លោកតាវ័យ៧០ឆ្នាំហើយ តែមានសាច់ដុំកង់ៗ កម្លាំងរឹងមាំ កម្លោះខ្លះសុំចាញ់
(ចិន)៖ លោកតាអាយុ៧០ឆ្នាំម្នាក់នៅក្នុងប្រទេសចិន កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ចំពោះកាយសម្បទា សុខភាពល្អនិងសមត្ថភាពហាត់ប្រាណ លេងកីឡា ឡើងភ្នំ ដែលជារឿងមួយគួរឱ្យកោតសរសើរ។ លោកតា Zou…
(ចិន)៖ លោកតាអាយុ៧០ឆ្នាំម្នាក់នៅក្នុងប្រទេសចិន កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ចំពោះកាយសម្បទា សុខភាពល្អនិងសមត្ថភាពហាត់ប្រាណ លេងកីឡា ឡើងភ្នំ ដែលជារឿងមួយគួរឱ្យកោតសរសើរ។ លោកតា Zou…
(ចិន)៖ លោកតាអាយុ៧០ឆ្នាំម្នាក់នៅក្នុងប្រទេសចិន កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ចំពោះកាយសម្បទា សុខភាពល្អនិងសមត្ថភាពហាត់ប្រាណ លេងកីឡា ឡើងភ្នំ ដែលជារឿងមួយគួរឱ្យកោតសរសើរ។
លោកតា Zou Heping មកពីទីក្រុង Chongqing ភាគនិរតីនៃប្រទេសចិន ប្រើប្រាស់ភ្នំ Gele ក្បែរនោះជាកន្លែងហាត់ប្រាណរបស់គាត់។ ភ្នំ Gele នេះគឺជាកន្លែងប្រមូលផ្តុំសម្រាប់អ្នកចូលចិត្តកីឡា និងអ្នកហាត់ប្រាណ បានបំពាក់ដោយឧបករណ៍ហាត់ប្រាណ នៅសួនកម្សាន្តក៏ដូចជាផ្លូវឡើងភ្នំផងដែរ។ ទម្លាប់នៃការហាត់ប្រាណប្រចាំថ្ងៃរបស់លោកតារួមមានការលើកដុំដែក ការឡើងបង្គោល ដែលជាការហាត់ខ្លាំងៗ ហើយលោកតាតែងតែឡើងភ្នំចុះភ្នំដោយត្រូវចំណាយពេលមួយម៉ោងដើម្បីឡើង និង ៥០នាទីដើម្បីចុះ។
សូម្បីតែមនុស្សវ័យក្មេងក៏មិនអាចផ្គូផ្គងនឹងលោកតាបានដែរ លោកតាបានលើកឡើងថាមានអ្នកចង់សាកល្បងហាត់យកក្បាច់ទាំងនោះមកប្រជែងជាមួយអ្នកខ្លះបានព្យាយាម ប៉ុន្តែត្រូវបោះបង់ចោល។ ដំណើរហាត់ប្រាណរបស់លោកតា បានចាប់ផ្តើមនៅឆ្នាំ១៩៧៩នៅពេលដែលគាត់បានដឹងពីសារៈសំខាន់នៃការរត់ខណៈពេលកំពុងអានទស្សនាវដ្តី។
បន្ទាប់មកគាត់បានចាប់ផ្តើមរត់ឡើងភ្នំ ដែលជាទម្លាប់ដែលគាត់បានរក្សាអស់រយៈពេល៤៥ឆ្នាំមកហើយ។
នៅថ្ងៃដំបូង លោកតានឹងក្រោកពីដំណេកនៅម៉ោង ៥:៣០ ព្រឹកជារៀងរាល់ថ្ងៃ ហើយលើកទឹក៤០គីឡូក្រាម រត់មុនពេលទៅធ្វើការនៅម៉ោង ៨ព្រឹក។
ដោយលាតត្រដាងអាថ៌កំបាំងក្នុងការរក្សារាងក្មេងឱ្យនៅក្មេង លោក Zou បាននិយាយថា «ជីវិតស្ថិតនៅក្នុងការរត់ ហើយអ្វីដែលសំខាន់បំផុតគឺការហាត់ប្រាណ រក្សាកាយសម្បទារបស់អ្នក និងអភិវឌ្ឍរបៀបរស់នៅឱ្យបានល្អ»។ ហើយគាត់បានឈប់ផឹកស្រាឬជក់បារីអស់រយៈពេលបួនទសវត្សរ៍ ហើយតែងតែចូលគេងឲ្យបានលឿន៕ ប្រភព៖ SCMP
ចែករំលែកព័តមាននេះ