ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុន ស្រី​ពេជ្រ រំលឹក​ប្រវត្តិ​ដ៏​កំសត់​​របស់លោក​​​ឪពុកខ្លួន ​​«គឺនាយ​​សង់ស៊ីស​»

5 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាចម្រៀង​នាង ស៊ុន ស្រី​ពេជ្រ បាន​រំលឹក​ប្រវត្តិ​ពី​អតីតកាល​ដ៏​ជូរ​ចត់ និង​កំសត់​របស់​ឪពុក​នាង​គឺ​នាយ សង់ ស៊ីស ដែល​បាន​តស៊ូ​យ៉ាង​លំបាក​នៅ​ក្នុង​ការ​រក​ប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ​…

រាជធានីភ្នំពេញ ៖ តារាចម្រៀង​នាង ស៊ុន ស្រី​ពេជ្រ បាន​រំលឹក​ប្រវត្តិ​ពី​អតីតកាល​ដ៏​ជូរ​ចត់ និង​កំសត់​របស់​ឪពុក​នាង​គឺ​នាយ សង់ ស៊ីស ដែល​បាន​តស៊ូ​យ៉ាង​លំបាក​នៅ​ក្នុង​ការ​រក​ប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ​ ។ ចំណុច​មួយ​ស្ទើរ​មិន​ជឿ ​ដែល ស៊ុន ស្រី​ពេជ្រ ច្បិចយ​កមក​បង្ហាញ​នោះ​គឺនាយ សង់ ស៊ីស បាន​ដណ្តើម​នំប៉័ងជាមួយ​សត្វ​សុនខ ក្នុង​ពេល​ដែល​លោក​ត្រាច់​ចរ មក​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ​ទាំង​គ្មាន​ទីពឹង ។

តាម​រយៈ​សំ​ណេ​រ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​នាង ស៊ុន ស្រី​ពេជ្រ បាន​រៀបរាប់​ថា បើ​និយាយ​ពី​ក្រ​វិញ​គឺ​ក្រ​ហៅ​មិន​ឮ​ទេ​ កាល​ហ្នុ​ង ម៉ែ​ខ្ញុំ​មានកូន​៧​នាក់​នៅ​តូច​ៗ ពុក​ខ្ញុំ​តែងតែ​យក​ដងរែក​សម្រាប់​រែក​ទឹក​ដេញ​លេង​ជា​ចាប៉ី ដៃ​ដេញ​បណ្តើ​រមាត់​ច្រៀង​ផង​ធ្វើ​ជា​ភ្លេង​ផង កាល​ហ្នុ​ង​ខ្ញុំ​នៅ​តូច​ណាស់ តែ​ម៉ែ​បាន​និយាយ​រឿង​នោះ​អោយ​ស្តាប់ ថា​ពេល​យប់​ឡើង​ពុក​ដើរ​ច្រៀង​តាម​ផ្ទះ​គេ​ដើម្បី​ដូរ​ជា​អង្ករ ជា​ទឹកដោះគោ ត្រីខ ជួន​បាន​ចេក​យក​មក​ផ្ញើ​ប្រពន្ធ​កូន ថ្ងៃ​ខ្លះ​បាន​អង្ករ​តិច​ពេក​មិន​បាន​ដាំ​ជា​បាយ​ហូប​ទេ មាន​តែ​បបរ​ដាក់​អំបិល​ប្រៃ​ឡេ​ម​ៗ​ហូប​ជុំ​កូន​ប្រពន្ធ ហ៊ឺ​ម​…​។

នាង​បន្ត​ថា ក្នុង​ឆ្នាំ​៩០​ជាង ( ១៩៩០​ជាង ) ពុក​មក​ភ្នំពេញ​លើក​ដំបូង​ ដើម្បី​មក​រក​ការងារ​ធ្វើ ដែល​អីវ៉ាន់​ជាប់​ខ្លួន​មាន​តែ​ខោអាវ​មួយ​កំ​ផ្លេ អង្រឹង​មួយ ដើរ​សុំ​ការងារ​គេ​ធ្វើ យប់​កន្លែង​ណា​ចង​អង្រឹង​សម្រាក​កន្លែង​នោះ ។

នាង​បញ្ជាក់​ថា អ្វី​ដែល​ខ្ញុំ​នៅ​ចង​ចាំ​មិន​ភ្លេច​នោះ​ គឺយប់​មួយ​ដែល​ពុក​សម្រាក​នៅ​ផ្សារ ព្រឹក​ព្រលឹម​ស្រាង​ៗ​ឡើង​ធម្មតា​អ្នក​លក់ដូរ​គេ​យក​បន្លែ​ត្រី​សាច់​មក​លក់​ម៉ោង​៥​គេ​ដាស់​យើង​ឲ្យ​ភ្ញាក់​ព្រោះ​ជា​កន្លែង​គេ​រកស៊ី​លក់ដូរ ណាមួយ​ពុក​ក៏​គ្មាន​លុយ គ្មាន​សាច់ញាតិ​នៅ​ភ្នំពេញ​ទើប​យប់​ឡើង​មាន​តែ​ចង​អង្រឹង​តាម​ផ្សារ​។ ស្រណោះ​បំផុត​នោះ​គឺ ក្មេង​តូច​ម្នាក់​ដែល​ម្តា​យមក​ទិញ​អីវ៉ាន់​នៅ​ផ្សា​រហើយ​ពរ​កូន​នៅ​ចង្កេះ ដៃ​ក្មេង​តូច​ម្ខាង​មាន​កាន់​នំ​ប័ង គាត់​យំរំអុក​ទារ​ម៉ែ​ទិញ​នេះ​ទិញ​នោះ ម្តាយ​មិន​ព្រម​ទិញ​ឲ្យ​ក្មេង​នោះ​ក៏​ខឹង​គ្រវែង​នំ​បុ័ង​ចោល​ទៅ​ដី លោក​ពុក​ខ្ញុំ​ត្រូវ​នឹង​អត់​មានអី​ពិសារ​ផង​គាត់​ក៏​ស្ទុះ​ទៅ​យកនំ​បុ័ង​ដែល​ជ្រុះ​នៅ​ដី​នោះ ប៉ុន្តែ​ចៃដន្យ​ឆ្កែ​មួយ​ក្បាល​ក៏​ស្ទុះ​ទៅ​ខាំ​ពាំ​នំ​បុ័ង​ដូច​គ្នា ពុក​ខ្ញុំ​ទាញ​ពី​មាត់​ឆ្កែ​បាន​ពាក់កណ្តាល​យក​មក​ពិសារ​។

ស៊ុន ស្រី​ពេជ្រ លើក​ឡើង​បន្ថែម​ថា នឹកឃើញ​ជីវិត​លោក​ពុក​តស៊ូ​ណាស់​ដើម្បី​កូន​ៗ ពុក​ខ្ញុំ​ការងារ​ដែល​គាត់​បាន​ធ្វើ​ដំបូង​គេ​នៅ​ភ្នំពេញ​នោះ​គឺ គាត់​ឈរ​មើល​លោកពូ ឡោ ស៊ី ( បច្ចុប្បន្ន​គាត់​ស្លាប់ ) កំប្លែង​កាត់សក់ ជាមួយ​បងស្រី សា ឡា​ឡា នៅ​រោងការ ពុក​ខ្ញុំ​អង្គុយ​ក្បែរ​អ្នកភ្លេង សុំ​គេ​គោះ​ឆុប​ឆឹង​ពេល​ពូ ឡោ ស៊ី​ច្រៀង​អា​យ៉ៃ​ពេល​កាត់សក់ បន្ទាប់​មក គាត់​សុំ​គេ​វាយ​ស្គរ ចៃដន្យ​ពូ ឡោ ស៊ី គាត់​មើលឃើញ​ពុក​ចឹ​ង​ពេល​កាត់សក់​ចប់ ពូ ឡោ​ស៊ី​ក៏​សួរ​ថា​ពុក​ចេះ​វាយ​ឃឹម​ទេ ពុក​ថា​ចេះ ហើយ​ក៏​សួរ​ថា​ចេះ​ច្រៀង​ទេ ពុក​ថា​ចេះ គាត់​សួរ​ទៀត​ថា ចេះ​ច្រៀង​អា​យ៉ៃ​ទេ ពុក​ថា​ចេះ ។ តាំងពី​ថ្ងៃ​នោះ​មក​ពូ ឡោ ស៊ី ក៏​ហៅ​ពុក​អោយ​ចូល​ក្រុម​គាត់ ហើយ​ក៏​ឲ្យ​ពុក​ម្តងម្កាល​ឡើង​កាត់សក់ និង​ច្រៀង​អា​យ៉ៃ​ផង​ដែរ បន្ទាប់​មក​ក៏​មាន​បងប្អូន​លោកគ្រូ​ភ្លេង​ឃើញ​ពុក​អាច​ធ្វើ​បាន​ក៏​ហៅ​ពុក​អោយ​ច្រៀង និង​លេងភ្លេង​ក្នុង​ពិធី​មង្គលការ ។

នាង​បញ្ជាក់​ថា ពុក​មិន​ត្រឹមតែ​ចេះ​ភ្លេង ចេះ​ច្រៀង និង​កំប្លែង​ប៉ុណ្ណោះ​ទេ តែ​ពុក​ក៏​ធ្លាប់​ជា​គ្រូបង្ហាត់​បង្រៀន​គេ​ផង​ដែរ​។ នាង​ថា ពុក​ខ្ញុំ​ភាគច្រើន​ជា​សិល្បករ​ម្នាក់​ដែល​មិន​ចេះ​ប្រកាន់ខ្លួន តែង​ជួយ​យកអាសារ​អ្នក​ដ៏​ទៃ ហេតុនេះ​ហើយ​ទើប​ពុក​បច្ចុប្បន្ន​ទោះ​ពុក​សំដែង​លែង​កើត និយាយ​មិន​បាន​ក៏​នៅ​តែ​មាន​ពុក​ម៉ែ​បងប្អូន​នឹករលឹក ចង​ចាំ​ទេព​កោសល្យ​របស់​គាត់ និង​ជាទី​គោរព​ស្រលាញ់​របស់​ពុក​ម៉ែ​បងប្អូន​ជា​និច្ច កូន​សូម​អោយ​ពុក​មាន​អាយុ​វែង និង​សុខភាព​ល្អ​ណា​លោក​ពុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ