រាជធានីភ្នំពេញ ៖ នៅទីបំផុត មង្គលការរបស់តារាចម្រៀងនាង សុវត្ថិឌី ធារីកា បានប្រារព្ធធ្វើឡើងជាផ្លូវការហើយ នៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែមករានេះ ក្រោមវត្តមានចូលរួមពីសាច់ញាតិ បងប្អូន និងអ្នកសិល្បៈផងដែរ ។
មុនពិធីមង្គលការបានមកដល់ ស្រីស្អាត សុវត្ថិឌី ធារីកា បានរំលឹកនឹកដល់អ្នកមានគុណរបស់ខ្លួនទាំងពីរនាក់ដែលបានចែកឋានទៅនោះ ឱ្យងាកក្រោយឱ្យពរជ័យដល់រូបនាង និងស្វាមី នៅក្នុងថ្ងៃដ៏ពិសេសមួយនេះ។
ជាមួយនឹងថតអំឡុងពេលភ្ជាប់ពាក្យ ដែលមានវត្តមានចាស់ទុំទាំងសងខាងបានចូលរួមស្រីស្អាត សុវត្ថិឌី ធារិកា បានភ្ជាប់ជាមួយសារបង្ហោះនៅលើបណ្តាញសង្គមថា «ជាពេលវេលាដែលប៉ាម៉ាក់ចង់បាន និងចង់ឃើញកូនទាំងពីរមានក្ដីសុខ ហើយប៉ាម៉ាក់ចូលចិត្តសប្បាយរីករាយ រាប់ញាតិណាស់»។
នាងបញ្ជាក់ថា «ក្ដីស្រលាញ់របស់ប៉ាម៉ាក់ គឺមិនប្រែប្រួល ថ្ងៃនេះជាថ្ងៃចូលរោងជ័យរបស់កូនៗ ហើយថ្ងៃស្អែក ក៏ជាពេលវេលាល្អសម្រាប់ក្រុមគ្រួសារយើងទាំងពីរ ។ សូមម៉ាក់ប៉ាកុំបារម្ភ ព្រោះម៉ាក់និងប៉ា គាត់អាណិតស្រលាញ់កូន និងប្អូនណាស់ អ៊ីចឹងសូមប៉ាម៉ាក់ងាកក្រោយឱ្យពរកូនៗ ជួបតែសុភមង្គល និងជួបតែមនុស្សល្អៗ I miss u» ។
មហាជន ជាពិសេសបណ្តាអ្នកគាំទ្ររបស់តារាចម្រៀងនាង សុវត្ថិឌី ធារីកា បានចូលរួមសម្តែងការអបអរសាទរចំពោះតារាចម្រៀងរូបនេះ ដែលមានភ័ព្វវាសនារកបានដៃគូរជីវិតដែលជាកូនប្រុសឧត្តមសេនីយ៍ជាន់ខ្ពស់មួយរូប។ ហើយមង្គលការរបស់នាង ដែលបានកើតឡើងនាពេលនេះ គឺក្រោយពេលរូបនាង និងស្វាមីបានស្វែងយល់ចិត្តគ្នាអស់រយៈពេលប្រមាណ៣ឆ្នាំ ។
គួរបញ្ជាក់ផងដែរថា ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ គឺសោ.កនា.ដក.ម្មមួយបានកើតឡើងចំពោះគ្រួសារតារាចម្រៀងស្រី សុវត្ថិឌី ធារីកា ដោយប៉ា និងម៉ាក់របស់នាងបានបា.ត់ប.ង់ជីវិ.តព្រមគ្នាក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខណៈពេលទៅកម្សាន្ដ និងបំពេញភារៈកិច្ចនៅខេត្ដព្រះវិហារ។
នៅក្នុងហេតុការណ៍ខាងលើនោះ គឺតារាចម្រៀង សុវត្ថិឌី ធារីកា បានជិះឡាន LEXUS រួមគ្នាទៅកម្សាន្ដ និងបំពេញភារៈកិច្ចសិល្បៈនៅខេត្ដព្រះវិហារ ជាប់ព្រំប្រទល់ប្រទេសឡាវ ក៏ជួបគ្រោះថ្នាក់ក្រឡាប់ឡានធ្លាក់ចូលទឹកប្រឡាយ។ ក្នុងឡាននោះ មានប៉ា-ម៉ាក់ ជីដូន ប្អូនប្រុស និងរូបកញ្ញាផ្ទាល់ ប៉ុន្ដែគ្រោះថ្នាក់នោះ បណ្ដាលឱ្យស្លា.ប់តែប៉ា និងម៉ាក់ដែលជិះនៅកៅអីខាងមុខ រីឯកញ្ញា និងជីដូន ព្រមទាំងប្អូនប្រុសបានរួចជីវិ.ត ប៉ុន្ដែគ្រប់គ្នាសុទ្ធតែរងរបួស៕
ចែករំលែកព័តមាននេះ