ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ដួង ម៉ា​និ​ច ប្រកាស​មិន​ធ្វើ​រឿង​មួយ សម្រាប់​ទទួលភ្ញៀវ​ក្នុង​ថ្ងៃ​មង្គលការ​ឡើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង ដួង ម៉ា​និ​ច បាន​ប្រកាស​ថា សម្រាប់​ទទួលភ្ញៀវ​​កិត្តិ​យស​នៅ​ក្នុង​ពិធី​មង្គលការ​របស់​នាង​ គឺ​នាង​នឹង​មិន​ដាក់​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ដួង ម៉ា​និ​ច បាន​ប្រកាស​ថា នាង​នឹង​មិន​ដាក់​ស្រា សម្រាប់​ទទួលភ្ញៀវ​នៅ​ក្នុង​ពិធី​មង្គលការ​របស់​នាង​នោះ​ឡើយ ហើយ​នាង​នឹង​ប្រកាសប្រាប់ និង​សុំ​ទោស​ដល់​ភ្ញៀវ​ទុកជា​មុន​អំពី​រឿង​មួយ​នេះ ។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​លោក អ៊ឹម ជីវ៉ា តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ស៊ី​នាង ដួង ម៉ា​និ​ច បាន​លើក​ឡើង​ថា «​ពិធី​មង្គលការ​របស់​នាង​នឹង​រៀបចំ​ធ្វើ​ឡើង​នា​អំឡុង​ខែមេសា ឬ​ដើមខែ​ឧសភា ឆ្នាំ​២០២៤​ខាង​មុខ​នេះ​។ ហើយដោយ​សារ នាង​មាន​ពេលវេលា​ខ្លី​សម្រាប់​រៀបចំ​ពិធី​មង្គលការ​នេះ ខណៈ​ពេល​ដែល​ពិធី​មង្គលការ​របស់​នាង គឺ​ធ្វើ​ជា​របៀប​អឺរ៉ុប​» ។

នាង​បញ្ជាក់​ថា «​ដ្បិតតែ​ពិធី​មង្គលការ​របស់​នាង​រៀបចំ​បែប​អឺរ៉ុប​ក៏​ពិតមែន ប៉ុន្តែ​នាង​ក៏​មិន​រំលង​ប្រពៃណី​ខ្មែរ​ដែរ ដោយនៅ​ក្នុង​ពិធី​នេះ ក៏​មានការ​រៀបចំ​ជា​របៀប​ខ្មែរ​ខ្លះ​ផង​ដែរ ជា​ពិសេស​នោះ ការ​រៀបចំ​លាង​បាតជើង​ឪពុក​ម្តាយ​»​។

ស្រី​ស្អាត ដួង ម៉ា​និ​ច បន្ថែម​ថា «​សម្រាប់​ពិធី​មង្គលការ​របស់​នាង គឺ​នាង និង​អនាគត​ស្វាមី សម្រេចចិត្ត​មិន​ដាក់​ស្រា សម្រាប់​ទទួលភ្ញៀវ​ដែល​ចូលរួម​នោះ​ឡើយ ដោយសារ​នាង​គិត​ថា ការ​ទទួលទាន​ស្រា គឺ​បាប ហើយ​ណាមួយ​ចៀសវាង​ការ​នាំ​ឱ្យ​មាន​បញ្ហា​នានា​នៅ​តាម​ដងផ្លូវ ពេល​ធ្វើ​ដំណើរ​ផង​ដែរ​» ។

នាង​បន្ត​ថា «​នាង​នឹង​ជម្រាប​ប្រាប់​ភ្ញៀវ​ដែល​ចូលរួម​អំពី​រឿង​នេះ​ឱ្យ​ពួក​គាត់​បានដឹង​មុន និង​សុំ​ទោស​ពួក​គាត់​សម្រាប់​រឿង​នេះ​ផង​ដែរ​» ។

ដោយឡែក ពាក់ព័ន្ធ​ពី​ចំណង​ស្នេហ៍​រវាង​នាង និង​ស្វាមី ដែល​គេ​ស្គាល់ឈ្មោះ​ថា «​ពុ​ទ្ធី​ឆាត​» ឬ​ហ៊ា​ឆាត ជា​អ្នក​ផលិត​មា​ទិ​កា​តាម​យូ​ធូប​ដ៏​ល្បី​ម្នាក់​នោះ តារា​សម្តែង​នាង ដួង ម៉ា​និ​ច បាន​លើក​ឡើង​ថា «នាង​បាន​ស្គាល់ សិក្សា​ពី​គ្នា ហើយ​បាន​ចាប់ផ្តើម​ស្រឡាញ់​គ្នា​រយៈពេល​ជិត​កន្លះ​ឆ្នាំ មុន​ពេល​ដែល​ពួក​នាង​សម្រេច​ចិត្តនឹង​ដឹក​ដៃ​គ្នា​ចូល​រោងការ​» ។

នាង​បញ្ជាក់​ថា «​បុរស​ដែល​ជា​អនាគត​ស្វាមី​របស់​នាង គឺជា​មនុស្ស​ម្នាក់​ដែល​ល្អ​សម្រាប់​នាង ដែល​អាច​មើលថែ​នាង​បាន​នា​ពេល​អនាគត ក្នុង​ពេល​ដែល​នាង​ធ្លាប់​រស់នៅ​ម្នាក់ឯង និង​តស៊ូ​ប្រឹងប្រែង​តែ​ម្នាក់ឯង តាំងពី​អាយុ​១២​ឆ្នាំ​មក​ម្ល៉េះ ហើយ​គាត់​ក៏​ជា​មនុស្ស​ម្នាក់​ដែល​អាច​បំពេញ​គ្រប់​បែប​យ៉ាង​ទាំងអស់​សម្រាប់​នាង​» ។

យ៉ាងណា​ម៉ិ​ញ បើ​តាម​ស្រី​ស្អាត ដួង ម៉ា​និ​ច ថា «​ការ​សម្រេចចិត្ត​ចូល​រោងការ​នា​ពេល​នេះ គឺ​ដោយ​សារ​តែ​ពួក​នាង​បាន​យល់ចិត្ត​គ្នា​ច្រើន ហើយ​ទំនាក់ទំនង​ស្នេហា​របស់​នាង​ក៏​មិន​មាន​ជា​ការ​លាក់បាំង​អ្វី​នឹង​គ្នា​ឡើយ​»​។

ជា​ការ​កត់សម្គាល់ មួយ​រយៈ​ចុង​ក្រោយ​នេះ តារា​សម្តែង​នាង ដួង ម៉ា​និ​ច តែងតែ​បង្ហាញ​ភាព​ស្និទ្ធស្នាល និង​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​វ័យក្មេង​នៅ​លើ​បណ្តាញ​សង្គម ក្នុង​ពេល​ដែល​នាង​ក៏​តែងតែ​បើក​ចំហ​មិន​លាក់លៀម​ពី​ទំនាក់ទំនង​ស្នេហា​របស់​នាង​ឡើយ ។

កន្លង​មក តារា​រូប​នេះ ធ្លាប់​បាន​បង្ហោះ​សារ​យ៉ាង​ចាក់​ដោត​នៅ​លើ​បណ្តាញ​សង្គម​ទៅ​កាន់​គូស្នេហ៍​របស់​ខ្លួន​ថា «​ហ៊ា​ប្រាប់​ថា ហ៊ា ស្រលាញ់​អូន ចង់​ឃើញ​អូន មាន​ស្នាមញញឹម​ឱ្យ​បាន​ច្រើន ពីព្រោះ​អូន​ខំប្រឹង​ធ្វើ​ការងារ តាំងពី​អាយុ​១២​ឆ្នាំ រហូត​ដល់​ឥឡូវ​៣៣​ឆ្នាំ​ហើយ អូន​គួរតែ​មាន​សម្រាប់​ខ្លួនឯង មាន​ពេល​ថែរក្សា​សុខភាព​ឱ្យ​បាន​ច្រើន អូន​អត់​មានអី​ក្រៅពី​អរគុណ​ហ៊ា គ្រប់យ៉ាង​ដែល​ស្រលាញ់​អូន​ជា​អូន Lyderzz ហ៊ា​ឆាត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ