ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក អុល សំអាង ដាក់​១​ឃ្លា​យ៉ាង​ចាក់​ដោត ក្រោយ​តារា​ល្បី​ៗ​ពុំ​សូវ​ជួយ​ផ្សព្វផ្សាយ​ល្ខោន​បាក់​សាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

បងប្អូន​អាច​នឹង​ស្គាល់​ល្ខោនបាសាក់ លោក អុល សំអាង ហើយ ដោយ​កាលពី​កន្លង​ទៅ វង់​ល្ខោន​របស់​លោក​ពិតជា​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​សំណាក់​មហាជន ពោល​គឺ​កាលពី​ពេល​ថ្មី​ៗ លោក​បាន​ទម្លាយ​សារ​មួយ​យ៉ាង​ចាក់​ដោត​ថា

រាជធានី​ភ្នំពេញ ៖ បងប្អូន​អាច​នឹង​ស្គាល់​ល្ខោនបាសាក់ លោក អុល សំអាង ហើយ ដោយ​កាលពី​កន្លង​ទៅ វង់​ល្ខោន​របស់​លោក​ពិតជា​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​សំណាក់​មហាជន ពោល​គឺ​កាលពី​ពេល​ថ្មី​ៗ លោក​បាន​ទម្លាយ​សារ​មួយ​យ៉ាង​ចាក់​ដោត​ថា «​ភាគតិច​ណាស់ តារាចម្រៀង​សម័យ ដែល​ល្បី​ៗ​ជួយ​បង្ហោះ ចែករំលែក​ផ្សព្វផ្សាយ​ពី​សិល្បៈ​ល្ខោនបាសាក់​ខ្មែរ នៅ​ក្នុង​បណ្តាញ​សង្គម មិនដឹង​យ៉ាងម៉េច​»​។

តាម​រយៈ​សារ​មួយ​នេះ​ផង​ដែរ អាច​ថា​ជា​សារ​មួយ​នូវ​កាល​ដាស់តឿន មហាជន យុវជន សិល្បករ សិល្ប​ការិនី គ្រប់​រូប​ទូ​ទាំង​ប្រទេស​អោយ​ជួយ​ធ្វើ​លើក​តម្លើង ជួយ​ផ្សព្វផ្សាយ លើក​ស្ទួយ​ល្ខោន​បាក់​សាក់​នេះ​អោយ​បាន​ផុសផុល​ផង​ដែរ​។

ប្រាកដ​ណាស់ ល្ខោនបាសាក់​នា​ពេល​បច្ចុប្បន្ន នៅ​ជនបទ​មានការ​គាំទ្រ​ច្រើន ប៉ុន្តែ​នៅ​ទីក្រុង​វិញ​ដូច​ជា​ពុំ​សូវ​មានការ​គាំទ្រ​នោះ​ឡើយ ដោយ​ភាគច្រើន​គេ​និយាយ​តែ​ទស្សនា​អ្វី​ដែល​ជា​វប្បធម៌​បទេស ដូច្នេះ​លោក អុល សំអាង ចេះ​តែ​ក្រើនរំលឹក ដោយ​ពុំ​ចង់អោយ​សិល្បៈ​នៃ​ទម្រង់​ល្ខោនបាសាក់​មានការ​បាត់បង់ ហើយ​អាច​គង់​វង់​រាប់រយ​ពាន់​ឆ្នាំ​តទៅ​មុខ​ទៀត​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក អុល សំអាង ដែល​ជា​ប្រធាន​ក្រុម​ល្ខោនបាសាក់​មហាជន អុល សំអាង វង់​ទី​១ រាជធានី​ភ្នំពេញ បាន​ប្រាប់​អោយ​ដឹង​ថា «​មូលហេតុ​ដែល​លោក​បាន​បង្ហោះ​សារ​ដូច្នេះ ដោយសារ​លោក​ចង់អោយ​សិល្បករ សិល្ប​ការិនី យុវជន យុវនារី និង​មហាជន​គ្រប់​ស្រទាប់សង្គម ជួយ​ផ្សាយ​សិល្បៈ​ល្ខោនបាសាក់ ជា​ជាង​វប្បធម៌​បរទេស ដែល​ធ្វើ​អោយ​សិល្បៈ​មានការ​ធ្លាក់​ចុះ​»​។

លោក អុល សំអាង ដែល​មាន​អាយុ​៤៣​ឆ្នាំ និង​បាន​សម្តែង​ជា​តួរ​អង្គ​ល្ខោនបាសាក់​តាំងពី​អាយុ​២២​ឆ្នាំ​រូប​នោះ បាន​បន្ត​ថា «​ពិតជា​មាន​តម្លៃ​ណាស់ ដោយ​ល្ខោនបាសាក់​ខ្មែរ​ជា​អត្តសញ្ញាណ​ជាតិខ្មែរ ដោយ​ល្ខោនបាសាក់ បាន​បម្រើ​អារម្មណ៍​ពុក​ម៉ែ​បងប្អូន តា​យាយ​ជា​ច្រើន កន្លង​មក​ហើយ​ដែល​បុព្វេ​បុរស​ខ្មែរ​បាន​បន្សល់​ទុក​អោយ​។ ហើយ​ល្ខោនបាសាក់​នេះ​ទៀត​សោត​អាច​ថា កេរ្តិ៍​មរតក​ដ៏​មាន​តម្លៃ​ដែល​ពុំ​អាច​កាត់ថ្លៃ​បាន​នោះ​ឡើយ​ចំពោះ​ជាតិខ្មែរ​»​។

បន្ថែម​ពី​នេះ លោក​បន្ត​ថា «​មិនមែន​ជួយ​ផ្សព្វផ្សាយ​ចំពោះតែ​ល្ខោនបាសាក់​មួយ​មុខ​នោះ​ទេ ក៏​ជួយ​ផ្សព្វផ្សាយ​នៅ​អ្វី​ផ្សេង​ៗ​ទៀត ដែល​ជា​របស់​ខ្មែរ ដូច​ជា ៖ ចាប៉ី​ដង​វែង យីកេ អា​យ៉ៃ និង​អ្វី​ផ្សេង​ទៀត​ដែល​ជា​របស់​ខ្មែរ​អោយ​បាន​ផុសផុល​ក្នុង​បណ្តាញ​ង​សង្គម​នា​ពេល​បច្ចុប្បន្ន​»​។

លោក អុល សំអាង បាន​ធ្លាប់​សម្តែង​តួរ​ឯក​ជា​ច្រើន​ឆ្នាំ​មកនេះ លោក​បាន​បន្ត​ថា «​កន្លង​មក លោក​ធ្លាប់​ទស្សនា​តាម​បណ្តាញ​សង្គម​ផង​ដែរ ពី​ល្ខោនបាសាក់​មួយ​ចំនួន ដោយ​ការ​សម្តែង​ខុស​ពី​ទម្រង់​ដើម ការ​និយាយ​មិន​សមគួរ ប្រើ​ពាក្យ​ពេល​ខ្លី​លើសលួស ដូច្នេះ​លោក​ទិតៀន​ក្នុង​ន័យ​ស្ថាបនា មិន​ចង់អោយ​មាន​ពាកយ​ចម្អេសចម្អាស់ ដែល​នាំ​អោយ​តម្លៃ​នៃ​ល្ខោនបាសាក់​ខ្មែរ​មិនល្អ​ផង​ដែរ​»​។

ជា​ចុង​ក្រោយ លោក​ពិតជា​អរគុណ​ខ្លាំង​ណាស់ ចំពោះ​ការ​គាំទ្រ​សិល្បៈ​ល្ខោនបាសាក់​ខ្មែរ ដោយ​លោក​នឹង​ខិតខំ​សម្រិតសម្រាំង​អោយ​កាន់​ល្អ​ប្រសើរ និង​រួម​ជា​គ្នា​ជា​ធ្លុង​មួយ ជួយ​លើកតម្កើង​អោយ​តម្លៃ​នៃ​ល្ខោនបាសាក់​ខ្មែរ កាន់តែ​ល្បី​សុះសាយ​ខ្ទរខ្ទារ​រាប់រយ​ពាន់​ឆ្នាំទៅ​មុខ​៕ ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ