រាជធានីភ្នំពេញ៖ លោកហង្ស បឿន អតីតពលករខ្មែរធ្វើការងាររត់តុ លាងចាន នៅភោជនីយដ្ឋានក្នុងប្រទេសថៃ និងធ្លាប់បួសជាព្រះសង្ឃផងនោះ បានក្លាយខ្លួនជាអគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនទំនិញដ៏ធំនៅក្នុងប្រទេសថៃ ។

ជាកូនកសិកររស់នៅខេត្តតាកែវ លោកហង្ស បឿន បានឃ្លាតឆ្ងាយពីស្រុកកំណើតមករស់នៅជាមួយម្តាយមីងនៅខេត្តបាត់ដំបងនៅឆ្នាំ២០០២ និងបានបួសរៀនចំនួន ៧ វស្សា ។

ក្រោយមកនៅឆ្នាំ២០០៩ លោកបានធ្វើជាពលករបម្រើការងារនៅប្រទេសថៃ រហូតបានក្លាយជាអគ្គនាយកក្រុមហ៊ុនស្រឡាញ់អ្នក ដែលជាក្រុមហ៊ុនដឹកជញ្ជូនទំនិញ ។

ការវិវត្តខ្លួនដ៏អស្ចារ្យនេះ ត្រូវបានលោកហង្ស បឿន បញ្ជាក់ថា គឺផ្តើមចេញពីការតស៊ូព្យាយាម និងការមានឆន្ទៈក្នុងការអភិវឌ្ឍខ្លួនឯងពីពលករទៅជាថៅកែក្រុមហ៊ុន តាមពាក្យមួយថា ថ្ងៃនេះយើងរត់តុហាង ថ្ងៃក្រោយយើងនឹងធ្វើជាថៅកែហាង ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ