ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេម ​​ជីវិត​​ពីអ្នក​​រត់ម៉ូតូឌុប​​មក​ជាអ្នក​ចម្រៀង​​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​តារា​ចម្រៀង​​​ប៉ុន សុណា​រិន ហៅខេម អតីត​ជាអ្នក​រត់​ម៉ូតូឌុប និង​រស់យ៉ាង​លំបាក​ក្នុងជីវភាព​គ្រួសារ​ក្រីក្រ និង​ធ្លាប់​​​​ទទួល​​ការ​មាក់​ងាយ​​យ៉ាង​ច្រើន​ពី​មិត្ត​​ភក្តិ ។ ​​ប៉ុន្តែ​ក្រោយ​​ឆ្លង​កាត់​​ការ​តស៊ូ​ក្នុងជីវិត​​ដោយ​​​ការ​ឧស្សាហ​៍​ព្យា ​យាម​ និង​អំណត់​បំផុត​​មក ​ខេម ​បាន​​​​លាង​សម្អាត​​ជា​បណ្តើរៗ នូវ​​ស្រមោល​អតីត​កាល​ ហើយ​ពេលនេះ​​គេ​បាន​​ក្លាយ​ជា​​តារា​ចម្រៀង​​​​ដ៏មានប្រជាប្រិយភាព​ម្នាក់ ​ប្រចាំ​​​ផលិត​កម្ម​​ថោន ។

រាជធានីភ្នំពេញ ៖ ​​តារា​ចម្រៀង​​​ប៉ុន សុណា​រិន ហៅខេម អតីត​ជាអ្នក​រត់​ម៉ូតូឌុប និង​រស់យ៉ាង​លំបាក​ក្នុងជីវភាព​គ្រួសារ​ក្រីក្រ និង​ធ្លាប់​​​​ទទួល​​ការ​មាក់​ងាយ​​យ៉ាង​ច្រើន​ពី​មិត្ត​​ភក្តិ ។ ​​ប៉ុន្តែ​ក្រោយ​​ឆ្លង​កាត់​​ការ​តស៊ូ​ក្នុងជីវិត​​ដោយ​​​ការ​ឧស្សាហ​៍​ព្យា​យាម​ និង​អំណត់​បំផុត​​មក ​ខេម ​បាន​​​​លាង​សម្អាត​​ជា​បណ្តើរៗ នូវ​​ស្រមោល​អតីត​កាល​ ហើយ​ពេលនេះ​​គេ​បាន​​ក្លាយ​ជា​​តារា​ចម្រៀង​​​​ដ៏មានប្រជាប្រិយភាព​ម្នាក់ ​ប្រចាំ​​​ផលិត​កម្ម​​ថោន ។

ខេម ​​​និយាយ​​ថា​ «ថោន​គឺ​ជា​​​ទ្រនំ​ដ៏សែន​សុខ​របស់ខ្ញុំ​ និងធ្វើ​​ឱ្យខ្ញុំ​​​ប្រែ​​មុខមាត់​ រួមទាំង​​​ជីវភាព​រស់នៅ​​​​ចៀស​​ផុត​នូវ​ពាក្យ​សម្តី​​មាក់​ងាយ​ទាំង​ឡាយ​ ដែល​តែង​​តែ​គ្រប​ដណ្តប់​​លើ​អារម្មណ៍​ខ្ញុំ»។ ​តារាចម្រៀង​រូបនេះ​ បានបង្ហាញ​​​ទឹក​ចិត្ត​​ដ៏​ល្អ​​ថា ​លោក​មិន​​ខឹង​នឹង​ការមាក់​ងាយ​នោះ​ទេ ​តែ​​អរគុណអ្នកទាំង​នោះទៅវិញ ​ព្រោះគេ​​បង្កើត​នូវការ​ឈឺ​ចាប់​​ ហើយ​​ជំរុញ​​​ទឹកចិត្ត​​​លោក​ ឱ្យ​​មាន​ការ​ខ្មាស​អៀន​​ និងខិត​ខំ​​តស៊ូ​ក្នុង​​​ជីវិត រហូត​មាន​ពន្លឺ​​​ដូចសព្វ​ថ្ងៃ​។

ខេម​ ​បាន​និយាយ​ថា ​​តាំង​ពី​ចូល​មក​​ច្រៀង​​នៅផលិត​កម្ម​​ថោន ​​រូប​​លោក​ហាក់​ដូច​បាន​រំលេច​​​ខ្លួនយ៉ាង​ត្រចះ​ត្រចង់​ក្នុងវិស័យ​​សិល្បៈ ។ ​​​ថោន ​​បាន​ផ្តល់​​​ឱកាស​​ឱ្យ​​​លោក​​​ច្រៀង​​​​​ជា​​​ច្រើន​បទ និង​ច្រៀង​​​រួមគ្នា​​​ជាមួយតារា​ចម្រៀង​​​ល្បីៗ​ទៀតផង ដូចជា ​កញ្ញា​​មាស សុខ​សោភា ​កញ្ញា​​​លី អុីវ៉ាធីណា ​និង​កញ្ញា​​សាសា ជាដើម ។ ​​តាម​ដឹង​បទ​ចម្រៀង​​ដែល​លោក​បានច្រៀង​​​​ក្នុងវ៉ុល​​បុណ្យ​ចូលឆ្នាំ​​ប្រពៃ​ណី​ខ្មែរ​ចំនួន​​៦បទ ​​របស់​ផលិត​កម្ម​ថោន​នោះគឺ​ទទួល​បាន​​ការគាំទ្រយ៉ាង​​ច្រើន​​ពីស្រទាប់​​​យុវ​វ័យ។ តាម​រយៈ​នោះ​លោក​​សង្ឃឹម​ថា បទ​ចម្រៀង​​​ក្នុងវ៉ុល​ថ្មីៗ​ទៀត នឹង​បន្ត​​ទទួលបាន​​ការ​គាំទ្រ​​​ដូចគ្នា​​ផងដែរ ។

លោក​ខេម បញ្ជាក់​​​ថា តាំង​ពី​ពេល​ដែល​លោក​​ចូលរួមរស់នៅ​​ជាមួយ​​ផលិត​កម្ម​ថោន គឺ​ម្ចាស់​​ផលិត​កម្ម​​យកចិត្ត​ទុក​ដាក់​​ផ្តល់​​ឱកាស​​​​ឱ្យ​​លោកបាន​​ច្រៀង​​​ច្រើនបទ​ក្នុង​វ៉ុល​នីមួយៗ ​ហើយ​​​​សុទ្ធសឹង​​ជាបទល្បីៗ​​ថែមទៀត។ ​ដូច្នេះ​ហើយ​​​វា​បាន​​ជំរុញ​​​ឱ្យ​​​​​របស់លោក​​​មាន​​​​ឈ្មោះ​ល្បី​​​​ក្នុង​ពិភព​​សិល្បៈ​​​​ក្នុងរយៈ​ពេលខ្លី​​​​បំផុត ។​
ខេម ​​សន្យា​ថា នឹង​ខិតខំ​បង្កើន​​​សមត្ថ​ភាព​របស់ខ្លួន ដើម្បី​​ជួយខ្លួន​ឯង និង​ជួយ​ដល់​​​​ផលិត​កម្ម​​ឱ្យកាន់តែ​មានឈ្មោះ​​​បោះ​សម្លេង​​​ និង​ប្រឡង​​ប្រជែង​​​ជាមួយផលិត​​​កម្ម​​ល្បី​​​ឯទៀត​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​​​។​ ទន្ទឹមនឹង​​​នេះ លោក​អំពា​វនាវ​​​ដល់​​ទស្សនិកជន​​ អតិថិជន ​​សំខាន់​​អ្នក​​និយម​បទ​ចម្រៀង​​សម័យទំនើប ​​ឱ្យ​​គាំទ្រ​​​ និង​ជួយ​កែ​លំអ​​​​​រាល់ចំណុ​ចខ្វះ​ខាត​​​នៃបទចម្រៀង​​​របស់​​​លោក​​​​ផង ព្រោះ​អ្នក​សិល្បៈ​ដែល​​ល្បី​​គឺ​​ទាល់តែ​​​​ទទួលបាន​ការគាំទ្រ ។​
លោក​​ខេម ​មានស្រុកកំណើតនៅ​ខេត្ត​​​កំពង់​ឆ្នាំង ​​​​មាន​ឈ្មោះ​​ដើម​ប៉ុន សុណារិន ​​​។ ​​លោក​បញ្ចប់​ការ​សិក្សា​ត្រឹមថ្នាក់​​​ទី​១០​ ​​ហើយ​​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​​នៅឆ្នាំ​​​២០០៧ ​ដោយ​ចាប់​​យកអាជីព​ជាអ្នក​ចម្រៀង​​​តែម្តង ​និង​​ធ្លាប់​ប្រឡង​ជាប់​​ចំណាត់ថ្នាក់ក្នុងកម្មវិធី​ Boy Band របស់​ស្ថានីយ​​ទូរទស្សន៍​​ CTN ៕