ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​កំពង់ចាម​ជា​ភ្ញៀវ​ដំបូង​គេ​ដែល​ដើរ​​​ឆ្លងកាត់«​ប្រដឹស​ប្ញ​ស្សី​កោះ​ប៉ែន»

11 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ប្រដឹស​កោះ​ប៉ែន​មក​ដល់​ពេល​នេះ ត្រូវ​បាន​ស្ថាបនា​ស្ទើរ​រួចរាល់​ទាំងស្រុង​ហើយ​។ ជាក់ស្ដែង នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៣ ឯកឧត្តម អ៊ុ​ន…

ខេត្តកំពង់ចាម ៖ ប្រដឹស​កោះ​ប៉ែន​មក​ដល់​ពេល​នេះ ត្រូវ​បាន​ស្ថាបនា​ស្ទើរ​រួចរាល់​ទាំងស្រុង​ហើយ​។ ជាក់ស្ដែង នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៣ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិ​បាល​ខេត្ត​កំពង់ចាម បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​មួយ​ក្រុម ចុះ​មក​ពិនិត្យ​មើល​ការ​ស្ថាបនា​ប្រដឹស​ឬ​ស្សី សម្រាប់​ឆ្លង​ពី​ត្រើយ​ក្រុង​កំពង់ចាម​ទៅ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ស្ថិត​ក្នុង​ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម​។ ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ថ្នាក់ដឹកនាំ​ខេត្ត​គឺជា​ភ្ញៀវ​គំរូ​ដំបូង​គេ​បាន​អញ្ជើញ​ដើរ​ឆ្លងកាត់​ប្រដឹស​ប្ញ​ស្សី ។

លោក​ស៊ា​ន សុ​គុណ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា តំបន់​រមណីយដ្ឋាន​កែ​ច្នៃ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​នេះ គឺ​មាន​វត្តមាន​តែ​ក្នុង​រដូវប្រាំង​ប៉ុណ្ណោះ ។ ពេល​រដូវវស្សា​ឈាន​ចូល​មក​ដល់ទី​នេះ ត្រូវ​បាន​ជន់​លិច​ដោយ​ទឹកទន្លេ ហើយ​ប្រដឹស​ប្ញ​ស្សី​ត្រូវ​បាន​ម្ចាស់​វិនិយោគ​ធ្វើការ​រុះរើ សម្រាប់​ទុក​ប្រើ ឬ​កែ​ច្នៃ​ទៅ​តាម​តម្រូវការ​ផ្សេង​ៗ​ទៀត ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ពេល​ដែល​ឯកឧត្តម​អភិបាលខេត្ត និង​ក្រុមការងារ​បាន​អញ្ជើញ​ដើរ​ឆ្លងកាត់​ប្រដឹស​ឫស្សី​នេះ ដែល​មាន​ចម្ងាយ​រហូត​ដល់​ជិត​១០០០​ម៉ែត្រ ដើម្បី​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ការ​រៀបចំ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ដែល​វិនិយោគ​ដោយ​លោក​ប៊ុ​ន ដា​រា សម្រាប់​ទទួលភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​កម្សាន្ត​លេង​ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​២០២៣ ឈាន​ចូល​២០២៤ ដែល​ពេលវេលា​កាន់តែ​រំកិល​ខិត​ជិត​មក​ដល់ គឺ​បាន​ត្រៀម​លក្ខណៈ​សម្បត្តិ​រួចរាល់​ហើយ​ដែរ ។

លោក ប៊ុ​ន ដា​រ៉ា ប្រធាន​គ្រប់គ្រង​រមណីយដ្ឋាន​ឆ្នេរ​កោះ​ប៉ែន​បាន​ឲ្យ​ដឹង​ថា ស្ពាន​ប្ញ​ស្សី​ដែល​កំពុង​សាងសង់​ឆ្លងកាត់​ទន្លេ ចាប់ពី​ត្រើយ​មុខ​វត្ត​ដីដុះ ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម មក​ដល់​រមណីយដ្ឋាន​ឆ្នេរ​កោះ​ប៉ែន មាន​ប្រវែង​១០០០ ម៉ែត្រ ទទឹង​២​ម៉ែត្រ ដែល​បច្ចុប្បន្ន​សាងសង់​បាន​ជាង​៩០% ហើយ ហើយ​ស្ពាន​ប្ញ​ស្សី​ឆ្នេរ​កោះ​ប៉ែន​នេះ អាច​នឹង​សាងសង់​រួច​១០០% ក្នុង​ពេល​ឆាប់​ៗ​នេះ ហើយ​បងប្អូន​ប្រជាពលរដ្ឋ​ភ្ញៀវ​ទេសចរ​ទាំងឡាយ អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​ដោយ​ថ្មើ​ជើង មក​កំសាន្ត​នៅ​ឆ្នេរ​កោះ​ប៉ែន​នេះ ចាប់ពី​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៣ ខាង​មុខ​នេះ ដឹង​បើក​ឱ្យ​ទទួល​ភ្ញៀវ​ដើរ​ឆ្លងកាត់​មក​កំសាន្ត​លេង​នៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ។

ចំណែក​លោ​កវែន នាង មេឃុំ​កោះមិត្ត​វិញ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ពេល​ដែល​បុណ្យ​ចូល​ឆ្នាំ​សកល​តាម​ការ​សង្កេត​ដោយ​ផ្ទាល់ គឺ​មាន​មនុស្ស​ម្នា​មក​ពី​ទី​ជិត​ទី​ឆ្ងាយ​មក​កំសាន្ត​លេង​នៅ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ស្ថិត​នៅ​ក្នុង​ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ជាមួយ​នោះ​នៅ​ម្ដុំ​គល់​ស្ពានបេតុង​កោះ​ប៉ែន​ស្ថិត​នៅ​ក្នុងភូមិ​កំពង់​ត្រុំ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីរ​ឆ្នេរ​ខ្សាច់​ក្បាលកោះ​ប៉ែន ក៏​មាន​ប្រជាពលរដ្ឋ​មក​លេង​កម្សាន្ត​ច្រើន​កុះករ ក្នុង​នោះ មាន​អ្នកខ្លះ​បាន​យក​តង់​មក​បោះ​ដេក ដើម្បី​ឆ្លង​ឆ្នាំ​ព្រមទាំង​បាញ់​កាំជ្រួចកំសាន្ត​លេង​ពេល​រាត្រី​។

ចំណែក​ប្រជា​ការពារ និង​កម្លាំង​សមត្ថកិច្ច ត្រូវ​បាន​ដាក់​ពង្រាយ​ទាំង​ពីរ​គោលដៅ ដើម្បី​ពង្រឹង​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ភាពល្អ​ប្រសើរ ។ សូម​បញ្ជាក់​ថា សម្រាប់​រថយន្ត​វិញ បើ​ចង់​មក​លេង​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ត្រូវ​បើក​ឆ្លងស្ពាន​បេតុង​កោះ​ប៉ែន​ចូល​មក​ឃុំ​កោះមិត្ត​កាត់​តាម​ផ្លូវ​បេតុង​ជា​ច្រើន​ខ្សែ​ទៅ​ដល់​ក្បាលកោះ​ប៉ែន និង​មាន​ផ្លូវ​ចុះ​ដល់​រម​ណីយ​ដ្ឋាន​កោះ​ប៉ែន​ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ