ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង អេ​ង វ៉ា​ណ​ង វិល​រក​ការ​សម្តែង​ជា​ថ្មី ក្រោយ​ព្យាបាល​ជំងឺមហារីក​ជា​ច្រើន​ខែ

4 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង​អ្នក​នាង អេ​ង វ៉ា​ណ​ង បាន​សម្រេច​វិល​រក​ការ​សម្តែង​ជា​ថ្មី​ឡើង​វិញ​ហើយ បន្ទាប់​ពី​អ្នក​នាង​បាន​តស៊ូ​នូវ​ការ​សម្រាក​ព្យាបាល​ជំងឺមហារីក​អស់​ជា​ច្រើន​ខែ​មកនេះ ខណៈ​ពេល​ការ​ព្យាបាល​ជំងឺ​របស់​នាង

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អ្នក​នាង អេ​ង វ៉ា​ណ​ង បាន​សម្រេច​វិល​រក​ការ​សម្តែង​ជា​ថ្មី​ឡើង​វិញ​ហើយ បន្ទាប់​ពី​អ្នក​នាង​បាន​តស៊ូ​នូវ​ការ​សម្រាក​ព្យាបាល​ជំងឺមហារីក​អស់​ជា​ច្រើន​ខែ​មកនេះ ខណៈ​ពេល​ការ​ព្យាបាល​ជំងឺ​របស់​នាង​ក៏​ត្រូវ​បាន​បញ្ចប់ ។

តារា​សម្តែង​ស្រី​រូប​នេះ បាន​ប្រកាស​ថា «​ចាប់ពី​ពេល​នេះ​តទៅ នាង​នឹង​ទទួលយក​ការ​ថត​ជា​ថ្មី​ឡើង​វិញ​ហើយ និង​ស្នើ​សុំ​មហាជន​ជួយ​គាំទ្រ និង​លើកទឹកចិត្ត​រូប​នាង ដើម្បី​តស៊ូ​ទៅ​មុខ​ទៀត ក្រោយ​ពេល​ដែល​នាង​ធ្លាប់​បា​.​ក់​ទឹកចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ដឹង​ថា ខ្លួន​មាន​ជំងឺមហារីក​នេះ​»​។

អ្នក​នាង អេ​ង វ៉ា​ណ​ង បាន​ប្រកាស​តាម​រយៈ​បណ្តាញ​សង្គម​ថា «​ថ្ងៃនេះ នាង​ខ្ញុំ​មក​ថត​រឿង​ភាគ​ថ្មី​ដែល​នឹង​ដាក់​បញ្ចាំង​នៅ PNN TV ឆាប់​ៗ​នេះ​។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ នាង​ខ្ញុំ​សូម​អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន លោកតា លោកយាយ មិត្តភក្តិ​ទាំងអស់ ដែល​បាន​លើកទឹកចិត្ត និង​បាន​ជួយ​នាង​ខ្ញុំ​កន្លង​មក ។ ហើយ​ឥឡូវនេះ ការ​ព្យាបាល​ក៏​បាន​បញ្ចប់​ដែរ ពេល​នេះ​ខ្ញុំ​ទទួល​ថត​បាន​ធម្មតា​វិញ​ហើយ សូម​ជួយ​គាំទ្រ និង​ផ្តល់​កម្លាំងចិត្ត​បន្ត​ទៀត ដើម្បី​អោយ​នាង​ខ្ញុំ​មាន​កម្លាំងចិត្ត​តស៊ូ​ទៅ​មុខ​ទៀត​»​។

ក្រោយ​ឃើញ​ការ​ប្រកាស​ខាងលើ​ពី​អ្នក​នាង អេ​ង វ៉ា​ណ​ង នា​ពេល​នេះ មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​បាន​សម្តែង​ការ​រីករាយ ក្នុង​ពេល​ដែល​គេ​បានលឺ​ដំណឹង​ពី​ស្ថានភាព​ជំងឺ​របស់​នាង​បាន​វិវដ្ដ​មក​រក​ភាពល្អ​ប្រសើរ និង​អាច​មានឱកាស​ចូលរួម​សម្តែង​ជា​ថ្មី​នា​ពេល​នេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តារា​សម្តែង​ក្នុង​រឿង​ភាគ​ទូរទស្សន៍ អ្នក​នាង អេ​ង វ៉ា​ណ​ង ប្រែក្លាយ​រូបរាង​កាយ​១៨០​ដឺ​ក្រេ ពោល​គឺ​មើល​លែង​ចង់​ស្គាល់ បន្ទាប់​ពី​នាង​បាន​ពើបប្រទះ​នូវ​ជំងឺមហារីក​ដំណាក់កាល​ទី​៣ បូក​រួម​ជំងឺ​បា​.​ក់​ទឹកចិត្ត ។ តារា​រូប​នេះ បាត់​មុខ​យូរ​ពី​វិ​ថី​សិល្បៈ ដោយសារ​តែ​នាង​ពួន​សម្ងំ​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​ជាមួយនឹង​ជំងឺ​ដ៏​កា​.​ច​សា​.​ហា​.​វ​មួយ​នេះ​អស់​រយៈពេល​យូរ​មក​ហើយ មុន​ពេល​ដែល​អ្នក​នាង​ដាច់​ចិត្ត​ទម្លាយ​អោយ​មហាជន ជា​ពិសេស​មិត្តភក្តិ​សិល្បៈ​បានដឹង​ជា​សាធារណៈ​អំពី​ស្ថានភាព​ជំងឺ និង​ការ​វិវដ្ដ​យ៉ាង​ឆាប់រហ័ស នៃ​ជំងឺមហារីក​មួយ​នេះ ។

អ្នក​នាង វ៉ា​ណ​ង បាន​លើក​ឡើង​ថា «​ដំបូង​ឡើយ អ្នក​នាង​មិន​បានដឹង​ទេ​ថា ខ្លួន​មាន​ជំងឺ​នេះ ទើបតែ​រយៈពេល​៥​ខែ​ចុង​ក្រោយ​នេះ ទើប​ដឹង ហើយ​ទម្រាំ​តែ​ដឹងខ្លួន គឺ​ជំងឺ​នេះ​វិវឌ្ឍន៍​ដល់​ដំណាក់កាល​ទី​៣​រួច​ទៅ​ហើយ​»​។

អ្នក​នាង​បញ្ជាក់​ថា «​ដំបូង អ្នក​នាង​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុ​ស្សី តែ​ការ​ព្យាបាល​នៅ​ក្នុងស្រុក​ហាក់​មិន​ទទួល​បាន​ផល ទើប​អ្នក​នាង​សម្រេចចិត្ត​ចេញ​ទៅ​ព្យាបាល​នៅ​ឯ​ប្រទេស​ថៃ ។ តែ​ពេល​ទៅ​ដល់ ក្រុម​វេជ្ជបណ្ឌិត​ប្រាប់​ថា សាច់​ដែល​ដុះ​ក្នុង​ខ្លួន​នាង គឺ​សាច់​កា​.​ច ហើយ​តម្រូវ​អោយធ្វើ​ការ​វះកាត់​ចេញ​ជា​បន្ទាន់ និង​បន្ត​ចាក់​សារធាតុ​គីមី​ចំនួន​១៦​ដង ដែល​ក្នុង​មួយ​ម្តង​ត្រូវ​ចំណាយ​អស់​ខ្ទង់​៨០០​ដុល្លារ​»​។

អ្នក​នាង​បាន​បន្ថែម​ថា «​ដោយសារ​តែ​ក្រុម​គ្រួសារ​គ្មាន​លទ្ធភាព​ក្នុង​ការ​ព្យាបាល ទើប​សម្រេចចិត្ត​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ហើយ​លេបថ្នាំ​បណ្តោះអាសន្ន​សិន​» ។ អ្នក​នាង វ៉ា​ណ​ង បាន​បន្ត​ទៀត​ថា «​ដំបូង អ្នក​នាង​មិន​ចង់​ទម្លាយ​អោយ​សាធារណជន​បានដឹង​ទេ ដោយសារ​តែ​នៅ​មាន​របស់របរ​លក់​យក​លុយ​មើលជំងឺ ហើយ​ណាមួយ​ខ្លាច​ពាក្យ​មហាជន​ដៀល​ថា «​តារា​ខ្មែរ​អោយ​តែ​ឈឺ គឺ​សុំ​ជំនួយ​» ទើប​ចេះ​តែ​សម្ងំ​ទៅ​។ តែ​សម្ងំ​ព្យាបាល​រយ​:​ពេល​៥​ខែ​មកនេះ អ្នក​នាង លក់​ទ្រព្យ​អស់ពី​ខ្លួន​ទៅ​ហើយ ហើយ​ស្ថានភាព​ជំងឺ​នៅ​តែ​មិន​ទាន់​ប្រសើរ​ទៀត ដោយ​ទាមទារ​ការ​ព្យាបាល​ម៉ត់ចត់​ថែម​ទៀត​»​។

អ្នក​នាង​បញ្ជាក់​ថា «​សភាព​ជំងឺ​របស់​អ្នក​នាង ត្រូវការ​ចាំបាច់​ប្រមាណ​២​ម៉ឺន​ដុល្លារ សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ចាក់​សារធាតុ​គីមី ដោយសារ​តែ​បែប​នេះ​ហើយ ទើប​អ្នក​នាង​ដាច់​ចិត្ត​ទម្លាយ​ការ​ពិត ហើយ​ស្នើ​សុំ​ជំនួយ​ពី​សប្បុរសជន ដើម្បី​បន្ត​ជី​វិ​.​ត​បាន​រស់នៅ​បីបាច់​ថែរក្សា​កូន​ចំនួន​៣​នាក់ និង​ម្តាយ​ចាស់​ម្នាក់​ទៀត​ផង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ