ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ! អ្នក​នាង គង់ សុ​ជាតិ ប្រកាស​ដំណឹង​ល្អ​រឿង​អ្នក​នាង យុគ ចិន្តា ជិត​ចូល​រោងការ

1 ឆ្នាំ មុន
  • ភ្នំពេញ

មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ក្នុង​ពេល​ដែល​ស្ងាត់​ៗ ស្រាប់តែ​អ្នក​នាង គង់ សុ​ជាតិ បាន​ប្រកាស​ជា​សាធារណៈ​រឿង​អ្នក​នាង យុគ ចិន្តា

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ក្នុង​ពេល​ដែល​ស្ងាត់​ៗ ស្រាប់តែ​អ្នក​នាង គង់ សុ​ជាតិ បាន​ប្រកាស​ជា​សាធារណៈ​រឿង​អ្នក​នាង យុគ ចិន្តា ជិត​ចោល​រោងការ​ហើយ ខណៈ​ពេល​ដែល​អ្នក​នាង គឺ​ធ្វើ​ជា​កំដរ​។

នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ពិធី​ការិនី អ្នក​នាង គង់ សុ​ជាតិ បាន​បង្ហោះ​សារ​ដោយ​អម​ជាមួយនឹង​រូបភាព​ជាមួយនឹង​អ្នក​នាង យុគ្គ ចិន្តា ថា «yeah congratulations my friend យុគ ចិន្តា ជិត​ការ​ហើយ គង់ សុ​ជាតិ ធ្វើ​ជា​អ្នក​កំដរ​»​។

តាម​រយៈ​សារ​ដែល​អ្នក​នាង គង់ សុ​ជាតិ បាន​បង្ហោះ​ខាងលើ​នេះ ធ្វើ​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​បាន​ចូលរួម​សម្តែង​ការ​អបអរសាទរ ប្រសិនបើ​ដំណឹង​គឺជា​ការ​ពិតមែន​នោះ ។

យ៉ាងណា បើ​ទោះបីជា​អ្នក​នាង គង់ សុ​ជាតិ បាន​ប្រកាស​ដំណឹង​ល្អ​ខាងលើ​នេះ​ក៏​ដោយ ប៉ុន្តែ​ពិធី​ការិនី​រូប​នេះ នៅ​មិន​ទាន់​អាច​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ​ថា អ្នក​នាង យុគ្គ ចិន្តា នឹង​ចូល​រោងការ​នៅ​ពេល​ណា​ច្បាស់លាស់​នៅឡើយ​ទេ ដោយ​អ្នក​នាង​គ្រាន់​បញ្ជាក់​ខ្លី​ថា មង្គលការ​របស់​អ្នក​នាង យុគ ចិន្តា អាច​នឹង​កើត​មាន​មែន ។

ជា​ការ​កត់សម្គាល់ ដំណឹង​ចូល​រោងការ​របស់​ពិធី​ការិនី​ចាស់វស្សា​អ្នក​នាង យុគ ចិន្តា នា​ពេល​នេះ មិនមែន​ជា​លើក​ទី​១​ទេ ពោល​គឺ​កន្លង​មក​អ្នក​នាង ក៏​ធ្លាប់​បង្ហើប​ពី​គម្រោង​ចូល​រោងការ​ជាមួយ​បុរស​វ័យ​ចំណាស់ ដែល​ជា​អ្នកជំនួញ​ម្នាក់ កាលពី​ពេល​កន្លង​មក​ដែរ​។

អ្នក​នាង យុគ ចិន្តា ធ្លាប់​បាន​អះអាង​ថា «​អ្នក​នាង​គ្រោង​នឹង​ចូល​រោងការ​ជា​ផ្លូវការ​នៅ​បំណាច់​ឆ្នាំ​២០២២ ប៉ុន្តែ​គម្រោង​នេះ ត្រូវ​បាន​លុប​ចោល​វិញ ដោយសារ​អំឡុង​ពេល​នោះ កម្ពុជា​នៅ​បន្ត​ពើបប្រទះ​នូវ​ជំងឺឆ្លង​កូ​វី​ដ​១៩»​។

អ្នក​នាង​បញ្ជាក់​ថា «​អ្នក​មិន​ចង់​រៀប​មង្គលការ ទាំង​ការ​ហៅភ្ញៀវ​ចុះ​ៗ​នោះ​ឡើយ ពោល​គឺ​អ្នក​នាង​ចង់​រៀបចំ​ពិធី​នេះ​អោយ​បាន​ពេញដៃ ដោយ​អ្នក​នាង​នឹង​អញ្ជើញ​មិត្ត​ភ​ត្តិ​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​ទាំងអស់​អោយ​ចូលរួម​ថ្ងៃ​មង្គល​របស់​នាង​»​។ អ្នក​នាង យុគ ចិន្តា ក៏​បាន​បន្ថែម​ថា «​អ្នក​នាង​នឹង​សម្រេច​រៀប​ការ​មាន​ស្វាមី​ពេញ​មុខ ក្នុង​ពេល​ដែល​កូនស្រី​តែ​មួយ​របស់​អ្នក​នាង​ចម្រើន​វ័យ​គ្រប់​អាយុ​១៨​ឆ្នាំ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​នាង យុគ ចិ​ត្តា បាន​ចូល​ប្រឡូក​ក្នុង​អាជីព​ជា​ពិធី​ការិនី​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ អ្នក​នាង​ក៏​មានឈ្មោះ​ល្បីល្បាញ​ផង​ដែរ នៅ​ក្នុង​អាជីព​មួយ​នេះ​ដែរ​។ ការ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ អ្នក​នាង យុគ ចិន្តា មិន​ធ្លាប់​មាន​ដំណឹង​រឿង​រៀប​ការ​មាន​ស្វាមី​ជាមួយ​បុរស​ណា​ម្នាក់​ឡើយ រហូត​មក​ទល់​នា​ពេល​នេះ ខណៈ​ពេល​ដែល​ពិធី​ការិនី និង​មិត្តភក្តិ​អ្នកសិល្បៈ​ជំនាន់​អ្នក​នាង ម្នាក់​ៗ​សុទ្ធតែ​មានគ្រួសារ​អស់​ទៅ​ហើយ​ក្តី​។

យ៉ាងណា​ម៉ិ​ញ បើ​ទោះបីជា​មិន​មាន​លេចលឺ​ពី​ដំណឹង​ចូល​រោងការ​ក៏​ដោយ ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​នាង​ក៏​ស្រាប់តែ​បង្ហាញមុខ​កូនស្រី​យ៉ាង​ស្រស់​ស្អាត​ម្នាក់​យ៉ាង​បើកចំហរ ដោយ​មិន​លាក់លៀម​ទៀត​ឡើយ ក្នុង​ពេល​ដែល​អ្នក​នាង​ក៏​កំពុង​បណ្តុះបណ្តាល​កូនស្រី​តែ​មួយ​របស់​នាង​អោយ​ចេះ​រកស៊ី​នៅ​ក្នុង​មុខ​ជំនួញ​ដែល​អ្នក​នាង​មាននៅ​ក្នុង​ដៃ​ផង​ដែរ ។

ទោះបីជា​យ៉ាងណា ប្រសិនបើ​ដំណឹង​ចូល​រោងការ​របស់​អ្នក​នាង យុគ ចិន្តា នា​ពេល​នេះ​ក្លាយជា​ការ​ពិតមែន​នោះ មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​ពិតជា​សប្បាយ​រីករាយ និង​អបអរសាទរ​ចំពោះ​រូប​នាង​ដែល​អាច​ស្វែងរក​ដៃគូរ​ជី​វិ​.​ត និង​រៀប​ការ​ពេញ​មុខ ព្រោះ​បច្ចុប្បន្ន អ្នក​នាង​ក៏​មាន​អាយុ​រៀង​ជ្រេ​ទៅ​ហើយ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ