ម្នាក់​ៗ​ដែល​ធ្វើការ​ចុះសម្រុង​ជាមួយ​ក្រុមការងារ និង​ការ​ទំនាក់ទំនង​ល្អ និង​សង្គម ។ ហើយ​ការ​ចោទប្រកាន់​ថា សមាគម​បក្សពួក តើ​បក្សពួក​ត្រង់​ចំណុច​ណា ចំពោះ​អ្នក​ណាខ្លះ ឬ​យក​បញ្ហា​ផ្ទាល់​ខ្លួនឯង​មក​ចោទ​សមាគម?

នាង​បញ្ជាក់​ថា ចំពោះ​បញ្ហា​របស់​រៀមច្បង​កន្លង​មក គឺ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ជា​អ្នកធ្វើការ​ងារ​នេះ​ជាមួយ​រៀមច្បង តែ​រៀមច្បង​នៅ​តែ​ទាមទារ​អោយ​ប្រធាន​ចេញ​មុខ​ដោយ​ផ្ទាល់ ។ តើ​រៀមច្បង​ចង់បាន​អ្វី​អោយ​ប្រាកដ បើ​រៀមច្បង​ចង់បាន​ភាព​កក់ក្តៅ​ការ​សួរសុខទុក្ខ​ពី​ប្រធាន​ចាំបាច់​អ្វី​រៀមច្បង​ជ្រើស​យក​ការ Live និយាយ​បែប​ដៀមដាម​ញ៉ុះ​ញ​ង់​អោយ​ហ្វេ​ន​ៗ​របស់​រៀមច្បង​មក​ជេរ​វា​.​យ​ប្រហារ​ខ្ញុំ​ជា​ប្រធាន​ធ្វើ​អី ? ។

សូមកុំ​ព្យាយាម​ចង្អុល​មក​អ្នក​ដទៃ​ដោយ​ភ្លេច​ថា ម្រាមដៃ​៤​ទៀត​បាន​ចង្អុល​មក​ខ្លួនឯង ។ នាង​ខ្ញុំ​ជឿជាក់​ថា សាធារណជន​មួយ​ចំនួន ថ្នាក់ដឹកនាំ ជា​ពិសេស​បងប្អូន​សិល្បករ​-​សិល្ប​ការិនី មួយ​ចំនួន​ធំ​លោក​យល់​ច្បាស់ ហើយ​និង​បានដឹង​ពី​ទ​ង្វើ​របស់​រៀមច្បង​កន្លង​មក និង​បច្ចុប្បន្ន ព្រោះ​លោក​មាន​សុភ​វិនិច្ឆ័យ​គ្រប់គ្រាន់ ដើម្បី​ចូលរួម និង​គាំទ្រ​សមាគម​សិល្បករ​ខ្មែរ ។

យ៉ាងណា​បើ​តាម​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ក្រុមប្រឹក្សាភិបាល​របស់​សមាគម​សិល្បករ​ខ្មែរ​កំពុង​តែ​រៀបចំ​និ​តិ​វិធី និង​គោលការណ៍​ក្នុង​ការ​បោះ​ឆ្នោត​ជាមួយ និង​តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នា​ខែកក្កដា​ខាង​មុខ​នេះ ។ យើងខ្ញុំ​នឹង​ជូនដំណឹង​កាលបរិច្ឆេទ​ជាក់លាក់​ជូន​បងប្អូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ