ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌួង ហ្ស៊ូរីដា ចេញមុខការពារ ចន ច័ន្ទលក្ខិណា ក្រោយរងការរិះគន់ ព្រោះរឿងមួយ

1 ឆ្នាំ មុន
  • ភ្នំពេញ

ពិ​ធិ​ការិនី និង​តារា​សម្តែង​នាង ឌួ​ង ហ្ស៊ូ​រី​ដា បាន​ចេញ​មុខការ​ពារ​ដល់​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ក្រោយ​រង​ការ​រិះគន់​មួយ​ចំនួន បន្ទាប់​អ្នក​នាង​បាន​ប្រកាស​បញ្ចប់​អាណ​តិ្ត​ប្រធាន​សមាគម​សិល្ប​ខ្មែរ ហើយ​បើកផ្លូវ​អោយ​មានការ​បោះ​ឆ្នោត​រើស​ប្រធាន​ថ្មី…

ពិ​ធិ​ការិនី និង​តារា​សម្តែង​នាង ឌួ​ង ហ្ស៊ូ​រី​ដា បាន​ចេញ​មុខការ​ពារ​ដល់​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ក្រោយ​រង​ការ​រិះគន់​មួយ​ចំនួន បន្ទាប់​អ្នក​នាង​បាន​ប្រកាស​បញ្ចប់​អាណ​តិ្ត​ប្រធាន​សមាគម​សិល្ប​ខ្មែរ ហើយ​បើកផ្លូវ​អោយ​មានការ​បោះ​ឆ្នោត​រើស​ប្រធាន​ថ្មី ។

ក្រោយ​ប្រកាស​បញ្ចប់​អាណ​តិ្ត​ជា​ប្រធាន​សមាគម​សិល្បករ​ពី​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា នោះ​មក​ការ​ជ្រើសរើស​ប្រធាន​ថ្មី​សម្រាប់​តំណែង​នេះ​បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​មួយ នៅ​ក្នុង​ការ​ជជែក​វែង​ញែក​គ្នា​នៅ​លើ​បណ្តាញ​សង្គម ។ មហាជន ជា​ពិសេស​អ្នកសិល្ប​ជា​ច្រើន​រូប បាន​បញ្ចេញ​ទស្សន​របស់​ខ្លួន​ពី​ការ​ជ្រើសរើស​ប្រធាន​ថ្មី ដោយនៅ​ក្នុង​នោះ​ក៏​បាន​ដាក់​បេក្ខភាព​ជា​អ្នកសិល្ប​សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ ។

ដោយឡែក​ទន្ទឹម​ពី​ការ​ប្រកាស​បញ្ចប់​អាណ​តិ្ត​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ពី​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា នា​ពេល​នេះ​គេ​ក៏​ឃើញ​មហាជន និង​អ្នកសិល្ប​មួយ​ចំនួន​បាន​ចេញ​មុខ​រិះគន់​ពី​ចំណុច​អវិជ្ជមាន​ពី​ការ​ដឹកនាំ​របស់​តារា​សម្តែង​រូប​នេះ​ផង​ដែរ ។

យ៉ាងណា​ក្រោយ​ឃើញ​រលក​នៃ​ការ​រិះគន់​ទៅ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា នា​ពេល​នេះ ក្នុង​នាម​ជា​អ្នកសិល្ប​ស្រឡាញ់​រាប់អាន​គ្នា​នោះ​នាង ឌួ​ង ហ្ស៊ូ​រី​ដា ក៏​បាន​ចេញ​មុខការ​ពារ ដោយ​បាន​ស្នើ​បញ្ចប់​ការ​រិះគន់​ត្បិត​រយៈពេល​នៃ​ការ​កាន់​តំណែង​ជា​ប្រធាន​សមាគម​ន៍​សិល្បករ​ខ្មែរ​រយៈពេល​៦​ឆ្នាំ​មកនេះ អ្ន្ន​ក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ក៏​មានគុណ​សម្បត្តិ​ជា​ច្រើន​ផង​ដែរ ។

តាម​រយៈ​សំ​ណេ​រដែ​ល​បាន​សរសេរ​បង្ហោះ​លើ​បណ្តាញ​សង្គម​នោះ​នាង ឌួ​ង ហ្ស៊ូ​រី​ដា បាន​លើក​ឡើង​ថា ធ្វើ​ជា​មនុស្ស​ត្រូវ​មានគុណ​ធម៌​ចាស់ ឬ​ថ្មី មិន​សំខាន់​ទេ អ្វី​ដែល​សំខាន់​គឺ​យើង​ត្រូវការ​អ្នកដឹកនាំ​ដែល​អនុវត្តន៍​ផ្ទាល់​មិន​គ្រាន់តែ​ដើម្បី​គឺថា​តាម​គ្នា​នោះ​ទេ ។ នាង​បញ្ជាក់​ថា ប្រធាន​សមាគម​ថ្មី​ជ្រើសរើស​បាន​លុះត្រា​ណា​មានការ​បោះ​ឆ្នោត​ពី​អ្នកសិល្បៈ​តាម​រយៈ​ការ​ជួបជុំ​ដូច​អាណត្តិ​កន្លង​មក ហើយ​ក៏​សូម​គោរព​អ​ញ្ចើ​ញ​អស់លោក​អ្នកសិល្បៈ​ទាំងឡាយ មាន​វត្តមាន​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ផង ដើម្បី​អោយ​មាន​តម្លាភាព​ពិតប្រាកដ និង​ប្រើ​តួនាទី​ជា​អ្នកសិល្បៈ​របស់​ខ្លួន​ជ្រើសរើស​ថ្នាក់ដឹកនាំ​ដែល​ខ្លួន​គិត​ថា ស័ក្តិសម ។ កុំ​ពូកែ​តែ​ខាង​ស៊ែរ​ផុស​តាម​គ្នា គាំទ្រ មិន​គាំទ្រ ដល់​ពេល​ថ្ងៃ​បោះ​ឆ្នោត​បាត់​មុខ​អស់​មិន​មាន​វត្តមាន (​វត្តមាន​មិន​ដល់​500​រយ​នាក់​ផង​) ។

នាង​បន្ថែម​ថា ទោះបី​ជ្រើសរើស​អ្នក​ថ្មី ក៏​មិន​គួរ​លុប​បំបាត់​ចោល និង​បំបាក់ទឹកចិត្ត​ជាន់ពន្លិច​នូវ​គុណសម្បត្តិ​ដែល​អ្នក​ចាស់​បាន​កសាង​យ៉ាងច្រើន​សន្ធាប់​ដែរ សួរ​ថា អ្នក​ដែល​ថា​គេ​អសមត្ថភាព​ហ្នឹង ធ្លាប់​បាន​ជួយ​អ្វីខ្លះ​ដល់​វី​រៈ​សិល្ប​ចាស់​ៗ​រៀង​រាល់​ខែ​ជិត​៦​ឆ្នាំ​នេះ​បាន​មួយ​ខែ​ហើយ​នៅ? ហេតុ​អ្វី​មើលឃើញ​តែ​ពី​ភាព​អវិជ្ជមាន? តើ​អ្នក​កំពុង​បិត​ភ្នែក​ធ្វើ​មិនឃើញ ឬ​យ៉ាងណា?ត្រឹម​សង្គម​គ្រួសារ​តូច​មួយ យើង​នៅ​ឈ្លោះ​គ្នា ទាស់ទែង​គ្នា ជៀស​មិន​ផុត ចុះ​ទម្រាំ​សង្គម​សិល្បៈ​ដែល​មាន​អ្នកសិល្ប​រាប់​ម៉ឺន​នាក់ ទាំង​ក្រៅ​ប្រព័ន្ធ និង​ក្នុង​ប្រព័ន្ធ ក្រោម​ឱវាទ​របស់​ក្រសួង​វប្បធម៌​ជា​ម៉ែឪ​ផង ក៏​លោក​គ្រប់គ្រង​មិន​អស់​ដែរ ហេតុ​អ្វី​ត្រូវ​មក​ទំលាក់​កំហុស​នៅ​ពេល​ដែល​ជ្រើសរើស​អ្នក​ថ្មី ហើយ​ដៀល​ត្មេ​ស​អ្នក​ចាស់​នោះ?

ហេតុ​អ្វី​មិន​រក្សា​អនុស្សាវរីយ៍​ល្អ​ៗ​ដែល​ធ្លាប់​សាង​ជាមួយ​គ្នា ហើយ​ទុក​ពេលវេលា និង​ការ​គូស​សន្លឹក​ឆ្នោត​ជា​អ្នក​សម្រេច​លើ​ការ​ការ​បោះ​ឆ្នោត​ទៅ​បាន​អត់? រឺ​ក៏​យើង​សម្រេចចិត្ត​យក FB និង TikTok រាប់​ជា​សំឡេង​ឆ្នោត? (​ជួយ​ពិចារណា​តាម​ការ​គួរ​) យល់​ថា អ្នក​គ្រប់​គ្នា​មាន​សិទ្ធ​ក្នុង​ការ​គាំទ្រ​អ្នក​នេះ អ្នក​នោះ​ជា​ប្រធាន ប៉ុន្តែ​ពួក​យើង​ក៏​មាន​សិទ្ធ​ក្នុង​ការ ការពារ​ផ្លូវចិត្ត សតិអារម្មណ៍​មនុស្ស​ស្រី​ម្នាក់​នេះ​ដែល​លះបង់​តួនាទី​ជា​កូន​ល្អ ជា​ភរិយា​ល្អ ជា​ម្តាយ​ល្អ ដើម្បី​ជួយ​ជ្រោមជ្រែង​ការងារ​សិល្ប​ជាង​៦​ឆ្នាំ​នេះ មិន​ដែល​គិត​ពី​ភាព​នឿយហត់ ការពារ​ផលប្រយោជន៍​អ្នកសិល្បៈ​ជា​ច្រើន​នាក់ ហើយ​ក៏​ធ្វើ​អោយ​សមាគម​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី និង​មានការ​រីក​ចម្រើន​ច្រើន​ជាង​អាណត្តិ​ផ្សេង​ៗ ។

យ៉ាងណា​បើ​តាម ឌួ​ង ហ្ស៊ូ​រី​ដា អ្វី​ដែល​ជា​ការ​សុំ​អង្វរ គឺ​ឈប់​បាន​ឈប់​ទៅ ការ​បង្ហោះ​ឌឺដង ផ្លែផ្កា រវាង​គ្នា និង​គ្នា ក្លាយទៅជា​ការ​បំពុល​ពេញ​ប្រ​ព​ន្ធ័ Social Media ។ អ្នក​ណា​ក៏​មាន​សិទ្ធ​ឈរឈ្មោះ​អោយ​អ្នកសិល្ប​បោះ​ឆ្នោត​ក្លាយជា​«​ប្រធាន​សមាគម​ថ្មី​» បាន​គ្រប់​គ្នា អោយ​តែ​មាន​ឆន្ទៈ​ច្បាស់លាស់​ចូលខ្លួន​មក​សម្រាប់​អ្នក​ចង់បាន​តំណែង​មួយ​នេះ ព្រោះ​ការ​បោះ​ឆ្នោត​មានការ​គូស​សន្លឹក​ឆ្នោត​ច្បាស់លាស់ ដូច​យើង​បោះ​ឆ្នោត​តំណាងរាស្ត្រ​ដូច​គ្នា មិនមែន​បោះ​ឆ្នោត​តាម FB រឺ តាម TikTok ទេ ។

ជា​ការ​កត់សម្គាល់​រហូត​មក​ទល់​នា​ពេល​នេះ គេ​ឃើញ​មាន​អ្នក​នាង ខាត់ សុ​ឃី​ម និង​លោក គួ​ច ខេ​វិ​ន អាច​នឹង​ឈរឈ្មោះ​ជា​ប្រធាន​សមាគម​សិល្បករ​សម្រាប់​អាណតិ​ថ្មី​នេះ ខណៈ​ពេល​បេក្ខភាព​មួយ​ចំនួន​ទៀត​ដូច​ជា លោក សា​វី​ន ហ្វី​លី​ព លោក ដួង សុខ​គា និង​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក សុះ ម៉ាច បាន​ចេញ​មុខ​បដិសេធ​សម្រាប់​ការ​ស្នើ​សុំ​អោយ​ឈរឈ្មោះ​ជា​ប្រធាន​ថ្មី​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ