ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​កាយ​ច័ន្ទ លាលែង​ពីតំណែង​ពី Miss Grand Phnom Penh ដោយហេតុ​ទាំងនេះ

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកាស​លាលែង​របស់​កញ្ញា ព្រះ​កាយ​ច័ន្ទ ពី​តំណែង​ពី Miss Grand Phnom Penh ដោយហេតុ​ថា…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកាស​លាលែង​របស់​កញ្ញា ព្រះ​កាយ​ច័ន្ទ ពី​តំណែង​ពី Miss Grand Phnom Penh ដោយហេតុ​ថា កញ្ញា​មិន​ទាន់​មាន​ពេលវេលា​គ្រប់គ្រាន់ ព្រោះ​មាន​ភារកិច្ច​ផ្ទាល់ខ្លួន​ត្រូវ​បំពេញ​ចាំបាច់​នោះ​ត្រូវ​បាន​កញ្ញា​ព្រះ​កាយ​ច័ន្ទ ចេញ​មុខ​មក​បញ្ជាក់​ច្បាស់​ៗ​ថា គឺជា​ការ​ពិត ។

ម្សិលមិញ​នេះ ក្រោយ​ការ​ប្រកាស​របស់​ផេ​ក Miss Grand Phnom Penh កញ្ញា ព្រះ​កាយ​ច័ន្ទ និង​នាយក​គ្រប់គ្រង Miss Grand Phnom Penh បាន​ចេញ​បកស្រាយ​ដោយ​ផ្ទាល់​តាម​រយៈ​ការ​live តែ​ម្តង​ព្រោះតែ​មហាជន​ហាក់​ទទួលយក​មិន​បាន​នូវ​ហេតុផល​ដែល​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស ។

តាម​រយៈ​ការ​បញ្ជាក់​របស់​ព្រះ​កាយ​ច័ន្ទ ក្រៅពី​គ្មាន​ពេល​គ្រប់គ្រាន់ គឺ​គាត់​មាន​បញ្ហា​សុខភាព ។ ទោះបីជា​ហេតុផល​ទាំងនេះ​ត្រូវ​បាន​និយាយ​ចេញពី​មាត់​របស់​ព្រះ​កាយ​ច័ន្ទ​ច្បាស់​ៗ​បែប​នេះ​ក្តី បណ្តា​អ្នកគាំទ្រ​នៅ​តែ​មិន​អស់ចិត្ត ដោយ​សំអាង​ថា ជា​ហេតុផល​មិន​សមរម្យ ហើយ​ពួក​គេ​ពិតជា​ខកចិត្ត​ណាស់ បើសិនជា​លាឈប់​ដោយសារ​តែ​ហេ​ត​ផល​ប៉ុន​នេះនោះ ។ ប៉ុន្តែ​អ្វី​ដែល​កើតជា​រឿង​ក្តៅ​នោះ អ្នកគាំទ្រ​មួយ​ចំនួន​សង្ស័យ​ថា អាច​មាន​ហេតុផល​ផ្សេង​ពី​នេះ​ហើយ​ចោទ​ថា មាន​អ្នក​នៅ​ពីក្រោយ​ធ្វើ​ព្រះ​កាយ​ច័ន្ទ អាច​រង​សម្ពាធ ឬ​ការ​ធ្វើបាប​ពី​នរណា​ម្នាក់​ទៅ​វិញ ។

ដើម្បី​កុំឱ្យ​មហាជន​បន្ត​យល់​ច្រ​លំ សូម​បង្ហាញ​ជូន​ហេតុផល​មួយ​ដែល​យើង​ទទួល​បាន​ពី​ប្រភព​ផ្ទៃក្នុង​នៃ​ស្ថាប័ន Miss Grand ។ ប្រភព​អះអាង​ថា ព្រះ​កាយ​ច័ន្ទ លាឈប់​ដំបូង គឺ​គាត់​ប្រាប់​ថា ដោយសារ​គាត់​មាន​បញ្ហា​ជើង ។ ហើយ​ភារកិច្ច​ផ្ទាល់ខ្លួន​ដែល​កញ្ញា​ព្រះ​កាយ​ច័ន្ទ​ត្រូវ​បំពេញ​ចាំបាច់​ដែល​ធ្វើ​ឱ្យ​កញ្ញា​មិន​ទាន់​មាន​ពេលវេលា​គ្រប់គ្រាន់ ក្នុង​ការ​បន្ត​ការ​ប្រលង​នោះ​អាច​ជា​ការ​ទទួល​ថត​ខ្សែភាពយន្ត និង​ថត MV ចម្រៀង ព្រោះ​មុន​ពេល​ការ​លាលែង​បាន​កើតឡើង គឺ​ខាង​ស្ថាប័ន Miss Grand ធ្លាប់​ត្រូវ​បាន​ព្រះ​កាយ​ច័ន្ទ​ស្នើ​សុំ​ពេល​ទៅ​ថត​រឿង និង MV ប៉ុន្តែ​ខាង​ស្ថាប័ន Miss Grand បញ្ជាក់​ប្រាប់​គាត់​វិញ​ថា បើ​ចង់​ថត គឺ​អាច​ថត​បាន​តែ​ថត​បាន​តែ​ថ្ងៃ​សៅ​អាទិត្យ​ប៉ុណ្ណោះ ព្រោះ​បេ​ក្ខ​នារី​ទាំងអស់​ត្រូវ​តែ​ហ្វឹក​ហ្វា​ត់ និង​មិន​អាច​រំលង​កម្មវិធី​ណាមួយ​បាន​ទេ ។

ក្រោយមក​ក៏​លឺ​កញ្ញា​ព្រះ​កាយ​ច័ន្ទ ក៏​សូម​ដក​ពាក្យ និង​លាលែង​តំណែង​តែ​ម្តង​! យ៉ាងណា​ក៏​ដោយ​នេះ​អាច​គ្រាន់តែ​ជា​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ជា​ច្រើន​ទៀត យ៉ាងណា​គ្រប់​គ្នា​គួរ​គោរព​តាម​សេចក្តីសម្រេច​ចិត្ត​របស់ កញ្ញា​ព្រះ​កាយ​ច័ន្ទ ។ ប៉ុន្តែ​ក៏​ពុំគួរ​រាលដាល​ទៅ​ដល់​បវ​កញ្ញា​ផ្សេង​ដែរ ។ ប៉ុន្តែ​រឿង​មួយទៀត ដែល​លោក​អ្នក​គួរ​ដឹង​ដែរ​នោះ ក្រោយ​ព្រះ​កាយ​ច័ន្ទ​លាលែង តើ​នរណា​នឹង​តំណាង​ឱ្យ Miss Grand Phnom Penh នោះ​ខាង​ស្ថាប័ន Miss Grand Cambodia ក៏​កំពុង​ឈឺក្បាល​ដូច​គ្នា ព្រោះ​នាយក​គ្រប់គ្រង Miss Grand Phnom Penh មិន​ទាន់​បាន​ចាត់​អ្នក​ជំនួស ហើយ​ក៏​គ្មាន​ផែនការ​រើស​អ្នក​ជំនួស​ដែរ ។ ប៉ុន្តែ​ត្រូវ​ចាំ​មើល​ការ​វិវត្តន៍​ស្ថានការណ៍​បន្ត​ទៀត តើ​នឹង​ទៅ​ជា​យ៉ាងណា0x017d7 អត្ថបទ​៖​អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ