ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជី​វិ​.​ត​តស៊ូ​​​​តារា​កំប្លែង​៣​ដួង ធ្លាប់​ជួប​រឿង​លំបាក​ និង​កម្សត់​ដូច​គ្នា តែ​ចុង​ក្រោយ​ជោគជ័យ​ដូច​គ្នា

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​កំប្លែង​៣​ដួង ដែល​មាន​ប្រវត្តិ​ជី​វិ​.​ត​តស៊ូ​ជាមួយ​សិល្បៈ​ដូច​គ្នា ដូច្នេះ​បងប្អូន​មហាជន​អាច​នឹង​ស្គាល់​ហើយ ដែល​ដូច​ជា ៖ ពូ​ណុ​យ កា​ចុ​ប និង​ស៊ូ​យ៉ា ឬ​ហៅ​យ៉ា​ៗ​នោះ​។ ប្រាកដ​ណាស់ តារា​កំប្លែង​ទាំង​៣​ដួង​នេះ បងប្អូន​មហាជន​អាច​នឹង​ស្គាល់​ច្រើន

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​៣​ដួង ដែល​មាន​ប្រវត្តិ​ជី​វិ​.​ត​តស៊ូ​ជាមួយ​សិល្បៈ​ដូច​គ្នា ដូច្នេះ​បងប្អូន​មហាជន​អាច​នឹង​ស្គាល់​ហើយ ដែល​ដូច​ជា ៖ ពូ​ណុ​យ កា​ចុ​ប និង​ស៊ូ​យ៉ា ឬ​ហៅ​យ៉ា​ៗ​នោះ​។ ប្រាកដ​ណាស់ តារា​កំប្លែង​ទាំង​៣​ដួង​នេះ បងប្អូន​មហាជន​អាច​នឹង​ស្គាល់​ច្រើន​តាម​រយៈ​ភាព​ល្បីល្បាញ​នៅ​ក្នុង​បណ្តាញ​សង្គម ប៉ុន្តែ​បងប្អូន​អាច​នឹង​ពុំ​ទាន់​បានដឹង​ទេ​ថា ទម្រាំ​ពួក​គាត់​មាន​ភាព​ល្បី​នេះ តើ​ពួក​គាត់​ធ្លាប់​ជួយ​រឿង​អ្វី? ។

ហើយ​ត្រូវ​រង​ការ​មាក់ងាយ​ច្រើន ដូច​ជា ៖ កា​ចុ​ប និង​យ៉ា​ៗ ធ្លាប់​រង​ការ​មាក់ងាយ​ចំពោះ​រូបរាង មុខមាត់ ចំណែក​ពូក​ណុ​យ ក៏​ធ្លាប់​ជំពាក់​បុល​គេ និង​ចង់​គិត​ខ្លី​ម្តង​ៗ តែ​សំណាង​នឹក​ដល់​រឿង​មួយ​នេះ​វិញ ទើប​លោក​មានការ​ប្តូរ​ចិត្តគំនិត ហើយ​ទទួល​បាន​ជោគជ័យ​មក​ដល់​បច្ចុប្បន្ន​។

ទី​១- តារា​កំប្លែង ពូ​ណុ​យ បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​មិន​ទាន់​ប្រឡូក​ក្នុង​សិល្បៈ​នោះ លោក​ធ្លាប់​ជា​អ្នក​រត់​ម៉ូតូឌុប និង​ធ្វើការ​អោយ​គេ​នៅ​កំពង់សោម​។ ដោយ​កាលនោះ លោក​លំបាក​ខ្លាំង សូ​ម្បី​តែ​លុយ​៥០០០​រៀល ក៏​លោក​រក​ពុំ​បាន​ផង​ក្នុង​មួយ​ថ្ងៃ ណាមួយ​ជំពាក់​បំណុល​គេ លោក​ក៏​មាន​បំណង​ចង់​គិត​ខ្លី​ដែរ​។ ហើយ​ពេល​នោះ លោក​បាន​ទិញ​ថ្នាំ​បម្រុង​នឹង​ស​ម្លា​.​ប់​ខ្លួន​ហើយ ប៉ុន្តែ​លោក​ចេះ​នឹកគិត​ដល់​ម្តាយ រហូត​ដល់​លះបង់​គំនិត​មិនល្អ​មួយ​នេះ​ចោល​ទៅ​។

តាម​ការ​បន្ត​ថ​របស់​ពូ​ណុ​យ បាន​ប្រាប់​បន្ត​ថា ពេល​នោះ​លោក​លំបាក​ខ្លាំង លោក​មិនដឹង​ថា តើ​ទៅ​ធ្វើ​អ្វី​ទេ​កាលនោះ? លោក​ក៏​ខ្ចី​ទូរស័ព្ទ​បងថ្លៃ មក​ថត Tik Tok ហើយ​ចេះ​តែ​លេង​ទៅ​ៗ បន្ទាប់​មក​ក៏​ទទួល​បាន​ភាព​ល្បីល្បាញ និង​មាន​គេ​ស្គាល់​ច្រើន​។ ពេល​នោះ មាន​អ្នកខ្លះ​ក៏​និយាយ​ថា «​លោក​ឆ្កួ​.​ត​ហើយ ដោយ​ការ​ជំពាក់​គេ ទៅ​លេង Tik Tok បែប​នេះ ឬ​បែប​នោះ ដូច​ជា​មនុស្ស​ឆ្កួ​.​ត​ជាដើម​»​។

តារា​កំប្លែង ពូ​ណុ​យ បន្ត​ថា «​លុះ​ក្រោយមក លោក​ក៏​មាន​ទូរស័ព្ទ​ហៅ​ទៅ​ថត រហូត​ដល់​លោក​មាន​គេ​ស្គាល់​ច្រើន និង​ទទួល​បាន​ឱកាស​ជា​ហូរហែ ក្នុង​ការ​ដោះបំណុល និង​ទទួល​បាន​ភាព​ល្បីល្បាញ​ត្រឹម​មួយ​ប៉ប្រិចភ្នែក​ប៉ុណ្ណោះ​»​។ នេះ​អាច​និយាយ​បាន​ថា ដូច​ជា​សុបិន​អាក្រក់​មួយ​ចំពោះ​តារា​កំប្លែង​ពូ​ណុ​យ​។

គួរ​បញ្ជាក់​ដែរ​ថា តារា​កំប្លែង​ពូ​ណុ​យ នា​ពេល​បច្ចុប្បន្ន​នេះ មិន​ត្រឹមតែ​ដោះបំណុល​គេ​អស់នោះ​ទេ លោក​ថែម​ទាំង​ជួយ​ដល់​ក្រុម​គ្រួសារ កូនក្មួយ​របស់​លោក​អោយ​បាន​រៀនសូត្រ និង​ការ​ទំនុកបម្រុង​ផ្សេង​ៗ​ទៀត​ផង ។

ទី​២- តារា​កំប្លែង​កា​ចុ​ប បងប្អូន​ក៏​អាច​នឹង​ស្គាល់​កា​ចុ​ប​ច្រើន ដោយ​ស្រី​ស្រស់​រូប​នេះ ក៏​ពើបប្រទះ​នូវ​ជី​វិ​.​ត​ដែល​លំបាក​ច្រើន​ដែរ ទម្រាំ​មាន​គេ​ស្គាល់​ច្រើន​នោះ​។ ស្រី​ស្រស់​កា​ចុ​ប ធ្លាប់​តូចចិត្ត​ជាមួយនឹង​រូបរាង​របស់​ខ្លួនឯង តែ​មិន​ដែល​បោះបង់​ខ្លួនឯង​នោះ​ឡើយ ទោះបីជា​ធ្លាប់​រង​ការ​មាក់ងាយ​ចំពោះ​រូបរាង​ក្តី តែ​អ្នក​កំប្លែង​ស្រី​រូប​នេះ តែងតែ​យក​អ្នក​ដែល​លំបាក​ជាង​ខ្លួន​មក​ប្រៀបធៀប​។

ហើយ​មាន​អ្នកខ្លះ​ធ្លាប់​ថា «​គាត់​ជា​ជន​មាន​ពិការ​ភាព​ទៀត​ផង​» ប៉ុន្តែ​គាត់​មិន​ដែល​បោះបង់​ខ្លួនឯង​ឡើយ ចុះ​ហេតុ​អ្វី​បានជា​ខ្លួន​ត្រូវ​ចុះចាញ់​នោះ?​។ ដូច្នេះ​ពេល​ខ្លះ ត្រូវ​លើកទឹកចិត្ត​ខ្លួន ប្រសើរ​ជាង​បំបាក់ទឹកចិត្ត​ខ្លួនឯង​។

ទី​៣- តារា​កំប្លែង ស៊ូ​យ៉ា ឬ​យ៉ា​យ៉ា ដែល​ជាតា​រា​កំប្លែង​ក្មេង​ជាងគេ​នៅ​ក្នុង​ក្រុម​ពូ​ណុ​យ ហើយ​តែងតែ​ធ្វើ​អោយ​ផ្ទៃរឿង​ផ្ទុះសំណើច តាម​រយៈ​រូបរាង ពាក្យ​សម្តី​របស់​ខ្លួន​នោះ​។ តែ​ផ្ទុយ​ទៅ​វិញ តារា​កំប្លែង​ស៊ូ​យ៉ា ក៏​ចេះ​តូចចិត្ត​នឹង​ខ្លួនឯង​ដែរ ដោយពេល​ដែល​គេ​បង្អាប់ តារា​កំប្លែង​រូប​នេះ តែងតែ​បង្ហូរទឹកភ្នែក តូចចិត្ត​នឹង​ខ្លួនឯង រក​ពាក្យ​អ្វី​មក​ថ្លែង​ពុំ​បាន​ឡើយ​។

តារា​កំប្លែង​នាយ ស៊ូ​យ៉ា ក៏​ធ្លាប់​បង្ហើប​ប្រាប់​សារព័ត៌មាន​កោះ​សនិ្ត​ភាព​ផង​ដែរ​ថា «​ខ្លួន​កាលពី​ពុំ​ទាន់​ចូល​សិល្បៈ​នោះ ខ្លួន​ជួប​ការ​លំបាក​ច្រើន រក​ព្រឹក​ខ្វះ​ល្ងាច​ជាដើម ដូច្នេះ​ហើយ​ទើប​ជា​បណ្តាល​ចិត្ត​តារា​កំប្លែង​ស៊ូ​យ៉ា ដើរ​លើ​វិ​ថី​លិ​ល្បៈ​ទាំង​វ័យក្មេង​តាម​ឪពុក​ដែល​គេ​ស្គាល់​ថា ជាតា​រា​កំប្លែង​នាយ​ប្រហិត​នោះ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា តារា​កំប្លែង​ទាំង​៣​ដួង​ខាងលើ​នេះ ធ្លាប់​មាន​ប្រវត្តិ​លំបាក​ដូច​គ្នា ជួប​ភាព​ទី​ទល់​ប្រហាក់ប្រហែល​គ្នា តែ​ចុង​ក្រោយ​បែរជា​មក​សម្តែង​ជាមួយ​គ្នា រហូត​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង និង​ទទួល​បានការ​ងារ​ជា​ហូរហែ ក៏​ដូច​ជា​បាន​ដោះស្រាយ​នូវ​បញ្ហា​ទាំងឡាយ​ដែល​ខ្លួន​ជួប​ប្រទះ​នោះ​ផង​ដែរ​។

អត្ថបទ​ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ