ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាត់ សុឃីម សម្រេចមិនចូលរួមឈរឈ្មោះជាប្រធានសមាគមសិល្បករខ្មែរឡើយ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត អ្នក​នាង ខាត់ សុ​ឃី​ម បាន​សម្រេច​នឹង​មិន​ចូលរួម​ឈរឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ធ្វើ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ឡើយ បើ​ទោះបីជា​នាង​បាន​ទទួល​ការ​គាំទ្រ​ពី​មហាជន និង​អ្នកសិល្បៈ​ច្រើន​ក៏​ដោយ ។…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត អ្នក​នាង ខាត់ សុ​ឃី​ម បាន​សម្រេច​នឹង​មិន​ចូលរួម​ឈរឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ធ្វើ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ឡើយ បើ​ទោះបីជា​នាង​បាន​ទទួល​ការ​គាំទ្រ​ពី​មហាជន និង​អ្នកសិល្បៈ​ច្រើន​ក៏​ដោយ ។

យ៉ាងណា តារា​ពហុ​ជំនាញ​រូប​នេះ បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​បេក្ខភាព​លោក​ជំទាវ​ស្រី​តូច ចំណាន ធ្វើ​ជា​ប្រធាន​សមាគម ដោយសារ​អ្នក​គិត​ថា លោក​ជំទាវ​មាន​សមត្ថភាព និង​ថវិកា​គ្រប់​គ្រប់​សម្រាប់​ការ​ដឹកនាំ​សមាគម​មួយ​នេះ ។

ក្នុង​បទ​សម្ភាសន៍​ក្នុង​កម្មវិធី​មួយ​អ្នក​នាង ខាត់ សុ​ឃី​ម បាន​លើក​ឡើង​ថា តាំង​មិន​ដើម​មក អ្នក​នាង​មិន​ដែល​ប៉ងប្រាថ្នា​តំណែង​ជា​ប្រធាន​សមាគម​សិល្បៈ​នេះ​ឡើយ ប៉ុន្តែ​ដោយសារ​មាន​គាំទ្រ និង​លើកយក​ឈ្មោះ​របស់​នាង សម្រាប់​តំណែង​មួយ​នេះ​ទើប​នាង​ពិចារណា​ធ្វើ ។ អ្នក​នាង​បញ្ជាក់​ថា ការ​ដឹកនាំ​សិល្បៈ​នេះ មិនមែន​ជា​រឿង​ងាយ​នោះ​ឡើយ ព្រោះ​អ្នក​នាង​យល់​ច្រើន​ចំពោះ​អ្នកសិល្បៈ ហើយ​ចំណុច​សំខាន់​នោះ​នាង​យល់​ខ្លះ​ពី​ដំណោះស្រាយ​ចំពោះ​បញ្ហា​អ្នកសិល្បៈ​ចង់បាន ។

នាង​ថា អ្នកសិល្បៈ​ត្រឹម​ចែក​លុយ​គ្នា​មិន​ស្មើ​ឡើង​ប៉ុស្តិ៍​ច្រើន​ជាង​គ្នា​ក៏​មាន​បញ្ហា​ដែរ តែ​មិន​ទាំងអស់​ឡើយ អ្វី​ដែល​សំខាន់ គឺ​ត្រូវ​មាន​ដំណោះស្រាយ ។ យ៉ាង​បើ​តាម​អ្នក​នាង ខាត់ សុ​ឃី​ម កន្លង​មក ដោយ​មានការ​គាំទ្រ​ពី​មហាជន និង​អ្នកសិល្បៈ​ជា​ពិសេស​ពី​ស្វា​មីនោះ អ្នក​នាង​គិត​ថា នឹង​ឈរឈ្មោះ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ប៉ុន្តែ​មក​ដល់​ពេល​នេះ គឺ​អ្នក​នាង​សម្រេច​នឹង​មិន​ឈរឈ្មោះ​នោះ​ឡើយ ។

អ្នក​នាង​បញ្ជាក់​ថា មូលហេតុ​នាង​មិន​ឈរឈ្មោះ​នោះ គឺ​ដោយសារ​មាន​បេក្ខភាព​អ្នក​ដែល​មាន​សមត្ថភាព និង​ថវិកា​គ្រប់​សម្រាប់​ធ្វើ​ជា​ប្រធាន​សមាគម​មួយ​នេះ គឺ​លោក​ជំទាវ ស្រី​តូច ចំណាន ខណៈ​ពេល​នាង​ក៏​គាំទ្រ​បេក្ខភាព​លោក​ជំទាវ​ផង​ដែរ ។

នាង​ថា សម្រាប់​នាង​សមត្ថភាព គឺ​មាន​កម្រិត អ​ញ្ចឹ​ង​បើ​នាង​ជា​ប្រធាន​នោះ គឺ​នាង​នឹង​ត្រូវ​តែ​រ៉ៃ​អង្គាស​ថវិកា​ពី​សប្បុរសជន​ដដែល ចឹ​ង​នាង​មិន​ចង់អោយ​សិល្បៈ​មួយ​នេះ​ត្រូវ​តែ​រ៉ៃ​អង្គាស​រហូត​ចឹ​ង​នោះ​ឡើយ ។ នាង​បន្ថែម​ថា នាង​ចង់អោយ​សិល្បៈ​មួយ​នេះ​រីក​លូតលាស់ ដោយសារ​មាន​អ្នកមាន​ធនធាន​ជួយ​ជ្រោមជ្រែង ដោយ​មិន​ចាំបាច់​ដើរ​សុំ​គេ ហើយ​អ្នកសិល្បៈ​ទៀត​សោត​កុំ​ដណ្តើម​គ្នា​ឈ្នះ និង​ដណ្តើម​គ្នា​ត្រូវ ពោល​សំខាន់​ត្រូវ​រួម​គ្នា ដើម្បី​សិល្បៈ​រីក​លូតលាស់ ។

យ៉ាងណា ក្នុង​នាម​ជា​អ្នកសិល្បៈ​មួយ​រូប អ្នក​នាង ខាត់ សុ​ឃី​ម សូម​ស្នើ​សុំ​ដល់​ក្រសួង​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួង​វប្បធម៌​ជួយ​ធ្វើ​យ៉ាងណា​បណ្តុះ​គំនិត​ក្មេង​ៗ​ជំនាន់​ក្រោយ​អោយ​បាន​ចូល​រៀន​នៅ​សាលា​វិចិត្រសិល្បៈ ។

អ្នក​នាង​បញ្ជាក់​ថា អ្នកសិល្បៈ​គួរ​ចេញពី​មូលដ្ឋាន​គ្រឹះ​ពីសា​លា​ដែល​ល្អ​ផូរផង់ ដូច​រៀមច្បង​សិល្បៈ​ចាស់​ៗ ដែល​ពួក​គាត់​មាន​ជំនាញ និង​ចំណេះ​គ្រប់គ្រាន់​សម្រាប់​បណ្តុះបណ្តាល​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ