ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​រង​គ្រោះ​៣​នាក់ ដែល​ខ្មាន់កាំភ្លើង​២​នាក់ ចូល​បា​.​ញ់​ដល់​ក្នុងផ្ទះ​នៅ​ក្រុង​ពោធិ៍សាត់ ជា​សះស្បើយ​ហើយ គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​វិញ

2 ខែ មុន

ខេត្តពោធិ៍សាត់ ៖ ជន​រង​គ្រោះ​ចំនួន​៣​នាក់ ម្តាយ និង​កូន ដែល​ជន​មិន​ស្គាល់​មុខ ចូល​បាញ់​ដល់​ក្នុងផ្ទះ ប៉ុនប៉ង​ស​ម្លា​.​ប់​ទាំង​គ្រួសារ កាលពី​ពេល​ថ្មី​ៗ​នេះ ឥឡូវនេះ…

ខេត្តពោធិ៍សាត់ ៖ ជន​រង​គ្រោះ​ចំនួន​៣​នាក់ ម្តាយ និង​កូន ដែល​ជន​មិន​ស្គាល់​មុខ ចូល​បាញ់​ដល់​ក្នុងផ្ទះ ប៉ុនប៉ង​ស​ម្លា​.​ប់​ទាំង​គ្រួសារ កាលពី​ពេល​ថ្មី​ៗ​នេះ ឥឡូវនេះ បាន​ចាក​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤ ។

លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ចំពោះ​គ្រួសារ​ជន​រង​គ្រោះ​ខាងលើ តាំងពី​សង្គ្រោះ​បន្ទាន់ រហូត​ដល់​សម្រាក​ព្យាបាល​ជា​សះស្បើយ​។ ស្ថិត​ក្នុង​កំឡុង​ពេល​សម្រាក​ព្យាបាល នៅ​ក្នុង​មន្ទីរពេទ្យ​នោះ លោក​អភិបាលខេត្ត បាន​ជម្រុញ​ឲ្យ​គ្រូពេទ្យ​យកចិត្តទុកដាក់​បំផុត និង​បាន​ដាក់​កម្លាំង​សមត្ថកិច្ច​ការពារ​សុវត្ថិភាព​ទៀត​ផង ។

គ្រួសារ​ជន​រង​គ្រោះ​ទាំង​៣​នាក់ រួម​មាន ៖ ស្ត្រី​ឈ្មោះ ជា វួ​ច​ហេង អាយុ​២៩​ឆ្នាំ ត្រូវ​គ្រាប់កាំភ្លើង​ចំនួន​២​គ្រាប់ ចំ​ឆ្អឹងជំនី​ខាងស្តាំ​ធ្លាយ​ទៅ​ម្ខាង ដាច់​ប្រ​ម៉ាត់ ថ្លើម និង​ក្រពះ ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ដល់​អាយុជីវិត ក្នុង​រយៈពេល​យ៉ាង​ខ្លី​បំផុត​ប្រសិនបើ​គ្មាន​គ្រួ​ពេទ្យ​ជំនាញ ក្នុង​ការ​វះកាត់​ទេ​នោះ​។ ជន​រង​គ្រោះជា​ប្ដី​ឈ្មោះ ទិ​ត្យ កុសល អាយុ​៣៤​ឆ្នាំ ត្រូវ​ចំ​ភ្លៅ​០១​គ្រាប់​។ ចំណែក​ម្ដាយបង្កើត​របស់​ស្ត្រី​ខាងលើ ឈ្មោះ ជា ណៃ​ហួយ អាយុ​៦១​ឆ្នាំ ត្រូវ​ក្បាលជង្គង់​០១​គ្រាប់​។

ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​លើក​ម្រាមដៃ​១០ សម្តែង​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អភិបាលខេត្ត ក្រុម​គ្រួ​ពេទ្យ​និង​កម្លាំង​សមត្ថកិច្ច ដែល​បាន​ជួយ​សង្គ្រោះ​ពួក​គាត់​ទាំង​៣​នាក់ ឲ្យ​រួច​ផុត​ពី​សេចក្ដី​ស្លា​.​ប់ ។

គួរ​រំ​លឹ​ថា កាលពី​ថ្ងៃ​ទី​០២​ខែកុម្ភ​:​ឆ្នាំ​២០២៤ វេលា​ម៉ោង​៧​និង​១២​នាទី​យប់ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ មាន​គ្នា​ពីរ​នាក់ ពាក់​ម៉ាស់​និង​មួក​សុវត្ថិភាព ជិះ​ម៉ូតូឌុប​គ្នា​ចូល​ដល់​លំនៅ​ដ្ឋា​ន​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​បណ្តុះ​សណ្តែក សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ ហើយ​បាន​ដក​កាំភ្លើងខ្លី បាញ់​រះ​ជា​ច្រើន​គ្រាប់​សំដៅ​ម្ចាស់ផ្ទះ ដែល​កំពុង​ហូប​បាយ​ជុំ​គ្នា បណ្តាល​ឲ្យ​របួស​ចំនួន​៣​នាក់​ម្តាយ​និង​កូន​។ បន្ទាប់​មក​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ទាំង​ពីរ​នាក់ បាន​ជិះ​ម៉ូតូ​ចេញ​គេចខ្លួន​បាត់​ស្រមោល ដែល​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​ស្រាវជ្រាវ​មិន​ទាន់​ឃើញ​នៅឡើយ​ទេ ៕
«ខ្មាន់កាំភ្លើង​២​នាក់ ចូល​បា.ញ់​ជន​រង​គ្រោះ​ដល់​ក្នុងផ្ទះ រង​របួស​៣​នាក់ នៅ​ក្រុង​ពោធិ៍សាត់» ។
«ករណី​ខ្មាន់កាំភ្លើង​២​នាក់ ចូល​ផ្ទះ​បា​.​ញ់​មនុស្ស​៣​នាក់​រង​របួស សមត្ថកិច្ច​ខេត្តពោធិ៍សាត់ ថា​ជា​រឿង​គំនុំ»។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ