ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​! អ្នក​នាង គង់ បុប្ផា ទម្លាយ​រឿង​អតីត​ស្វាមី​ធ្វើ​បា​.​ប ក្រោយ​បាត់​មុខ​ជាង​១០​ឆ្នាំ (​វី​ដេ​អូ​)

4 ខែ មុន
  • ភ្នំពេញ

អតីត​តារា​សម្តែង និង​បង្ហាញ​ម៉ូត អ្នក​នាង គង់ បុប្ផា បាន​ចេញ​មុខ​ទម្លាយ​រឿងរ៉ាវ​ត្រូវ​អតីត​ស្វាមី​ធ្វើ​បា​.​ប​ជា​បន្តបន្ទាប់ ក្រោយ​ពី​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង និង​បង្ហាញ​ម៉ូត អ្នក​នាង គង់ បុប្ផា បាន​ចេញ​មុខ​ទម្លាយ​រឿងរ៉ាវ​ត្រូវ​អតីត​ស្វាមី​ធ្វើ​បា​.​ប​ជា​បន្តបន្ទាប់ ក្រោយ​ពី​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក ។

មហាជន ជា​ពិសេស​អ្នកលេង​បណ្តាញ​សង្គម បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​គេ​ឃើញ​អ្នក​នាង គង់ បុប្ផា ដែល​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​ជាង​១០​ឆ្នាំ បាន live វី​ដេ​អូ ហើយ​ទម្លាយ​រឿង​ស្ទើរតែ​គ្មាន​សល់​អំពី​រឿងរ៉ាវ​របស់​នាង​ត្រូវ​អតីត​ស្វាមី​ធ្វើ​បា​.​ប និង​មើល​ងា​.​យ ក្រោយ​ពេល​បាន​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ។

ការ​ចេញ​មុខ​មក​និយាយ​រឿងរ៉ាវ​អតីត​ស្វាមី​ពី​អ្នក​នាង គង់ បុប្ផា នា​ពេល​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​អតីត​ស្វាមី​របស់​នាង​ធ្វើការ​គំ​រា​.​ម​ដល់​អាយុ​ជី​វិ​.​ត​ម្តាយ​របស់​នាង ដែល​កំពុង​រស់នៅ​ស្រុក​ខ្មែរ ជុំវិញ​រឿង​ចង់បាន​ផ្ទះ​ដែល​នាង​កំពុង​រស់នៅ​នា​ពេល​បច្ចុប្បន្ន​នេះ ។

តាម​រយៈ​វី​ដេ​អូ​ខាងលើ អ្នក​នាង គង់ បុប្ផា បាន​អះអាង​ប្រាប់​ឱ្យ​ដឹង​ថា «​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​អ្នក​នាង​បាន​លាក់​ទុក និង​មិន​ដែល​ចង់​លើកយក​រឿងរ៉ាវ​បញ្ហា​គ្រួសារ​មក​និយាយ​ជា​សាធារណៈ​នោះ​ឡើយ ដោយសារ​តែ​នាង​សុំ​តែ​សុខ ដើម្បី​រកស៊ី​ចិញ្ចឹម​កូន ប៉ុន្តែ​ពេល​នេះ គាត់ (​អតីត​ស្វាមី​) បាន​ធ្វើ​ឲ្យ​នាង​ពិតជា​ទ្រាំ​លេង​បាន​ហើយ​»​។

អ្នក​នាង​បញ្ជាក់​ថា «​អតីត​ស្វាមី​របស់​នាង​ចង់បាន​ផ្ទះ​នេះ ហើយ​បាន​ទៅ​គំ​រា​.​ម​ម្តាយ​នាង​នៅ​ស្រុក​ខ្មែរ ទាំង​ដែល​គាត់​ចេញ​ទៅ​បាត់ ទុក​តែ​សម្បក​ផ្ទះ និង​លុយ​ធនាគារ​សម្រាប់​ឲ្យ​នាង​ជា​អ្នក​បង់​រាប់​ឆ្នាំ ក្នុង​ពេល​ដែល​នាង​កំពុង​តែ​មាន​បន្ទុក​ត្រូវ​ចិញ្ចឹម​កូន រហូត​ដល់​៤​នាក់​ផង​នោះ​» ។

នាង​បញ្ជាក់​បន្ត​ថា «​អ្នកឯង​យក​ខ្ញុំ​មក​រស់នៅ​អា​មេ​រិ​ក​នេះ អ្នកឯង​បាន​ធ្វើ​អ្វីខ្លះ​ដាក់​ខ្ញុំ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ អ្នក​ឯក​ដឹង​ហើយ ហើយ​មួយ​ថ្ងៃ​ៗ​អ្នកឯង​គិតតែ​រឿង​រក​ស្រី​មក​ដេក ដោយ​មិន​គិតគូរ​ពី​កូន​សូ​ម្បី​តែ​បន្តិច ហេតុ​អ្វី​អ្នកឯង​ដាច់​ចិត្ត​ធ្វើ​បែប​នេះ?​។ ដំបូង​អ្នកឯង​ប្រាប់​ថា ទុក​ផ្ទះ​នេះ ដើម្បី​ឲ្យ​កូន តែ​ឥឡូវនេះ​បែរជា​អ្នកឯង​ថា ប្តឹង​ចង់​យក​ផ្ទះ​នេះ​វិញ ចុះ​អ្នកឯង​មាន​គិត​ថា ខ្ញុំ​បាន​ចិញ្ចឹម​កូន​អ្នកឯង​ចំនួន​៣​នាក់​ទៅ​៤​នាក់​តែ​ម្នាក់ឯង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ ត្រឹម​ទ្រព្យសម្បត្តិ​ផ្ទះ​ប៉ុណ្ណឹង អ្នកឯង​ចង់បាន​វិញ ហើយ​ទៅ​គំ​រា​.​ម​ម្តាយ​ខ្ញុំ​នៅ​ស្រុក​ខ្មែរ​ទៀត​»​។

អ្នក​នាង គង់ បុប្ផា ក៏​បាន​ធ្វើការ​ព្រ​មា​.​ន​ធ្ងន់​ៗ​ទៅ​កាន់​អតីត​ស្វាមី​របស់​នាង​ដែរ​ថា «​ប្រសិនបើ​មានរឿង​អ្វី​កើតឡើង​ចំពោះ​ម្តាយ​របស់​នាង នោះ​នាង​នឹង​មិន​ខ្លាច​ប្តូរ​អាយុ​ជី​វិ​.​ត​សម្រាប់​ការ​តតាំង​នោះ​ឡើយ​។ ដោយសារ​រឿង​នេះ កើតឡើង​តែ​មនុស្ស​២​នាក់​តែ​ប៉ុណ្ណោះ ហើយ​បើ​ខ្លាំង​ចេញ​មុខ​មក​តតាំង​គ្នា​នៅ​ចំពោះ​មុខ លើ​ទឹកដី​សហរដ្ឋអាមេរិក​»​។

អ្នក​នាង​បញ្ជាក់​ថា «​ក្រោយ​មានរឿង​រ៉ាវ​លែងលះ​កើតឡើង អតីត​ស្វាមី​របស់​នាង​តែងតែ​ដើរ​និយាយ​ប្រាប់​គេ​ថា «​ចិញ្ចឹម​នាង ដូច​ជា​ចិញ្ចឹម​ក្រពើ ខំ​នាំ​មក​នៅ​អា​មេ​រិ​ក​» ទាំង​ដែល​នាង​មិន​ដែល​អង្វរ​ស្វាមី​ចង់​មក​នៅ​អា​មេ​រិ​ក​ម្តងណា​ឡើយ​។ ទោះ​រៀប​ការ​មាន​ស្វាមី​ជា​អាណិកជន​ក៏​ដោយ ក៏​នាង​មិន​ដែល​ចង់​មក​រស់នៅ​ប្រទេស​គេ​ជាង​ស្រុក​ខ្មែរ ចោល​ម៉ែឪ​នោះ​ដែរ​»​។

យ៉ាងណា​ម៉ិ​ញ បើ​តាម​អ្នក​នាង គង់ បុប្ផា បន្ត​ទៀត​ថា «​នេះ​ជា​លើក​ទី​១​ហើយ ដែល​អ្នក​នាង​សម្រេចចិត្ត​ចេញ​ជា​វី​ដេ​អូ​និយាយ​រឿងរ៉ាវ​ដែល​កើតឡើង​មក​លើ​រូប​នាង​ពី​សំណាក់​អតីត​ស្វាមី​ប្រាប់​មហាជន​នៅ​ក្នុងស្រុក​ខ្មែរ​ឲ្យ​បានដឹង​លឺ​»​។

នាង​បញ្ជាក់​ទៀត​ថា «​ភាព​អត់ទ្រាំ​ពិតជា​មាន​កំណត់ ដោយសារ​តែ​អតីត​ស្វាមី​របស់​នាង​តែងតែ​រក​វិធី​ណា ដើម្បី​ឲ្យ​នាង​ច្រឡោត រហូត​ចុង​ក្រោយ​នេះ ហ៊ាន​ទៅ​គំ​រា​.​ម​ម្តាយ​របស់​នាង​ទាំង​គាត់​មាន​ជំងឺ ដើម្បី​ចង់បាន​សម្បក​ផ្ទះ​មួយ​នេះ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា តារា​សម្តែង និង​ដើរ​ម៉ូត អ្នក​នាង គង់ សុ​ផា ហៅ​បុប្ផា បាន​រៀប​ការ​កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១២ ជាមួយ​បុរស​អាណិកជន​ខ្មែរ រស់នៅ​សហរដ្ឋអាមេរិក បន្ទាប់​ពី​ពួក​គេ​ទាំង​ពី​នាក់រ​បាន​រួមរស់​ជាមួយ​គ្នា មានកូន​ស្រី​ម្នាក់​អាយុ​៤​ឆ្នាំ ។ អ្នក​នាង​បាន​ស្គាល់​ស្វាមី​របស់​នាង​ឈ្មោះ លាង ខេ​ង​ហួរ នៅ​អំឡុង​ឆ្នាំ​២០០៥ តាម​រយៈ​ផលិតកម្ម​ខេមរៈ ដែល​ហៅ​នាង​ទៅ​ថត​កាយវិការ​ខារ៉ាអូខេ ហើយ​ម្ចាស់​ផលិតកម្ម​ត្រូវជា​ប្អូនប្រុស​របស់​លោក​។ ស្វាមី​របស់​នាង​មាន​អាយុ​ជាង​៥០​ឆ្នាំ គឺជា​បុរស​ពោះម៉ាយ មានកូន​២​នាក់ រស់នៅ​សហរដ្ឋអាមេរិក ផង​ដែរ​។

គួរ​បញ្ជាក់​ទៀត​ថា ចាប់តាំងពី​រៀប​ការ​ហើយ​មក​រស់នៅ​សហរដ្ឋអាមេរិក​ជាង​១០​ឆ្នាំ​មកនេះ អ្នក​នាង គង់ បុប្ផា ត្រូវ​បាន​គេ​ដឹង​ថា នាង​បាន​ប្រកប​របរ​លក់​អីវ៉ាន់​តាម​អន​ឡាញ ហើយ​ម្តងម្កាល​គេ​ក៏​ឃើញ​អ្នក​នាង​ចូលរួម​សម្តែង ច្រៀង រាំ នៅ​ពេល​មានកម្ម​វិធី​ផ្សេង​ៗ​របស់​បងប្អូន​ខ្មែរ​នៅ​អា​មេ​រិ​ក​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ