ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេនជេលីណា ជូលី ថាចង់ចាកចេញពីហូលីវូដ ហើយមករស់នៅកម្ពុជាវិញ

1 ឆ្នាំ មុន

Angelina Jolie គឺជាតារាសម្តែងហូលីវូដមួយដួងដែលទទួលបានការកោតសរសើរ និងគោរពស្រលាញ់បំផុតនៅក្នុងហូលីវូដ។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសន៍ដ៏ច្បាស់លាស់មួយជាមួយ កាសែត The Wall Street…

Angelina Jolie គឺជាតារាសម្តែងហូលីវូដមួយដួងដែលទទួលបានការកោតសរសើរ និងគោរពស្រលាញ់បំផុតនៅក្នុងហូលីវូដ។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសន៍ដ៏ច្បាស់លាស់មួយជាមួយ កាសែត The Wall Street Journal តារាស្រីរូបនេះបានចែករំលែកពីអារម្មណ៍របស់នាងអំពីឧស្សាហកម្មកម្សាន្ត ស្ថានភាពបែកបាក់របស់ហូលីវូដ និងលើកឡើងថានាងបើឱ្យនាងជ្រើសនៅពេលនេះ នាងមិនជ្រើសអាជីពជាតារាសម្តែងឡើយ។

តារាសម្ដែង Angelina Jolie បានបង្ហាញពីបំណងចង់ចាកចេញពីហូលីវូដ ហើយផ្លាស់មករស់នៅប្រទេសកម្ពុជា។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយកាសែត Wall Street Journal តារាសម្ដែងស្រីវ័យ ៤៨ឆ្នាំ Angelina Jolie បានលាតត្រដាងពីគម្រោងចង់ចាកចេញពីហូលីវូដ ហើយមករស់នៅផ្ទះរបស់នាងក្នុងប្រទេសកម្ពុជា។

ធំឡើងនៅហូលីវូដជាមួយនឹងឪពុកម្តាយតារាសម្តែងរបស់Angelina Jolie បានលើកឡើងថា ក្នុងចំណោមកន្លែងទាំងអស់នៅលើពិភពលោក ហូលីវូដជាកន្លែងដែលមិនមានផាសុកភាព ហើយនាងនឹង​ប្តូរទីលំ​នៅ​ពេល​មួយដែលនាងអាចធ្វើទៅបាន។

Angelina Jolie បាននិយាយដោយត្រង់ៗអំពីការចង់ចាកចេញពីទីក្រុងឡូសអេនជឺលេស ហើយផ្លាស់ប្តូរទីលំនៅមកប្រទេសកម្ពុជា ដោយនាង​ថា ដោយនិយាយថា បន្ទាប់ពីបានលែងលះគ្នាជាមួយនឹងអតីតស្វាមីកាលពីឆ្នាំ ២០១៦ ចាប់តាំងពីពេលនោះមក នាងរិតត្បិតក្នុងការរស់នៅ និងពុំសូវមានសេរីភាពក្នុងការធ្វើដំណើរ។ ខណៈពេលដែលអាជីពសម្តែងក៏នាងបានកាត់បន្ថយផងដែរ ដោយនាងសម្ដែងភាពយន្តចំនួន ៥ប៉ុណ្ណោះក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះចាប់តាំងពីការលែងលះរបស់នាង ដូចដែលបានរាយការណ៍ដោយ Daily Mail ។

កើត និងធំធាត់នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា Jolie គឺជាកូនស្រីរបស់តារាសម្តែង Jon Voight និង Marcheline Bertrand ហើយបានធ្វើឱ្យនាងមានឈ្មោះយ៉ាងឆាប់រហ័សបន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តជាច្រើន ហើយបានឈ្នះពានរង្វាន់ Academy ផងដែរ។

សូមរំលឹកថាដោយសារតែអំឡុងពេលថតរឿង Lara Croft: Tomb Raider នៅប្រទេសកម្ពុជា កា​ល​ពី​ឆ្នាំ​២០០០១ លោកស្រីចាប់ចិត្តស្រលាញ់ ចូលចិត្ត និងស្វែងយល់ពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ហើយ​ក្រោយមក​ក៏​បាន​យក​Maddox ធ្វើជាកូនចិញ្ចឹម នៅឆ្នាំ២០០២ ក្រោយពីបានទៅលេងមណ្ឌលកុមារកំព្រា។

ហើយនៅឆ្នាំ២០០៤ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី​ បានប្រទានសញ្ជាតិដល់លោកស្រីឲ្យក្លាយជាប្រជាជនកម្ពុជាមួយរូប។

ឆ្នាំជាបន្តបន្ទាប់ លោកស្រី Angelina Jolie បានបន្តមកលេងកម្ពុជា ជាពិសេសក៏​បានបន្សល់ស្នាដៃ ផលិតរឿង “First They Killed My Father” ដឹកនាំរឿងដោយលោកស្រីហើយដែលសាច់រឿងបានឆ្លុះបង្ហាញពីទិដ្ឋភាពខ្លះៗនៃសម័យខ្មែរក្រហមគ្រប់គ្រងប្រទេសកម្ពុជា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ