ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​! ស្ងាត់​ៗ សូ​ដា នី​តា ព្រ​មា​.​ន​ចាត់​​វិធានការ​ផ្លូវច្បាប់​លើ ព្រី​ម ម​ន្ថា រឿង​ជំពាក់​លុយ​មិន​សង

1 ឆ្នាំ មុន
  • ភ្នំពេញ

មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​បណ្តាញ​សង្គម បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​គេ​ឃើញ​តារាចម្រៀង និង​សម្តែង​អ្នក​នាង សូ​ដា នី​តា បាន​ប្រកាស​ជា​សាធារណៈ ដោយ​ធ្វើការ​ព្រ​មា​.​ន​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​តារា​សម្តែង​នាង

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​បណ្តាញ​សង្គម បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​គេ​ឃើញ​តារាចម្រៀង និង​សម្តែង​អ្នក​នាង សូ​ដា នី​តា បាន​ប្រកាស​ជា​សាធារណៈ ដោយ​ធ្វើការ​ព្រ​មា​.​ន​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​តារា​សម្តែង​នាង ព្រី​ម ម​ន្ថា ពាក់ព័ន្ធ​នឹង​រឿង​ជំពាក់​លុយ​មិន​សង ។

ការ​ចេញ​មក​ប្រកាស​ខាងលើ​ពី​តារាចម្រៀង និង​សម្តែង​អ្នក​នាង សូ​ដា នី​តា នា​ពេល​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​អ្នក​នាង​ហាក់​អស់​ការ​អត់ធ្មត់ ក្រោយ​ពី​នាង​បាន​ព្យាយាម​ទាក់ទង​អ្នក​នាង ព្រី​ម មន្ថា មិន​បាន ថែម​ទាំង​ប្លុក​ចោល​នូវ​ការ​ទាក់ទង​ជាមួយ​នាង​ផង​ដែរ ។

តារាចម្រៀង និង​សម្តែង​អ្នក​នាង សូ​ដា នី​តា បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម ដោយ​ភ្ជាប់​រូបភាព​របស់​អ្នក​នាង ព្រី​ម ម​ន្ថា ថា «​បងប្អូន​សម​ទេ​! ជំពាក់​លុយ​ហើយ នៅ​ធ្វើ​ចឹ​ង​ដាក់​ទៀត?​»​។

អ្នក​នាង​បញ្ជាក់​ថា «​ព្រី​ម ម​ន្ថា គឺជា​តារាចម្រៀង និង​សម្តែង លុយ​មិន​សង​រាប់​ឆ្នាំ ហើយ​ប្លុក​ខ្ញុំ​ទៀត ល្អ​តាស ចាំ​ជួប​គ្នា​នៅ​តុលាការ មិត្ត​៣០​ឆ្នាំ សុំ​សង​១​ខែ​100$ (​ព្រម​ហើយ​) លុយ​ប៉ុណ្ណឹង​សោះ​មិន​ស៊ូ​សង បែរជា​ប្លុក​ហ្វេ​ស​ប៊ុ​ក​ទៀត​»​។

ដោយឡែក បន្ទាប់​ពី​បញ្ចេញ​រឿង​អ្នក​នាង ព្រី​ម ម​ន្ថា ពាក់ព័ន្ធ​រឿងរ៉ាវ​ខាងលើ​នេះ អ្នក​នាង សូ​ដា នី​តា ក៏​បាន​លើក​ឡើង​បញ្ជាក់​ទៀត​ថា «​នៅ​មាន​អ្នកសិល្បៈ​មួយ​ចំនួន​ទៀត ក៏​នៅ​ជំពាក់​លុយ​នាង​មិន​ទាន់​ដោះស្រាយ​ដូច​គ្នា​»​។

យ៉ាងណា​ម៉ិ​ញ ជុំវិញ​បញ្ហា​ខាងលើ​នេះ គេ​នៅ​មិន​ទាន់​ឃើញ​តារា​សម្តែង​អ្នក​នាង ព្រី​ម ម​ន្ថា ចេញ​មុខ​បកស្រាយ​ណាមួយ​នៅឡើយ​ទេ ក្នុង​ពេល​ដែល​សំ​ណេ​រ​របស់​អ្នក​នាង សូ​ដា នី​តា បាន​បង្ហោះ​នេះ ក៏​ត្រូវ​បាន​គេ​ចែកចាយ​ពាសពេញ​បណ្តាញ​សង្គម​ទៅ​ហើយ ។

ជា​ការ​កត់សម្គាល់ នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ដែល​អ្នក​នាង សូ​ដា នី​តា បាន​បញ្ចេញ​ឈ្មោះ​កូនបំណុល​ដែល​ជំពាក់​លុយ​នាង​មិន​ទាន់​សង​ចំនួន​៧​នាក់ ដោយនៅ​ក្នុង​នោះ​គេ​ក៏​ឃើញ​មានឈ្មោះ​អ្នក​នាង ព្រី​ម ម​ន្ថា ផង​ដែរ ។ ដោយឡែក ពាក់ព័ន្ធ​រឿង​អ្នកសិល្បៈ​ជំពាក់​លុយ​នេះ​ដូច​គ្នា កន្លង​មក​អ្នក​នាង សូ​ដា នី​តា ក៏​បាន​ប្រកាស​ជា​សាធារណៈ​មិន​យក​បំណុល​ជិត​៥​ម៉ឺន​ដុល្លារ​ពី​តារា​សម្ដែង​អ្នក​នាង សឿ សុធា​រ៉ា ក្រោយ​ពី​ឃើញ​អ្នក​នាង សឿ សុធា​រ៉ា ជួប​ទុក្ខ​ធំ ខណៈ​អ្នក​ម្ដាយ​ជាទី​ស្រលាញ់​ទទួលមរណភាព កាលពី​អំឡុង​ឆ្នាំ​២០២២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ