ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត វល្លិ​ក ចូលរួម​ប្រកួត Miss Grand Cambodia លើក​ដំបូង ក្រោយ​ប្រឡូក​សិល្បៈ​១០​ឆ្នាំ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​សាច់​.​សខ្ចី គឺ​កញ្ញា ផា​ន់ មីនា ហៅ វល្លិ​ក បាន​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង នៅ​ក្នុង​កម្មវិធី​ប្រកួត​ផ្នែក​សម្រស់ «Miss Grand Cambodia 2024» បន្ទាប់​ពី​នាង​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល​ប្រមាណ​ជា​១០​ឆ្នាំ​មក​ហើយ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​សាច់​.​សខ្ចី គឺ​កញ្ញា ផា​ន់ មីនា ហៅ វល្លិ​ក បាន​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង នៅ​ក្នុង​កម្មវិធី​ប្រកួត​ផ្នែក​សម្រស់ «Miss Grand Cambodia 2024» បន្ទាប់​ពី​នាង​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល​ប្រមាណ​ជា​១០​ឆ្នាំ​មក​ហើយ ។

តារា​រូប​នេះ កំពុង​ស្ថិត​នៅ​ក្នុង​វគ្គ​ជម្រុះ​ដំបូង នៅ​តំបន់​ភ្នំពេញ (Miss Grand Phnom Penh) ដែល​មាន​បេក្ខភាព មាន​ទេព​កោសល្យ និង​រូប​សម្រស់​ស្រស់​ស្អាត​ជា​ច្រើន​រូប​ផ្សេង​ទៀត​មក​ចូលរួម​ប្រកួតប្រជែង ជា​ពិសេស​នោះ ក៏​មាន​បេក្ខភាព​តារា​សម្តែង​ពហុ​ជំនាញ គឺ​ស្រី​ស្អាត នាង ព្រះ​កាយ​ច័ន្ទ ម្នាក់​ផង​ដែរ ។

បើ​តាម​ការ​ប្រកាស​ពី​ផេ​ក​ផ្លូវការ​របស់ Miss Grand Phnom Penh បាន​ឲ្យ​ដឹង​ថា បេក្ខភាព​ស្ថិត​ក្នុង​វគ្គ​ជំ​រុះ​ជុំ​ទី​មួយ Miss Grand Phnom Penh 2024 កញ្ញា «​ផា​ន់ មិ​នា​», អាយុ : ២៣​ឆ្នាំ​, សញ្ជាតិ : ខ្មែរ​, កម្ពស់ : 1.70m, ទំហំ​ទាំង​៣ (24 34 34), ការ​សិក្សា : បញ្ចប់​ថ្នាក់​សិក្សា​ទុតិយភូមិ​, កំរិត​ភាសា : ខ្មែរ អង់គ្លេស​, ការងារ​បន្ថែម : តារា​សម្តែង ។

ក្រោយ​ការ​បង្ហាញ​បេក្ខភាព​ប្រកួត​ក្នុង​កម្មវិធី Miss Grand Cambodia 2024 ជា​ផ្លូវការ​នោះ តារា​សម្តែង​ក្នុង​រឿង «​ប្រុស​លក់ខ្លួន​» រូប​នេះ បាន​បញ្ចេញ​សារ​ថា «​នាង​ខ្ញុំ​ឈ្មោះ ផា​ន់ មិ​នា ហៅ​ក្រៅ (​វល្លិ​ក​) ជា​បេក្ខភាព​មួយ​រូប នឹង​ត្រូវ​ចូល​ប្រកួត​ក្នុង​កម្មវិធី Miss Grand Phnom Penh សូម​បងប្អូន​គាំទ្រ​រូប​នាង​ខ្ញុំ​ផង​ណា​ចា៎ អរគុណ​បងប្អូន​ទាំងអស់​គ្នា »​។

យ៉ាងណា​ម៉ិ​ញ សម្រាប់​ការ​ចូលរួម​ការ​ប្រកួត​ខាងលើ​ពី​កញ្ញា វល្លិ​ក នា​ពេល​នេះ គេ​ក៏​បានឃើញ​មាន​មហាជន មិត្តភក្តិ​សិល្បៈ ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​ជា​ច្រើន​បាន​សម្តែង​ការ​អបអរសាទរ និង​គាំទ្រ​សម្រាប់​រូប​នាង​ឲ្យ​សម្រេច​បាន​ជោគជ័យ​នៅ​ក្នុង​ប្រកួត​នេះ​ផង​ដែរ ។

ជា​ការ​កត់សម្គាល់ ការ​ប្រឡូក​ក្នុង​អាជីព​សម្ដែង និង​ដើរ​ម៉ូ​ដ​ប្រមាណ​១០​ឆ្នាំ កញ្ញា ផា​ន់ មីនា ហៅ​វល្លិ​ក កាន់តែ​មាន​ភាព​លេចធ្លោ​ក្នុង​វិស័យ​សិល្បៈ ដោយ​នាង​តែងតែ​បង្ហាញ​វត្តមាន​សម្តែង​ក្នុង​ខ្សែភាពយន្ត MV និង​ស្ព​ត​ពាណិជ​កម្ម​នានា​ជា​បន្តបន្ទាប់ ។

ចំពោះ​បញ្ហា​ស្នេហា​វិញ​កន្លង​មក តារា​ស្រី​រូប​នេះ​ធ្លាប់​បាន​បញ្ជាក់​ដោយ​មិន​លាក់លៀម​ថា «​នាង​កំពុង​តែ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ម្នាក់ តែ​នាង​មិន​ទាន់​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​បុរស​រូប​នោះ​នៅឡើយ​ទេ ប៉ុន្តែ​ពួក​នាង​បាន​យល់ចិត្ត ទុកចិត្ត​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ បើ​គិត​មក​ទល់​ពេល​នេះ គឺ​ចំណង​ស្នេហ៍​របស់​នាង​បាន​ជាង​៥​ឆ្នាំ​ហើយ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ ស្រី​ស្អាត វល្លិ មាន​បងប្អូន​ប្រុស​ស្រី​ចំនួន​៤​នាក់ ដោយ វល្លិ​ក គឺជា​កូនស្រី​ពៅ រីឯ​បង​ៗ​ទាំង​៣​នាក់​របស់​នាង បាន​រៀប​ការ​រស់នៅ​បែក​ផ្ទះ​អស់ហើយ​។ ចំណែក​ស្រី​ស្អាត វល្លិ​ក និង​ម្ដាយ កំពុង​តែ​រស់នៅ​ជុំ​គ្នា ចំពោះ​ថ្លៃ​ជីវភាព និង​ថ្លៃ​មើលថែ​ជំងឺ​ប្រចាំ​កាយ​របស់​ម្ដាយ​ដែល​មាន​វ័យ​៥៣​ឆ្នាំ គឺ​កញ្ញា វល្លិ​ក ជា​អ្នក​ទទួល​បន្ទុក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ