ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ៅ ហាជី ចេញមុខសុំទោសជាសាធារណៈ ក្រោយសាងកំហុសមួយនេះ

1 ខែ មុន
  • ភ្នំពេញ

តារាចម្រៀង​លោក ម៉ៅ ហា​ជី បាន​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​មហាជន​ចំពោះ​កំហុស​ដែល​លោក​បាន​សាង​នៅ​ក្នុង​បទ​ចម្រៀង​មួយ​ដែល​យក​លំនាំ​តាម​បទ​និពន្ធ​សម្តេច​សង្ឃ​រាជ ជួន ណាត ។ បទ​ថ្មី​របស់​តារាចម្រៀង​រូប​នេះ មាន​ចំណងជើង​ថា Team…

តារាចម្រៀង​លោក ម៉ៅ ហា​ជី បាន​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​មហាជន​ចំពោះ​កំហុស​ដែល​លោក​បាន​សាង​នៅ​ក្នុង​បទ​ចម្រៀង​មួយ​ដែល​យក​លំនាំ​តាម​បទ​និពន្ធ​សម្តេច​សង្ឃ​រាជ ជួន ណាត ។

បទ​ថ្មី​របស់​តារាចម្រៀង​រូប​នេះ មាន​ចំណងជើង​ថា Team ទឹកត្នោតជូរ បាន​ធ្វើ​ឡើង​ដោយ​មាន​លាយ​លំនាំ​មេ​ឡូ​ឌី​បទ​ដែន​ខ្មែរ ដែល​ជា​ព្រះរាជ​និពន្ធ​ដោយ​សម្តេច​សង្ឃ​រាជ ជួន ណាត ដោយ​យក​កែ​ខ្លឹមសារ​ថ្មី​ជាមួយ​បទ​ភ្លេង​បែប​ញ័រ​ក​ន្ទា​ក់ ។

ក្រោយ​ការ​បង្ហោះ​បទ​ចម្រៀង​ខាងលើ នៅ​តាម​បណ្តាញ​សង្គម​នោះ​តារាចម្រៀង​លោក ម៉ៅ ហា​ជី បាន​ទទួល​រង​ការ​រិះគន់​ពី​មហាជន​ដូច​ទឹកបាក់​ទំនប់ ដោយ​ម្នាក់​ៗ​យល់​ឃើញ​ថា នេះ​ជា​កំហុស​ដ៏​ធំ​មួយ​ដែល​មិន​គួរ​យក​លំនាំ​បទ​ដែល​គេ​យក​ប្រើ​សម្រាប់​ជាតិ​យក​មក​កាឡៃ​ទំនុក​ថ្មី​ផ្តេសផ្តាស​បែប​នេះ​ឡើយ ។

យ៉ាងណា​ក្រោយ​រង​ការ​រិះគន់ ក៏​ដូច​ជា​ការ​ព្រមាន​ពី​ក្រសួង​វប្បធម៌​អោយ​លុប​បទ​នេះ​ចេញ​វិញ​នោះ ទីបំផុត​តារាចម្រៀង​ក្នុង​ផលិតកម្ម​ថោ​ន​ក៏​បាន​សម្រេច​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​ភ្លាម​ៗ​ផង​ដែរ ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប ម៉ៅ ហា​ជី បាន​លើក​ឡើង​ថា បន្ទាប់​ពី​លោក​បាន​ចេញ​បទ​ថ្មី​មាន​ចំណងជើង​ថា Team ទឹកត្នោតជូរ ដែល​ជា​បទ​សប្បាយ​ៗ​បែប​ស្រុកស្រែ ហើយ​ក៏​ធ្លាក់​ចូល​បន្តិច​ទៅ​ក្នុង​មេ​ឡូ​ឌី​បទ​ដែល​ជា​ព្រះរាជ​និពន្ធ​ដោយ​សម្តេច​សង្ឃ​រាជ ជួនណា​ត ។

លោក​បញ្ចា​ក់ថា តាម​ពិត​បទ​នឹង (​ដែនដី​ខ្មែរ​) យើង​ធ្លាប់​ច្រៀង​ហើយ​កាលពី​ក្មេង និង​នៅ​រៀន​តែ​ដល់​ពេល​ធំ​ទៅ​យើង​ក៏​ចង់​ភ្លេច​មេ​ឡូ​ឌី ហើយ​ដល់​ពេល​ធ្វើ​បទ​ថ្មី​ក៏​ចូល​មេ​ឡូ​ឌី​មួយ​នេះ​ដោយ​មិនដឹង ។ លោក​ថា នៅ​ពេល​បង្ហោះ​បទ​នឹង​ទៅ​(Team ទឹកត្នោតជូរ​) ក៏​មាន​បងប្អូន​ចូល​ទៅ​ខំ​មិន​សួរ ហេតុ​អី​ក៏​យក​បទ​សម្តេច​សង្ឃ​ដែល​ជា​ភ្លេងជាតិ​យក​មក​ធ្វើ​ចឹ​ង ។

យ៉ាងណា​បើ​តាម​លោក ម៉ៅ ហា​ជី លោក​ទទួលស្គាល់​នេះ​ជា​កំហុស​អ​ចេតនា ហើយ​លោក​សង្ឃឹម​បងប្អូន​ទាំងអស់​គ្នា​នឹង​អធ្យាស្រ័យ ហើយ​ទៅ​ថ្ងៃ​មុខ​សម្រាប់​ជា​តារាចម្រៀង និង​អ្នកនិពន្ធ នឹង​មិន​ធ្វើ​អ្វី​អោយ​ប៉ះពាល់​ដល់​ភ្លេងជាតិ និង​បទ​ណាមួយ​ដែល​ជា​បទ​ប្រពៃណី​ខ្មែរ​យើង​នោះ​ឡើយ ។

លោក​បញ្ជាក់​ថា សម្រាប់​បទ​នេះ​គឺ​មិន​ពាក់ព័ន្ធ​ដល់​ផលិត​ថោ​ន​ឡើយ ដោយ​ផលិតកម្ម​បាន​យក​ពី​លោក ហើយ​បង្ហោះ​តាម​លោក​ទេ ហើយ​បើ​បងប្អូន​ចង់​ជេរ​អ្វី​លោក​នឹង​ទទួលយក ។ លោក​បន្ថែម​ថា លោក​ពិតជា​មានការ​សោកស្តាយ និង​បន្ទោស​ខ្លួនឯង​ជា​ខ្លាំង ដែល​បាន​សាង​កំហុស​មួយ​នេះ ហើយ​សង្ឃឹមថា បងប្អូន​នឹង​ទទួល​ការ​សុំ​ទោស​ពី​លោក និង​ការ​លើកលែងទោស​ចំពោះ​អ្នកនិពន្ធ​បទ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ