ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យឿ​ន សូត​អនុស្សាវរីយ៍ ព្រមា.ន​បុរស​ម្នាក់​ចេញ​មុខ​សុំ​ទោស​ជា​បន្ទាន់ ក្រោយ​ធ្វើ​រឿង​មួយ​នេះ

5 ខែ មុន
  • ភ្នំពេញ

តារាចម្រៀង​លោក យឿ​ន សូត​អនុស្សាវរីយ៍​បាន​ធ្វើការ​ព្រមាន​ទៅ​កាន់​បុរស​ម្នាក់​ឲ្យ​ចេញ​មុខ​សុំ​ទោស​លោក​ជា​បន្ទាន់ បន្ទាប់​ពី​បុរស​រូប​នោះ​បាន​យកឈ្មោះ​លោក ទៅ​ពាក់ព័ន្ធ​ជាមួយ​បុគ្គល​ម្នាក់​ទៀត ដែល​ចាត់ទុកជា​ជន​បោកប្រាស់ ។ ការ​ចេញ​មុខ​ព្រមាន​ពី​តារាចម្រៀង​ប្រុស​ក្នុង​ផលិតកម្ម​សាន់​ដេ​រូប​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​បុរស​ម្នាក់​បាន​ចេញ​ជា​វី​ដេ​អូ​ឃ្លី​ប​ដោយ​ស្នើ​ឲ្យ​បុគ្គល​មួយ​រូប​ដែល​គេ​ស្គាល់​ថា…

តារាចម្រៀង​លោក យឿ​ន សូត​អនុស្សាវរីយ៍​បាន​ធ្វើការ​ព្រមាន​ទៅ​កាន់​បុរស​ម្នាក់​ឲ្យ​ចេញ​មុខ​សុំ​ទោស​លោក​ជា​បន្ទាន់ បន្ទាប់​ពី​បុរស​រូប​នោះ​បាន​យកឈ្មោះ​លោក ទៅ​ពាក់ព័ន្ធ​ជាមួយ​បុគ្គល​ម្នាក់​ទៀត ដែល​ចាត់ទុកជា​ជន​បោកប្រាស់ ។

ការ​ចេញ​មុខ​ព្រមាន​ពី​តារាចម្រៀង​ប្រុស​ក្នុង​ផលិតកម្ម​សាន់​ដេ​រូប​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​បុរស​ម្នាក់​បាន​ចេញ​ជា​វី​ដេ​អូ​ឃ្លី​ប​ដោយ​ស្នើ​ឲ្យ​បុគ្គល​មួយ​រូប​ដែល​គេ​ស្គាល់​ថា ជា​អតីត​អ្នកបើកបរ​រថយន្ត​ឲ្យ​តារាចម្រៀង​លោក យឿ​ន សូត​អនុស្សាវរីយ៍ ឲ្យ​ចេញ​មុខ​ពិភាក្សា និង​ដោះស្រាយ​បញ្ហា​មួយ​ចំនួន ។

តាម​រយៈ​វី​ដេ​អូ​នោះ បុរស​ខាងលើ​បាន​លើក​ឡើង​ថា លោក​ចេញ​វី​ដេ​អូ​នេះ​ផ្ញើ​ទៅ​ឈ្មោះ​សុវណ្ណ​ឆៃ សូម​ចេញ​មុខ​ដោះស្រាយ​ជាមួយ​លោក ដោយសារ​បាត់​ទំនាក់ទំនង​គ្នា​ប្រហែលជា​រយៈពេល​១​ឆ្នាំ​ហើយ ។ បុរស​ដដែល​បញ្ជាក់​ថា ប្អូន​សុវណ្ណ​ឆៃ គឺជា​អ្នកបើកបរ​ឲ្យ​តារាចម្រៀង​ដ៏​ល្បី​ក្នុង​ផលិត​ខាងលើ គឺ​លោក យឿ​ន សូត​អនុស្សាវរីយ៍ ហើយ​បើ​តារាចម្រៀង​រូប​នេះ បានដឹង​ពី​ដំណឹង​បុរស​ឈ្មោះ សុវណ្ណ​ឆៃ សូម​ជួយ​ទាក់ទង​មក​រូប​លោក​ផង ដោយសារ​លោក​ត្រូវ​មានការ​ងារ​ពិភាក្សា​គ្នា​បន្តិច ។

យ៉ាងណា​ក្រោយ​ពី​ឃើញ​ការ​បង្ហោះ​វី​ដេ​អូ ការ​និយាយ​ពី​បុរស​ខាងលើ​នេះ​ម្ចាស់​បទ​«​ស្រមោច​លោក​» លោក យឿ​ន សូត​អនុស្សាវរីយ៍ ហាក់​ក្តៅ​ចុង​ច្រមុះ និង​បាន​ព្រមាន​ឲ្យ​បុរស​រូប​នេះ​ចេញ​មុខ​សុំ​ទោស​លោក​ជា​បន្ទាន់ ត្បិត​លោក​យល់​ថា បុរស​ខាងលើ​បាន​និយាយ​ពាក់ព័ន្ធ​ដល់​ឈ្មោះ​លោក ។

លោក យឿ​ន សូត​អនុស្សាវរីយ៍ បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ថា ពូ​ម្នាក់​នេះ​ឆាប់​ចេញ​មុខ​សុំ​ទោស​ខ្ញុំ​ជា​បន្ទាន់ បើ​មិន​សុំ​ទោស​ទេ និង​មានរឿង​ជាមួយ​ខ្ញុំ​អ្នកឯង​យកឈ្មោះ​ខ្ញុំ​និយាយ បើ​មិន​សុំ​ទោស​ខ្ញុំ​ទេ​ប្រយ័ត​មានរឿង​ជាមួយ​ខ្ញុំ ។

ជាង​នេះ​ទៅ​ទៀត តារាចម្រៀង​រូប​នេះ​ក៏​បាន​ចូល​ទៅ​ធ្វើការ​ខំ​មិន​ពីក្រោម​វី​ដេ​អូ​ដែល​បុរស​ខាងលើ​បាន​បង្ហោះ​នោះ​ថា បាទ​បង ខ្ញុំ​បញ្ឈប់​វា (​បុរស​ឈ្មោះ សុវណ្ណ​ឆៃ​)​យូរហើយ តែ​ខ្ញុំ​ដឹង​ថា វា​នៅ​ណា ហើយ​បង​មុន និង​យកឈ្មោះ​ខ្ញុំ​មក​និយាយ​ត្រូវ​ដឹង​អោយ​ច្បាស់ ចាំ​និយាយ​ណា​ព្រោះ​វា​ប៉ះពាល់​ដល់​ខ្ញុំ ។

លោក​បញ្ជាក់​ថា បង​យាយ​គ្នា​វា​ពី​អ្នកមាន​ឈ្មោះ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ទៅ​បោក​អី​ពី​អ្នក ប្រាប់​តិច ប្រយ័ត្ន​មានរឿង​មួយ​ខ្ញុំ​យាយ​ស្រួលបួល​តិច​ណា ឆាប់​ចេញ​មុខ​មក​សុំ​ទោស​ខ្ញុំ​ភ្លាម បើ​មិន​ចឹ​ង​ទេ​ខ្ញុំ និង​ផុស​រូប​អ្នក​ហើយ​ព្រោះថា ខ្ញុំ​មិន​បាន​ទៅ​បោក​អី​អ្នកឯង​ទេ ។

ទោះជា​យ៉ាងណា​រហូត​មក​ទល់​នា​ពេល​នេះ​គេ​នៅ​មិន​ទាន់​ឃើញ​បុរស​ខាងលើ​នេះ​ចេញ​មុខ​សុំ​ទោស​តារាចម្រៀង​លោក យឿ​ន សូត​អនុស្សាវរីយ៍ នៅឡើយ​ទេ ខណៈ​ពេល​ដែល​តារាចម្រៀង​រូប​នេះ​ក៏​នៅ​មិន​ទាន់​ឃើញ​មានការ​ប្រតិកម្ម​អ្វី​បន្ថែម​ទៀត​នៅឡើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ