ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយម្នាក់មានផ្ទៃពោះក្នុងវ័យ៧០ឆ្នាំ និងសម្រាលបានកូនភ្លោះប្រុសម្នាក់ និងស្រីម្នាក់ ដោយជោគជ័យ

1 ឆ្នាំ មុន

(អន្តរជាតិ)៖ ថ្មីៗនេះស្ត្រីចំណាស់វ័យ៧០ឆ្នាំម្នាក់ មានឈ្មោះ Safina Namukwaya បានសម្រាលកូនភ្លោះ ប្រុសមួយស្រីមួយនៅមន្ទីរពេទ្យ Women’s Hospital International…

(អន្តរជាតិ)៖ ថ្មីៗនេះស្ត្រីចំណាស់វ័យ៧០ឆ្នាំម្នាក់ មានឈ្មោះ Safina Namukwaya បានសម្រាលកូនភ្លោះ ប្រុសមួយស្រីមួយនៅមន្ទីរពេទ្យ Women’s Hospital International Campus ក្នុងទីក្រុង Kampala រដ្ឋធានីនៃប្រទេសអ៊ូហ្គង់ដា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC NEWS នៅថ្ងៃទី២៩​ ខែវិច្ឆិកា ឆ្នាំ២០២៣។

យោងតាមប្រភពព័ត៌មានលោកស្រីមានមានផ្ទៃពោះតាមរយៈការបង្កកំណើតក្នុងកែវ ដែលជាភាសាអង់គ្លេសថា  In Vitro Fertilization (IVF)។

លោកស្រី Namukwaya គឺជាស្ត្រីចំណាស់បំផុតដែលបានសម្រាលកូននៅមន្ទីរពេទ្យ Kampala ដែលមានឯកទេសក្នុងការជួយគូស្វាមីភរិយាដែលមានបញ្ហាក្នុងការមានកូន។ ក្រោយពេលសម្រាលកូនរួច លោកស្រី និងកូនភ្លោះ មានសុខភាពល្អទាំងម្តាយនិងកូន។  

នេះមិនមែនជាលើកទីមួយទេ ដែលស្ត្រីវ័យចំណាស់មានផ្ទៃពោះ និងសម្រាលកូនដោយជោគជ័យ។ ក្នុងឆ្នាំ២០១៩ ស្ត្រីអាយុ៧៣ឆ្នាំម្នាក់នៅភាគខាងត្បូងប្រទេសឥណ្ឌាបានផ្តល់កំណើតដល់ក្មេងស្រីភ្លោះតាមរយៈការបង្កកំណើតនៅក្នុង vitroនេះផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ