ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល ៣ថ្ងៃ ក្នុងឱកាសឆ្លងឆ្នាំសកល ទូទាំងប្រទេស ទទួលបានទេសចរជាង ៣លាននាក់

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នេះ បានផ្ដល់របាយការណ៍ស្ថិតិទេសចរណ៍ រយៈពេល ៣ថ្ងៃ នាឱកាសឆ្លងឆ្នាំសកល…

រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នេះ បានផ្ដល់របាយការណ៍ស្ថិតិទេសចរណ៍ រយៈពេល ៣ថ្ងៃ នាឱកាសឆ្លងឆ្នាំសកល ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដោយមានអ្នកទេសចរ សរុបចំនួន ៣,២៨៥,៨៦៨នាក់។

របាយការណ៍ បានលម្អិតទៀតថា ក្នុងចំណោមភ្ញៀវទេសចរជាង ៣លាននាក់នោះ រួមមាន៖ ភ្ញៀវទេសចរជាតិ ៣,២២៧,១៤៦នាក់ និងភ្ញៀវទេសចរបរទេស ៥៨,៧២២នាក់។

រាជធានី/ខេត្ត ដែលទទួលបានទេសចរច្រើនជាងគេ ទាំង ៥ រួមមាន៖
​ រាជធានីភ្នំពេញ៖ ៦១០,៣៥៦នាក់​ ព្រះសីហនុ៖ ៤៧២,៦៩៧នាក់
​ កំពត៖ ៤២៧,៤៩៥នាក់
​ សៀមរាប៖ ៣៧៧,២១៩នាក់
 និងបាត់ដំបង៖ ៣៤៦,៣៣៣នាក់៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ