នៅល្ងាចថ្ងៃទី២៩ ខែកុម្ភៈ នៅលើ Weibo តារាសម្តែងចិនល្បីឈ្មោះ Angelababy បានបង្ហោះរូបថតក្នុងពិធីខួបកំណើតគម្រប់៣៥ឆ្នាំរបស់នាងជាមួយគ្រួសារ និងបង្ហាញមុខកូនប្រុសគួរឱ្យស្រលាញ់ដែលជាកូនរបស់នាងជាមួយនឹងអតីតស្វាមីតារាសម្តែងលោក Huang Xiaoming។ គួរកត់សម្គាល់នេះជាលើកទីមួយហើយដែលតារាស្រីរូបនេះបង្ហាញមុខកូនប្រុសជាសាធារណៈ បន្ទាប់ពីច្រើនឆ្នាំមកនេះ។
កូនប្រុសទើបតែមានអាយុ៧ឆ្នាំប៉ុណ្ណោះ ហើយនាងនិងអតីតស្វាមីបានឆ្លាស់វេនគ្នាមើលថែកូនប្រុសរបស់ពួកគេ។
បើតាមសារព័ត៌មានចិន ស៊ីណា ក្រោយលែងលះបញ្ហាចិញ្ចឹម និងមើលថែកូនប្រុសជាអាទិភាពចម្បងសម្រាប់គូស្នេហ៍តារាសម្ដែង។ អ្នកទាំងពីរបានយល់ព្រមមិនឱ្យកូនដឹងថាឪពុកម្តាយបានលែងលះដើម្បីកុំឱ្យប៉ះពាល់ដល់អារម្មណ៍ក្មេង។
ក្រោយពេលលែងគ្នា Angelababy មិនបានណាត់ជួបអ្នកណាឡើយ។ ថ្មីៗនេះ តារាស្រីរូបនេះ ត្រូវបានជាប់ក្នុងរឿងអាស្រូវ បាត់មុខមួយរយៈធំ ដោយសារតែមើលShowសម្តែង របស់ Lisa នៅក្លិបរាំអាក្រាតកាយ។ នៅពេលនេះ Angelabab កំពុងព្យាយាមត្រលប់មកវិញ អាចចូលរួមក្នុងកម្មវិធី Pretty Girl 2024 ដើម្បីព្យាយាមជួយសង្គ្រោះអាជីពសម្តែងរបស់នាង។
Angelababy ដើមឡើយជាតារាម៉ូដែល ប៉ុន្តែដោយសារកេរ្តិ៍ឈ្មោះ និងទំនាក់ទំនងក្នុងវិស័យនេះ នាងបានសម្តែងជាតួឯកក្នុងរឿងជាច្រើន។ យ៉ាងណាមិញ នាងសម្តែងមិនបានល្អទេ ដែលតែងតែរងការរិះគន់ពីមហាជន៕
ចែករំលែកព័តមាននេះ